ការ​ធ្វើ​ឲ្យ​អត្ថបទ​មាន​ចលនា

អ្នក​អាច​ធ្វើឲ្យ​មាន​ចលនា​តែ​អត្ថបទ ដែល​មាន​ក្នុង​វត្ថុ​គំនូរ​ប៉ុណ្ណោះ ដូចជា ចតុកោណកែង បន្ទាត់ ឬ​វត្ថុ​អត្ថបទ ។ ឧទាហរណ៍ គូរ​ចតុកោណកែង​មួយ បន្ទាប់​មក​ចុច​ទ្វេដង​លើ​ចតុកោណកែង និង បញ្ចូល​អត្ថបទ​របស់​អ្នក ។

  1. ជ្រើស​វត្ថុ​គំនូរ​ដែល​មាន​អត្ថបទ ដែល​អ្នក​ចង់​ធ្វើ​ឲ្យ​មាន​ចលនា ។

  2. ជ្រើស ទ្រង់ទ្រាយ - វត្ថុ - គុណលក្ខណៈ​អត្ថបទ ហើយ​បន្ទាប់​មក​ចុច​ផ្ទាំង ចលនា​អត្ថបត

  3. នៅ​ក្នុង​ប្រអប់​បែបផែន ជ្រើស​ចលនា​ដែល​អ្នក​ចង់​បាន ។

  4. កំណត់​លក្ខណសម្បត្តិ​​របស់​បែបផែន ​និង​បន្ទាប់​មក​​ចុច យល់ព្រម ។