របារចំណុច និង លេខរៀង
របារ ចំណុច និង លេខរៀង មានមុខងារដើម្បីកែប្រែរចនាសម្ព័ន្ធកថាខណ្ឌដែលមានលេខរៀង រួមទាំងដើម្បីប្តូរលំដាប់កថាខណ្ឌ និង កំណត់កម្រិតកថាខណ្ឌខុសគ្នា ។
បង្កើនមួយកម្រិតបង្កើន
ផ្លាស់ទីកថាខណ្ឌដែលបានជ្រើសឡើងលើមួយកម្រិតក្នុងឋានុក្រមចំណុច និង លេខរៀង ។
បន្ថយមួយកម្រិតបន្ថយ
ផ្លាស់ទីកថាខណ្ឌដែលបានជ្រើសចុះក្រោមមួយកម្រិតក្នុងឋានានុក្រមចំណុច ឬលេខរៀង ។
បង្កើនមួយកម្រិតជាមួយចំណុចរង
ប្ដូរកថាខណ្ឌដោយចំណុចរងឡើងលើលេខរៀងមួយកម្រិត ។ នេះអាចមើលឃើញតែនៅពេលទស្សន៍ទ្រនិចត្រូវបានដាក់ទីតាំងនៅក្នុងអត្ថបទលេខរៀង ឬចំណុច ។
បន្ថយមួយកម្រិតជាមួយចំណុចរង
ប្ដូរកថាខណ្ឌដោយចំណុងរងចុះក្រោមមួយកម្រិត។ នេះអាចមើលឃើញតែនៅពេលទស្សន៍ទ្រនិចត្រូវបានដាក់ទីតាំងនៅក្នុងអត្ថបទដែលមានលេខរៀង ឬចំណុច ។
បញ្ចូលធាតុគ្មានលេខរៀង
បញ្ចូលកថាខណ្ឌដោយមិនមានលេខរៀង ។ នឹងមិនមានប៉ះពាល់ដល់លេខរៀងដែលមានស្រាប់នោះទេ ។
ផ្លាស់ទីឡើងលើជាមួយចំណុចរង
ផ្លាស់ទីកថាខណ្ឌជាមួយចំណុចរង ទៅលើកថាខណ្ឌមុន ។ នេះអាចមើលឃើញតែនៅពេលទស្សន៍ទ្រនិច ត្រូវបានដាក់ក្នុងអត្ថបទដែលមានចំណុច ឬលេខរៀង ។
ផ្លាស់ទីចុះក្រោមជាមួយចំណុចរង
ផ្លាស់ទីកថាខណ្ឌជាមួយចំណុចរងទាំងអស់របស់វា ទៅក្រោមកថាខណ្ឌដូចខាងក្រោម ។ នេះអាចមើលឃើញ តែនៅពេលទស្សន៍ទ្រនិចត្រូវបានដាក់ក្នុងអត្ថបទដែលមានចំណុច ឬលេខរៀង ។
ចាប់ផ្តើមលេខរៀងឡើងវិញ
ចាប់ផ្តើមលេខរៀងអត្ថបទឡើងវិញ ។ នេះអាចមើលឃើញ តែនៅពេលទស្សន៍ទ្រនិចត្រូវបានដាក់ក្នុងអត្ថបទដែលមានចំណុច ឬលេខរៀង ។
ចំណុច និង លេខរៀង
Adds numbering or bullets to the current paragraph, and lets you edit format of the numbering or bullets.