​របារ​ស្ថានភាព

របារ​ស្ថានភាព​មាន​ព័ត៌មាន​អំពី​ឯកសារ​បច្ចុប្បន្ន និង​ផ្តល់​នូវ​ប៊ូតុង​ជាច្រើន​ជាមួយ​មុខងារ​ពិសេស​ជាច្រើន ។

លេខ​ទំព័រ

លេខ​ទំព័រ​បច្ចុប្បន្ន​ត្រូវ​បាន​បង្ហាញ​ក្នុង​វាល​នេះ នៃ​របារ​ស្ថានភាព ។ ការ​ចុច​ទ្វេដង​នឹង​បើក កម្មវិធី​រុករក ដែល​អ្នក​អាច​រុករក​ក្នុង​ឯកសារ ។ ការ​ចុច​កណ្តុរ​ស្តាំ​នឹង​បង្ហាញ​កន្លែង​ចំណាំ​ទាំងអស់​ក្នុង​ឯកសារ ។ ចុច​កន្លែង​ចំណាំ​មួយ ដើម្បី​កំណត់​ទីតាំង​ទស្សន៍​ទ្រនិច​អត្ថបទ​ត្រង់​ទីតាំង​កន្លែង​ចំណាំ ។

រចនាប័ទ្ម​ទំព័រ​បច្ចុប្បន្ន​

បង្ហាញ​រចនាប័ទ្ម​ទំព័រ​បច្ចុប្បន្ន​ ។ ចុច​ទ្វេ​ដង​ដើម្បី​កែ​សម្រួល​រចនាប័ទ្ម ចុច​ទ្វេដង​ដើម្បី​ជ្រើស​រចនាប័ទ្ម​មួយ​ទៀត​ពី​រចនាប័ទ្ម ដែល​បាន​ផ្ដល់​តម្លៃ​រួច ។

ភាសា

បង្ហាញ​ភាសា​សម្រាប់​អត្ថបទ​ដែល​បាន​ជ្រើស ។
ចុច​ ដើម្បីបើក​ម៉ឺនុយ ដែល​អ្នក​អាច​ជ្រើស​ភាសា​ផ្សេង​សម្រាប់​អត្ថបទ​ដែលបាន​ជ្រើស ឬ​សម្រាប់​កថាខណ្ឌ​បច្ចុប្បន្ន ។
ជ្រើស​គ្មាន ដើម្បី​មិន​រួម​បញ្ចូល​អត្ថបទ​ពី​ការ​ពិនិត្យអក្ខរាវិរុទ្ធ និង​ដាក់​សហសញ្ញា ។
ជ្រើស​ កំណត់​ឡើង​វិញ ដើម្បី​ដើម្បី​ឲ្យ​អនុវត្ត​ភាសា​លំនាំដើម​សម្រាប់​ការ​ជ្រើសរើស ឬ​កថាខណ្ឌ ។
ជ្រើស​ ច្រើន​ទៀត ដើម្បី​បើក​ប្រអប់​ដែលមាន​ជ្រើស​ជា​ច្រើន​ទៀត ។

​របៀប​បញ្ចូល​​

Displays the current insert mode. You can toggle between INSRT = insert and OVER = overwrite.

​របៀប​ជម្រើស​​

ទីនេះ​អ្នក​អាច​ប្ដូរ​រវាង​ជម្រើស​ផ្សេងគ្នា​បាន។

ការ​កែប្រែ​ឯកសារ​

ប្រសិនបើ​ផ្លាស់ប្ដូរ​ទៅ​ឯកសារ​ដែល​មិនទាន់​បាន​រក្សាទុក នោះ "*" គឺ​ត្រូវបាន​បង្ហាញ​នៅ​ក្នុង​វាល​នេះ​លើ​របារ​ស្ថានភាព ។ វា​ក៏​អនុវត្ត​ទៅឯកសារ​ថ្មី​ផងដែរ មិនមែន​ឯកសារ​ដែល​មិនទាន់​រក្សាទុក​នោះទេ ។

ហត្ថលេខា​ឌីជីថល

សូមមើល ហត្ថលេខា​ឌីជីថល​ ។

​ការ​បង្ហាញ​ដែល​បាន​ផ្សំ​

បង្ហាញ​ព័ត៌មាន​បច្ចុប្បន្ន​អំពី​ឯកសារ​សកម្ម ។

ប្លង់​ពង្រីក & ទិដ្ឋភាព

វត្ថុ​បញ្ជា ៣ នៅលើ​របារ​ស្ថានភាព​របស់ Writer អនុញ្ញាត​ឲ្យ​ផ្លាស់ប្ដូរ​ប្លង់​ពង្រីក និង​ទិដ្ឋភាព​របស់​ឯកសារ​អត្ថបទ ។

រូបតំណាង​ប្លង់​ទិដ្ឋភាព​បង្ហាញ​ពី​ឆ្វេង​ទៅ​ស្ដាំ ៖ របៀប​ជួរឈរ​តែ​មួយ ។ របៀប​មើល​​មាន​ទំព័រ​ម្ដង​​មួយចំហៀងៗ ។ របៀប​សៀវភៅ​​មាន​ពីរ​ទំព័រ​ជា​សៀវភៅ​បើក ។

អូស​គ្រាប់​រង្កិល​ពង្រីក​ទៅ​ឆ្វេង ដើម្បី​បង្ហាញ​ទំព័រ​ច្រើន ហើយ​អូស​ទៅ​ស្ដាំ​ដើម្បី​ពង្រីក​ជា​ទំព័រ​មួយ ហើយ​បង្ហាញ​ផ្ទៃ​តូចជាង​ទំព័រ ។

ពង្រីក

បញ្ជាក់​​កត្តា​ពង្រីក​ការ​បង្ហាញ​ទំព័រ​បច្ចុប្បន្ន ។