​បន្ទាត់

បន្ទាត់​បង្ហាញ​វិមាត្រ​នៃ​ទំព័រ និង ទីតាំង​ថេប ចូល​បន្ទាត់ ស៊ុម និង ជួរ​ឈរ ។ អ្នក​អាច​កែប្រែ​ពួកវា​ទាំង​នេះ​នៅ​លើ​បន្ទាត់ ដោយ​ប្រើ​កណ្តុរ ។

ដោយ​ចុច​ទ្វេ​ដង​លើ​បន្ទាត់ អ្នក​អាច​បើក​ប្រអប់ កថាខណ្ឌ និង ​ផ្តល់​តម្លៃ ​ទ្រង់ទ្រាយ​កថាខណ្ឌ​ផ្ទាល់ សម្រាប់​កថាខណ្ឌ​បច្ចុប្បន្ន ឬ កថាខណ្ឌ​ទាំងអស់ ដែល​បាន​ជ្រើស ។

ការកំណត់​ថេប​ (Tab)

នៅ​លើ​បន្ទាត់​ កំណត់​ថេប(Tab) សម្រាប់​កថា​ខណ្ឌ​បច្ចុប្បន្ន​ ឬ​ កថាខណ្ឌ​ដែល​បាន​ជ្រើស​ទាំង​អស់​ ដោយ​ប្រើ​កណ្តុរ​ ។

ការ​កំណត់​ ការ​ចូល​បន្ទាត់​ រឹម​ទំព័រ​ និង ជួរឈរ

អ្នក​អាច​កំណត់​ការ​ចូល​បន្ទាត់​ និង រឹម​ទំព័រ​សម្រាប់​ទំព័រ​បច្ចុប្បន្ន​ ឬ​ សម្រាប់​កថាខណ្ឌ​ដែល​បានជ្រើស​ទាំង​អស់​ ដោយ​ប្រើ​កណ្តុរ​ ។