ប្រើ​ស្លាក​វៃឆ្លាត

ស្លាក​វៃ​ឆ្លាត​ផ្ដល់​ព័ត៌មាន និង​មុខងារ​បន្ថែម​ទៅ​ពាក្យ​ដែល​បាន​បញ្ជាក់​ក្នុង​ឯកសារ Writer ។ លក្ខណៈ​ពិសេស​ដែល​មាន​អាច​ខុស​គ្នា​ចំពោះ​ផ្នែក​បន្ថែម​ស្លាក​វៃឆ្លាត​ផ្សេងៗ ។

ដំឡើង​ស្លាក​វៃឆ្លាត

ស្លាក​វៃឆ្លាត​អាច​ត្រូវ​បាន​ផ្ដល់​ជា extensions ទៅ LibreOffice Writer ។

ដើម្បី​ដំឡើង​ស្លាក​វៃឆ្លាត ធ្វើ​អ្វី​មួយ​ខាងក្រោម ៖

ម៉ឺនុយ​ស្លាក​ឆ្លាតវៃ

Any text in a Writer document can be marked with a Smart Tag, by default a magenta colored underline. You can change the color in - LibreOffice - Application Colors.

ពេល​អ្នក​ចង្អុល​ទៅ​ស្លាក​វៃឆ្លាត ព័ត៌មាន​ជំនួយ​នឹង​ជូន​ដំណឹង​អ្នក​ឲ្យ​ចុច បញ្ជា (Ctrl) ឲ្យ​បើក​ម៉ឺនុយ​ស្លាក​វៃឆ្លាត ។ បើ​អ្នក​មិន​ប្រើ​កណ្ដុរ ទីតាំង​ទស្សន៍​ទ្រនិច​ខាង​ក្នុង​អត្ថបទ​ដែល​បាន​សម្គាល់ និង​បើក​ម៉ឺនុយ​បរិបទ​ដោយ ប្ដូរ (Shift) + F10 ។

ក្នុង​ម៉ឺនុយ​ស្លាក​វៃឆ្លាត អ្នក​ឃើញ​អំពើ​ដែល​មាន ដែល​ត្រូវ​បាន​កំណត់​សម្រាប់​ស្លាក​វៃឆ្លាត​នេះ ។ ជ្រើស​ជម្រើស​ពី​ម៉ឺនុយ ។ ពាក្យ​បញ្ជា ជម្រើស​ស្លាក​វៃឆ្លាត បើក​ទំព័រ ស្លាក​វៃឆ្លាត នៃ ឧបករណ៍ - ជម្រើស​កែ​ស្វ័យ​ប្រវត្តិ ។

ដើម្បី​បើក និង​បិទ​ស្លាក​ឆ្លៃវៃ

ពេល​អ្នក​បាន​ដំឡើង​ផ្នែក​បន្ថែម​ស្លាក​វៃ​ឆ្លាត​យ៉ាង​ហោច​មួយ អ្នក​នឹង​ឃើញ​ទំព័រ ស្លាក​វៃឆ្លាត នៅ​ក្នុង ឧបករណ៍ - ជម្រើស​កែ​ស្វ័យ​ប្រវត្តិ ។ ប្រើ​ប្រអប់​នេះ​ដើម្បី​អនុញ្ញាត ឬ​បិទ​ស្លាក​វៃឆ្លាត និង​ដើម្បី​គ្រប់គ្រង​ស្លាក​ដែល​បាន​ដំឡើង ។

រូប​តំណាង​ចំណាំ

អត្ថបទ​ដែល​ត្រូវ​បាន​ទទួល​ជា​ស្លាក​វៃឆ្លាត មិន​ត្រូវ​បាន​ពិនិត្យ​ដោយ​កម្មវិធី​ពិនិត្យ​អក្ខរាវិរុទ្ធ​ស្វ័យ​ប្រវត្តិ​ទេ ។