ការ​ដាក់​សហ​សញ្ញា

តាម​លំនាំដើម LibreOffice ផ្លាស់ទី​ពាក្យ​ដែល​មិន​សម​នៅ​លើ​ជួរ​មួយ​ទៅ​ជួរ​បន្ទាប់ ។ ប្រសិន​បើ​អ្នក​ចង់ អ្នក​អាច​ប្រើ​ការ​ដាក់​សហ​សញ្ញា​ដោយ​ដៃ ឬ​ដោយ​ស្វ័យ​ប្រវត្តិ ដើម្បី​ចៀសវាង​ឥរិយាបទ​នេះ ៖

ការ​ដាក់​សហសញ្ញា​ដោយ​ស្វ័យ​ប្រវត្តិ

ការ​ដាក់​សហ​សញ្ញា​ដោយ​ស្វ័យ​ប្រវត្តិ បញ្ចូល​សហ​សញ្ញា​នៅ​​​កន្លែង​ដែល​ពួក​វា​​​ត្រូវការ​ក្នុង​កថាខណ្ឌ ។ ជម្រើស​នេះ​អាច​​ប្រើ​បាន​ សម្រាប់​តែ​រចនាប័ទ្ម​កថាខណ្ឌ និង កថាខណ្ឌ​ដាច់​ដោយ​ឡែក​ពី​គ្នា ។

ដើម្បី​ដាក់សហសញ្ញា​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ក្នុង​កថាខណ្ឌ

  1. ចុច​កណ្តុរ​ស្តាំ​ក្នុង​កថាខណ្ឌមួយ​ និង​ ​ជ្រើស កថាខណ្ឌ ។

  2. ចុច​ផ្ទាំង លំហូរ​អត្ថបទ ។

  3. នៅ​ក្នុង​ផ្ទៃ​ ដាក់សហសញ្ញា គូស​ធីក​ដោយ​ស្វ័យ​ប្រវត្តិ ។

  4. ចុច យល់ព្រម ។

ដើម្បី​ដាក់​សហសញ្ញា​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ក្នុង​កថាខណ្ឌ​ច្រើន

ប្រសិន​បើ​អ្នក​ចង់​ភ្ជាប់​កថាខណ្ឌ​ច្រើន​ជាង​មួយ​ដោយ​សហ​សញ្ញា​​ ដោយ​ស្វ័យ​ប្រវត្តិ ប្រើ​រចនាប័ទ្ម​កថាខណ្ឌ ៖

ឧទាហរណ៍ ធ្វើ​ឲ្យ​ប្រើ​បាន​នូវ​ជម្រើស​ការ​ដាក់​សហ​សញ្ញា​ស្វ័យ​ប្រវត្តិ សម្រាប់​រចនាប័ទ្ម​កថាខណ្ឌ "លំនាំដើម" និង​​​បន្ទាប់​មក​​អនុវត្ត​រចនាប័ទ្ម​ទៅ​កថាខណ្ឌ ដែល​អ្នក​ចង់​ភ្ជាប់​សហ​សញ្ញា ។

  1. Choose View - Styles, and then click the Paragraph Styles icon.

  2. ចុច​កណ្តុរ​ស្តាំ​លើ​រចនាប័ទ្ម​កថាខណ្ឌ ដែល​អ្នក​ចង់​ភ្ជាប់​ដោយ​សហ​សញ្ញា និង​​បន្ទាប់មក​ ​ជ្រើស កែប្រែ ។

  3. ចុច​លើ​ផ្ទាំង លំហូរអត្ថបទ ។

  4. នៅ​ក្នុង​ផ្ទៃ ការ​ដាក់​សហ​សញ្ញា គូស​ធីក​ប្រអប់ ដោយ​ស្វ័យ​ប្រវត្តិ ។

  5. ចុច យល់ព្រម ។

  6. អនុវត្ត​រចនាប័ទ្ម​ទៅ​កថាខណ្ឌ ដែល​អ្នក​ចង់​ភ្ជាប់​ដោយ​សហ​សញ្ញា ។

ដាក់​សហ​សញ្ញា​ដោយ​ដៃ

អ្នក​អាច​បញ្ចូល​សហ​សញ្ញាមួយ​ ដែល​អ្នក​ចង់​ដាក់​នៅ​លើ​បន្ទាត់​មួយ ឬ ​ទុក​ឲ្យ LibreOffice ស្វែងរក​ពាក្យ​ដើម្បី​ភ្ជាប់​ដោយ​សហ​សញ្ញា ហើយ​បន្ទាប់​មក​ផ្តល់​នូវ​ការ​ដាក់​សហ​សញ្ញា​ដែល​បាន​ផ្តល់​យោបល់ ។

ដើម្បីដាក់សហសញ្ញា​ពាក្យ​តែ​មួយ​ដោយ​ដៃ

ដើម្បី​បញ្ចូល​សហ​សញ្ញា​មួយ​យ៉ាង​លឿន ចុច​ក្នុង​ពាក្យ​ដែល​អ្នក​ចង់​បន្ថែម​សហ​សញ្ញា និង​​​បន្ទាប់​មក​​ចុច +សញ្ញា(-) ។

ប្រសិន​បើ​អ្នក​បញ្ចូល​សហ​សញ្ញា​ដោយ​ដៃ​ក្នុង​ពាក្យ​មួយ ពាក្យ​ត្រូវ​ភ្ជាប់​​ដោយ​​សហ​សញ្ញា​ដោយ​ដៃ ។ គ្មាន​ការ​ដាក់​សហ​សញ្ញា​ដោយ​ស្វ័យ​ប្រវត្តិ​បន្ថែម ត្រូវ​បាន​អនុវត្ត​សម្រាប់​ពាក្យ​នេះ ។ ពាក្យ​មួយ​ដែល​មាន​សហ​សញ្ញា​ដោយ​ដៃ នឹង​ត្រូវ​បាន​ដាក់​សហសញ្ញា​ ដោយ​មិន​គោរព​តាម​ការ​កំណត់​លើ​ទំព័រ​ផ្ទាំង លំហូរ​អត្ថបទ ។

ដើម្បី​ដាក់សហសញ្ញា​អត្ថបទ​ដោយ​ដៃ​នៅ​ក្នុង​ជម្រើស

  1. ជ្រើស​អត្ថបទ ដែល​អ្នក​ចង់​ដាក់​សហ​សញ្ញា ។

  2. ជ្រើស ឧបករណ៍ - ភាសា - ដាក់សហ​សញ្ញា ។

ពិនិត្យ​​អក្ខរាវិរុទ្ធ និង​វេយ្យាករណ៍

កម្រង​វេវចនសព្ទ

ផ្លាស់ប្តូរ​ពុម្ព​លំនាំដើម

ការពារ​សហសញ្ញា​នៃ​ពាក្យ​ជាក់លាក់

លំហូរ​អត្ថបទ