ការ​បញ្ចូល​តារាង

មាន​វិធី​ជាច្រើន​ដើម្បី​បង្កើត​តារាង​មួយ​ក្នុង​ឯកសារ​អត្ថបទ​មួយ ។ អ្នក​អាច​បញ្ចូល​តារាង​មួយ​ពី​របារ​ឧបករណ៍ តាម​រយៈ​ពាក្យ​បញ្ជា​ម៉ឺនុយ ឬ​ពី​សៀវភៅ​បញ្ជី​មួយ ។

ដើម្បី​បញ្ចូល​តារាង​ពី​របារ​ឧបករណ៍​បញ្ចូល

  1. ដាក់​ទស្សន៍​ទ្រនិច​ក្នុង​ឯកសារ​របស់​អ្នក ដែល​អ្នក​ចង់​បញ្ចូល​តារាង ។

  2. នៅ​លើ​របារ ស្តង់ដារ ឬ​របារ បញ្ចូល ចុច​សញ្ញា​ព្រួញ​ដែល​នៅ​ក្បែរ​រូបតំណាង តារាង

  3. ក្នុង​ក្រឡា​ចត្រង្គ​តារាង អូស​ដើម្បី​ជ្រើស​ចំនួន​ជួរ​ដេក និង ជួរ​ឈរ​ដែល​អ្នក​ចង់​បាន និង​​បន្ទាប់​មក​លែង​ ។

ដើម្បី​បោះបង់ អូស​ទៅ​ជ្រុង​ផ្សេង​ទៀត ទាល់តែ បោះបង់ លេចឡើង​ក្នុង​តំបន់​មើល​ជាមុន នៃ​ក្រឡា​ចត្រង្គ ។

ដើម្បី​បញ្ចូល​តារាង​ដោយ​ប្រើ​ពាក្យ​បញ្ជា​ម៉ឺនុយ

  1. ដាក់​ទស្សន៍​ទ្រនិច​ក្នុង​ឯកសារ​របស់​អ្នក ដែល​អ្នក​ចង់​បញ្ចូល​តារាង ។

  2. Choose Table - Insert Table.

  3. នៅ​ក្នុង​ផ្ទៃ ទំហំ ​បញ្ចូល​ចំនួន​ជួរ​ឈរ និង ជួរ​ដេក ។

  4. ជ្រើស​ជម្រើស​ដែល​អ្នក​ចង់​បាន ចុច យល់ព្រម ។

ដើម្បី​បញ្ចូល​តារាង​ពី​សៀវភៅ​បញ្ជី​របស់ Calc

  1. បើក​សៀវភៅ​បញ្ជី LibreOffice Calc ដែល​មាន​ជួរ​ក្រឡា​ដែល​អ្នក​ចង់​បញ្ចូល ។

  2. ក្នុង​សៀវភៅ​បញ្ជី អូស​ដើម្បី​ជ្រើស​ក្រឡា ។

  3. ជ្រើស​ កែ​សម្រួល - ចម្លង ។

  4. ក្នុង​ឯកសារ​អត្ថបទ​របស់​អ្នក ធ្វើ​ក្នុង​ចំណោម​ខាង​ក្រោម ៖

ជម្រើស

ត្រូវ​បាន​បញ្ចូល​ជា ...

សៀវភៅ​បញ្ជី LibreOffice 6.1

វត្ថុ OLE - ជាមួយ +V ឬ​អូស​ហើយ​ទម្លាក់

GDIMetaFile

ក្រាហ្វិក

រូបភាព

ក្រាហ្វិក

HTML

តារាង HTML

អត្ថបទ​គ្មាន​ទ្រង់ទ្រាយ​

តែ​អត្ថបទ ​ឈប់​ថេប​ជា​បន្ទាត់​ខណ្ឌចែក

អត្ថបទ​មាន​ទ្រង់ទ្រាយ (RTF)

តារាង​អត្ថបទ


អូស និង ទម្លាក់​ជួរ​ក្រឡា​មួយ​ពី​សៀវភៅ​បញ្ជី Calc

  1. បើក​សៀវភៅ​បញ្ជី LibreOffice Calc ដែល​មាន​ជួរ​ក្រឡា​ដែល​អ្នក​ចង់​បញ្ចូល ។

  2. ក្នុង​សៀវភៅ​បញ្ជី អូស​ដើម្បី​ជ្រើស​ក្រឡា ។

  3. ចុច និង​ សង្កត់​​ប៊ូតុង​កណ្តុរ ក្នុង​ក្រឡា​ដែល​បាន​ជ្រើស ។

  4. អូស​ក្រឡា​ដែល​បាន​ជ្រើស ទៅ​ក្នុង​ឯកសារ​អត្ថបទ ។

ការ​ជ្រើស​តារាង ជួរដេក និង ជួរឈរ

ការ​លុប​តារាង ឬ​មាតិកា​តារាង

ស៊ុម​កំណត់​ដោយ​អ្នក​ប្រើ នៅ​ក្នុង​ឯកសារ​អត្ថបទ