ការបញ្ចូល ការកែសម្រួល និង ការតភ្ជាប់ស៊ុមអត្ថបទ
ស៊ុមអត្ថបទគឺជាអ្នកផ្ទុកអត្ថបទ និង ក្រាហ្វិកដែលអ្នកអាចដាក់នៅទីណាក៏បាននៅលើទំព័រមួយ ។ អ្នកក៏អាចប្រើស៊ុមមួយ ដើម្បីអនុវត្តប្លង់ជួរឈរទៅអត្ថបទ ។
ដើម្បីបញ្ចូលស៊ុមអត្ថបទ
-
ជ្រើសអត្ថបទដែលអ្នកចង់រួមបញ្ចូលក្នុងស៊ុម ។
-
ជ្រើស បញ្ចូល - ស៊ុម និងចុច យល់ព្រម ។
ដើម្បីកែសម្រួលស៊ុម
-
ដើម្បីកែសម្រួលមាតិកានៃស៊ុមអត្ថបទមួយ ចុចក្នុងស៊ុម និង ធ្វើការផ្លាស់ប្តូរដែលអ្នកចង់បាន ។
-
ដើម្បីកែសម្រួលស៊ុម ជ្រើសស៊ុម ចុចកណ្តុរស្តាំនិងបន្ទាប់មកជ្រើសជម្រើសទ្រង់ទ្រាយមួយ ។ អ្នកក៏អាចចុចកណ្តុរស្តាំលើស៊ុមដែលបានជ្រើស និងជ្រើស ស៊ុម ។
-
ដើម្បីផ្លាស់ប្ដូរទំហំស៊ុមអត្ថបទ ចុចគែមរបស់ស៊ុម ហើយអូសគែម ឬជ្រុងរបស់ស៊ុម ។ ចុចគ្រាប់ចុចប្ដូរ ខណៈពេលអ្នកអូសដើម្បីរក្សាសមាមាត្ររបស់ស៊ុម ។
ដើម្បីលាក់អត្ថបទពីការបោះពុម្ព
ស៊ុមអត្ថបទ Writer ណាមួយអាចត្រូវបានកំណត់ទៅជារបៀបដែលអនុញ្ញាតឲ្យមើលអត្ថបទនៅលើអេក្រង់បាន ប៉ុន្តែពេលបោះពុម្ព គឺអត្ថបទត្រូវបានលាក់ ។
-
ជ្រើសស៊ុមអត្ថបទ (អ្នកនឹងឃើញចំណុចទាញ៨) ។
-
Choose Format - Frame and Object - Properties - Options.
-
នៅក្នុងផ្ទៃលក្ខណសម្បត្តិ ដោះធីកពីប្រអប់ បោះពុម្ព និង ចុច យល់ព្រម ។
ដើម្បីតភ្ជាប់ស៊ុមអត្ថបទ
អ្នកអាចភ្ជាប់ស៊ុមអត្ថបទ Writer ដូច្នេះមាតិការបស់ពួកវាហូរពីស៊ុមមួយទៅស៊ុមមួយទៀតដោយស្វ័យប្រវត្តិ ។
-
ចុចគែមនៃស៊ុមដែលអ្នកចង់តភ្ជាប់ ។ ចំណុចទាញជម្រើស លេចឡើងលើគែមរបស់ស៊ុម ។
-
នៅលើរបារ
ចុចរូបតំណាង ។
-
ចុចស៊ុមដែលអ្នកចង់តភ្ជាប់ ។
អ្នកអាចតភ្ជាប់ស៊ុម តែក្នុងករណី ៖
-
ស៊ុមគោលដៅទទេ ។
-
ស៊ុមគោលដៅមិនត្រូវបានតភ្ជាប់ទៅស៊ុមដទៃទៀត ។
-
ស៊ុមគោលដៅ និង ប្រភពស្ថិតនៅក្នុងភាគដូចគ្នា ។ ឧទាហរណ៍ អ្នកមិនអាចតភ្ជាប់ស៊ុមបឋមកថា ទៅស៊ុមបាតកថាបានទេ ។
-
ស៊ុមប្រភពមិនមានតំណបន្ទាប់ទៀត ។
-
ស៊ុមប្រភព ឬគោលដៅមិនត្រូវបានផ្ទុកគ្នាទៅវិញទៅមក ។
នៅពេលអ្នកជ្រើសស៊ុមដែលបានតភ្ជាប់មួយ បន្ទាត់មួយត្រូវបានបង្ហាញដែលតភ្ជាប់ស៊ុមដែលបានតភ្ជាប់ ។

លក្ខណៈពិសេសទំហំស្វ័យប្រវត្តិមានតែសម្រាប់ស៊ុមចុងក្រោយក្នុងច្រវាក់នៃស៊ុមដែលតគ្នា ។