កែ​សម្រួល​ការបំពេញ​ពាក្យ​សម្រាប់​ឯកសារ​អត្ថបទ

បើ​អ្នក​ចូល​ចិត្ត​វា LibreOffice នឹង​បំពេញ​ពាក្យ​ដែល​អ្នក​ប្រើ​ជា​ញឹក​ញាប់ដោយ​ស្វ័យ​ប្រវត្តិ អ្នក​អាច​លៃតម្រូវ​ ឬ​កែសម្រួល​ឥរិយាបថ​នោះ​បន្ថែម​ទៀត​បាន ។ បើ​អ្នក​ចង់ អ្នក​ក៏​អាច​រក្សា​ទុក​បញ្ជី​ពាក្យ​ដែល​បាន​ប្រមូល​ទុក​បច្ចុប្បន្នផងដែរ ដើម្បី​ឲ្យ​គេ​អាច​ប្រើ​វា​បាន​នៅសម័យ​ក្រោយ​ទៀត ។

ដើម្បី​កែសម្រួល​ការបំពេញ​ពាក្យ​ ជ្រើស​ ឧបករណ៍​ – ជម្រើស​កែ​ស្វ័យ​ប្រវត្តិ - បំពេញ​ពាក្យ​ និង​ជ្រើស​ជម្រើស​ណាមួយ​ដូច​ខាង​ក្រោម ៖

ដើម្បី​បញ្ចូល​តួអក្សរ​ដក​ឃ្លា​បន្ថែម

ជ្រើស​ បន្ថែម​ដកឃ្លា​នៅ​ខាង​ចុង​

រូប​តំណាង​ចំណាំ

តួអក្សរ​ដក​ឃ្លា​ត្រូវ​បាន​បន្ថែម​នៅ​ខាង​ចុង បន្ទាប់​ពី​អ្នក​បានវាយ​តួអក្សរ​ដំបូង​របស់​ពាក្យ​បន្ទាប់​នៅ​ក្រោយ​ពាក្យ​ដែល​បំពេញ​ដោយ​ស្វ័យ​ប្រវត្តិ ។ តួអក្សរ​ដក​ឃ្លានឹង​ត្រូវ​ធ្វើឲ្យ​កៀកគ្នា​ បើ​សិន​តួអក្សរ​បន្ទាប់​ជា​សញ្ញាកំណត់​ព្រំដែន ដូច​ជាសញ្ញាខ័ណ្ឌ (.) ឬ​ជា​តួអក្សរ​ក្នុង​បន្ទាត់​ថ្មី ។


ដើម្បី​កំណត់​គ្រាប់​ចុច ព្រម​ទទួល

ជ្រើស​គ្រាប់​ចុច ដើម្បី​ទទួល​យក​ពាក្យ​ដែល​ស្នើ​ដោយ​ប្រើ​ប្រអប់​បញ្ជី​ ព្រម​ទទួល​

ដើម្បី​ជ្រើស​ចំនួន​តួអក្សរ​អប្បបរមា

ប្រើ​ប្រអប់​ ប្រវែង​ពាក្យ​អប្បបរមា ដើម្បី​កំណត់​ចំនួន​តួអក្សរ​អប្បបរមា ហើយ​​ត្រូវ​តែ​ប្រមូលពាក្យ​​ទៅ​ក្នុង​បញ្ជី ។

ជ្រើស​វិសាល​ភាព​របស់​ពាក្យ​ដែលបាន​ប្រមូល ។

បិទ​ជម្រើស​ នៅ​ពេល​បិទ​ឯកសារ​ យក​ពាក្យ​ដែល​បាន​ប្រមូល​មក​ពីវា​ចេញ​ពី​បញ្ជី

ឥឡូវ​នេះ​បញ្ជី​ក៏​ត្រឹម​ត្រូវ​​ផង​ដែរ​សម្រាប់​ឯកសារ​ផ្សេង​ទៀត​ដែល​អ្នក​បើក ។ នៅ​ពេល​អ្នក​បិទ​ឯកសារ​ LibreOffice ចុង​ក្រោយ​នោះ បញ្ជី​ពាក្យ​នឹងត្រូវ​លុប ។

បើ​សិន​អ្នក​គូស​ធីក​ បញ្ជី​នឹង​ត្រឹម​ត្រូវ​លុះ​ត្រា​តែ​បើក​ឯកសារ​បច្ចុប្បន្ន​ ។

ប្រសិន​បើ​អ្នក​ចង់​ឲ្យ​បញ្ជី​ពាក្យ​មាន​តទៅទៀត​បន្ទាប់​ពី​ភាគ LibreOffice បច្ចុប្បន្ន រក្សាទុក​វា​ជា​ឯកសារ​មួយ ដូច​ដែល​បាន​ពណ៌នា​ក្នុង​ភាគ​ដូចតទៅនេះ ។

ដើម្បី​ប្រើ​បញ្ជី​ពាក្យ​សម្រាប់​សម័យ​ផ្សេង​ៗ​ទៀត

រូប​តំណាង​ចំណាំ

ប្រសិន​បើ​ជម្រើស​ពិនិត្យ​អក្ខរាវិរុទ្ធ​ស្វ័យ​ប្រវត្តិ​អាច​ប្រើ​បាន​ មាន​តែ​ពាក្យ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់ដោយ​ការ​ពិនិត្យ​អក្ខរាវិរុទ្ធ​​ត្រូវ​បាន​ប្រមូល​ ។


ប្រើ​បញ្ជី​ពាក្យដែល​ត្រូវ​ចាប់​ផ្តើម​ជា​និច្ច​ជាមួយ​សំណុំ​ពាក្យ​បច្ចេក​ទេស​ដែល​បាន​កំណត់​សម្រាប់​លក្ខណ​ពិសេស​ក្នុង​ការបំពេញ​ពាក្យ ។

  1. បើក​ឯកសារ​អត្ថបទ​ដែល​មាន​ពាក្យ​ដែល​អ្នក​ចង់​ប្រើ​សម្រាប់​ការបំពេញ​ពាក្យ ។

    លក្ខណ​ពិសេសក្នុង​ការ​បំពេញ​ពាក្យ​នឹង​ប្រមូល​ផ្តុំ​ពាក្យ​ ។

  2. ជ្រើស​ពាក្យ​ទាំង​អស់​ ឬ​ពាក្យ​មួយ​ចំនួន​នៅ​ក្នុង​បញ្ជី ។

  3. ប្រើ​ +C ដើម្បី​ចម្លង​ពាក្យ​ដែល​បាន​ជ្រើស​ទាំង​អស់​ទៅ​ក្នុង​ក្តារ​តម្បៀត​ខ្ទាស់ ។ បិទភ្ជាប់​ក្តារ​តម្បៀត​ខ្ទាស់​ទៅ​ក្នុង​ឯកសារ​ថ្មី​ និង​រក្សា​ទុក​វា​ ដើម្បីទទួល​បាន​បញ្ជី​ឯកសារ​យោង​របស់​ពាក្យ​ដែល​បាន​ប្រមូល ។

    លើក​ក្រោយ​អ្នក​អាច​បើក​បញ្ជី​សេចក្តី​យោង និង​ប្រមូល​ផ្តុំ​ពាក្យ​ដោយ​ស្វ័យ​ប្រវត្តិ​បាន​ ដូច្នេះ​លក្ខណ​ពិសេស​ក្នុង​ការ​បំពេញ​ពាក្យ​នឹង​ចាប់​ផ្តើម​ជា​មួយ​សំណុំ​ពាក្យ​ដែល​បាន​កំណត់​ ។