ការ​បន្ថែម​ចំណុច

ដើម្បី​បន្ថែម​ចំណុច

  1. ជ្រើស​កថាខណ្ឌ ដែល​អ្នក​ចង់​បន្ថែម​ចំណុច ។

  2. នៅ​លើ​របារ ទ្រង់ទ្រាយ ចុច​រូបតំណាង បិទ/បើក​ចំណុច រូបតំណាង.

រូប​តំណាង​ចំណាំ

ដើម្បី​យក​ចំណុច​ចេញ ជ្រើស​កថាខណ្ឌ​ដែល​មាន​ចំណុច ហើយ​បន្ទាប់​មក​ចុច​រូបតំណាង បិទ/បើក ចំណុច លើ​របារ ទ្រង់ទ្រាយ ។


ដើម្បីធ្វើទ្រង់ទ្រាយ​ចំណុច

ដើម្បី​ផ្លាស់ប្ដូរ​ទ្រង់ទ្រាយ​របស់​បញ្ជី​ចំណុច សូម​ជ្រើស ទ្រង់ទ្រាយ - ចំណុច​ និង​លេខរៀង ។

ឧទាហរណ៍, ដើម្បី​ផ្លាស់ប្ដូរ​និមិត្ត​សញ្ញា​ចំណុច, ចុច​ផ្ទាំង ជម្រើស, ចុច​ប៊ូតុង​រកមើល (...) នៅ​ជិត តួអក្សរ, ហើយ​បន្ទាប់​មក​ជ្រើស​តួ​អក្សរ​ពិសេស។ អ្នក​អាច​ចុច​ផ្ទាំង រូបភាព ហើយ​បន្ទាប់​មក​ចុច​រចនាប័ទ្ម​និមិត្ត​សញ្ញា​ក្នុង​ផ្ទៃ ជម្រើស។