ការ​បញ្ចូល​ឯកសារ​អត្ថបទ​ទាំងមូល​

ដើម្បី​បញ្ចូល​ឯកសារ​អត្ថបទ

  1. ដាក់​ទស្សន៍​ទ្រនិច​ក្នុង​ឯកសារ ដែល​អ្នក​ចង់​បញ្ចូល​ឯកសារ ។

  2. ជ្រើស​ បញ្ចូល​ - ឯកសារ​ ។

  3. រក​ទីតាំង​ឯកសារ​អត្ថបទ​ដែល​អ្នក​ចង់​បញ្ចូល និង​​បន្ទាប់​មក​​ចុច យល់ព្រម ។

មាតិកា​នៃ​ឯកសារ​អត្ថបទ ត្រូវ​បាន​បង្កប់​ទៅ​ក្នុង​ឯកសារ​បច្ចុប្បន្ន និង មិន​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព ប្រសិន​បើ​ឯកសារ​ប្រភព​ត្រូវ​បាន​ផ្លាស់ប្តូរ ។ ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ឲ្យ​មាតិកា​ទាន់​សម័យ​ដោយ​ស្វ័យ​ប្រវត្តិ នៅ​ពេល​អ្នក​ផ្លាស់ប្តូរ​ឯកសារ​ប្រភព បញ្ចូល​ឯកសារ​ជា​តំណ​មួយ ។

ដើម្បី​បញ្ចូល​ឯកសារ​អត្ថបទ​ទាំង​មូល​ជា​តំណ

  1. ដាក់​ទស្សន៍​ទ្រនិច​ក្នុង​ឯកសារ ដែល​អ្នក​ចង់​បញ្ចូល​ឯកសារ ។

  2. ជ្រើស បញ្ចូល - ភាគ ។

  3. វាយ​បញ្ចូល​ឈ្មោះ​ក្នុង​ប្រអប់ ភាគ​ថ្មី និង​បន្ទាប់​​មក​គូស​ធីក​ប្រអប់ តភ្ជាប់ ។

  4. នៅ​ក្នុង​ប្រអប់ ឈ្មោះ​ឯកសារ វាយ​ឈ្មោះ​ឯកសារ​ដែល​អ្នក​ចង់​បញ្ចូល ឬ​ចុច​ប៊ូតុង​រកមើល​(...) ហើយ​រក​ទីតាំង​ឯកសារ ។

    ប្រសិនបើ​ឯកសារ​គោលដៅ​មាន​ភាក អ្នក​អាច​ជ្រើស​ភាគ ដែល​អ្នក​ចង់​បញ្ចូល​នៅ​ក្នុង​ប្រអប់ ភាគ

  5. ប្រសិន​បើ​អ្នក​ចង់ កំណត់​ជម្រើស​ទ្រង់ទ្រាយ​សម្រាប់​ភាគ ។

  6. ចុច បញ្ចូល ។

LibreOffice ធ្វើ​ឲ្យ​មាតិកា​នៃ​ភាគ​ដែល​បាន​បញ្ចូល​ទាន់​សម័យ​ដោយ​ស្វ័យ​ប្រវត្តិ ដ៏រាបណា​​ឯកសារ​ប្រភព​ត្រូវ​បាន​ផ្លាស់ប្តូរ ។ ដើម្បី​ធ្វើ​ឲ្យ​មាតិកា​ភាគ​ទាន់​សម័យ​ដោយ​ដៃ ជ្រើស ឧបករណ៍ - ធ្វើ​បច្ចុប្បន្នភាព - ធ្វើ​បច្ចុប្បន្នភាព​ទាំងអស់ ។

ការ​បញ្ចូល ការ​កែសម្រួល និង ការ​តភ្ជាប់​ស៊ុម​អត្ថបទ