ប្រើ​ភាគ

ភាគ​គឺ​ជា​បណ្តុំ​​ដែល​មាន​ឈ្មោះ​របស់​​អត្ថបទ ដែល​រួម​​មាន​​ក្រាហ្វិក ឬ វត្ថុ ដែល​អ្នក​អាច​ប្រើ​បាន​ក្នុង​វិធីសាស្ត្រ​ជាច្រើន ៖

ភាគ​មួយ​យ៉ាង​ហោច​ណាស់មាន​​​កថាខណ្ឌ​មួយ ។ នៅ​ពេល​អ្នក​ជ្រើស​អត្ថបទ និង បង្កើត​ភាគ​មួយ សញ្ញា​បំបែក​កថាខណ្ឌ​មួយ ត្រូវ​បាន​បញ្ចូល​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ចុង​អត្ថបទ ។

អ្នក​អាច​បញ្ចូល​ភាគ​ពី​ឯកសារ​អត្ថបទមួយ​ ឬ​ឯកសារ​អត្ថបទ​ទាំងមូល​មួយ​ជា​ភាគ​មួយ ទៅ​ក្នុង​ឯកសារ​អត្ថបទ​មួយ​ផ្សេង​ទៀត ។ អ្នក​ក៏​អាច​បញ្ចូល​ភាគ​ពី​ឯកសារ​អត្ថបទ​មួយ​ជា​តំណ ក្នុង​ឯកសារ​អត្ថបទ​មួយ​ផ្សេង​ទៀត ឬ​ក្នុង​ឯកសារ​ដដែល ។

រូប​តំណាង​ចំណាំ

ដើម្បី​បញ្ចូល​កថាខណ្ឌថ្មី​ភ្លាមៗ​​មុខ ឬ​ក្រោយ​ភាគ ចុច​ពី​មុខ ឬ​ពីក្រោយ​ភាគ​ ហើយ​បន្ទាប់មក​ចុច​​គ្រាប់ចុច +បញ្ចូល(Enter) ។


ភាគ និង ជួរ​ឈរ

អ្នក​អាច​បញ្ចូល​ភាគ​ទៅ​ក្នុង​ភាគ​ដែល​មាន​ស្រាប់ ។ ឧទាហរណ៍ អ្នក​អាច​បញ្ចូល​ភាគ​មួយ​ដែល​មាន​ជួរ​ឈរ​ពីរ ទៅ​ក្នុង​ភាគ​មួយ​ដែល​មាន​ជួរ​ឈរ​មួយ ។

ប្លង់​ភាគ​មួយ ឧទាហរណ៍​អំពី​ចំនួន​ជួរ​ឈរ មាន​អាទិភាព​លើ​ប្លង់​ទំព័រ​ដែល​បាន​កំណត់​ក្នុង​រចនាប័ទ្ម​ទំព័រ ។