ការបញ្ចូលភាគ
អ្នកអាចបញ្ចូលភាគថ្មី ឬតភ្ជាប់ទៅភាគក្នុងឯកសារដទៃទៀត ទៅក្នុងឯកសារបច្ចុប្បន្ន ។ ប្រសិនបើអ្នកបញ្ចូលភាគមួយជាតំណមួយ មាតិការបស់តំណនឹងផ្លាស់ប្តូរពេលអ្នកកែប្រែឯកសារប្រភព ។
ដើម្បីបញ្ចូលភាគថ្មី
-
ចុចក្នុងឯកសាររបស់អ្នក ដែលអ្នកចង់បញ្ចូលភាគថ្មីមួយ ឬជ្រើសអត្ថបទដែលអ្នកចង់បម្លែងទៅជាភាគមួយ ។
ប្រសិនបើអ្នកជ្រើសអត្ថបទមួយដែលស្ថិតនៅក្នុងកថាខណ្ឌមួយ អត្ថបទត្រូវបានបម្លែងទៅជាកថាខណ្ឌថ្មីមួយដោយស្វ័យប្រវត្តិ ។
-
ជ្រើស បញ្ចូល - ភាគ ។
-
នៅក្នុងប្រអប់
វាយឈ្មោះភាគ ។ -
កំណត់ជម្រើសសម្រាប់ភាគ និងបន្ទាប់មកចុច បញ្ចូល ។
ដើម្បីបញ្ចូលភាគមួយជាតំណ
មុនពេលអ្នកអាចបញ្ចូលភាគមួយជាតំណ ជាដំបូងអ្នកត្រូវបង្កើតភាគក្នុងឯកសារប្រភពសិន ។
នៅពេលអ្នកបើកឯកសារដែលមានភាគបានតភ្ជាប់ LibreOffice ទាមទារឲ្យអ្នកធ្វើឲ្យមាតិកាភាគទាន់សម័យ ។ ដើម្បីធ្វើឲ្យតំណទាន់សម័យដោយដៃ ជ្រើស ឧបករណ៍ - ធ្វើបច្ចុប្បន្នភាព - តំណ ។
អ្នកក៏អាចបញ្ចូលភាគដែលបានតភ្ជាប់ក្នុងឯកសារ HTML ។ នៅពេលអ្នកមើលទំព័រក្នុងកម្មវិធីរុករកបណ្តាញមួយ មាតិការបស់ភាគទាក់ទងទៅមាតិការបស់ភាគ នៅពេលដែលឯកសារ HTML ត្រូវបានរក្សាទុកចុងក្រោយ ។
-
ចុចក្នុងឯកសាររបស់អ្នក ដែលអ្នកចង់បញ្ចូលភាគដែលបានតភ្ជាប់ ។
-
ជ្រើស បញ្ចូល - ភាគ ។
-
នៅក្នុងប្រអប់
វាយឈ្មោះភាគ ។ -
នៅក្នុងផ្ទៃ ក្រោមវីនដូ អ្នកក៏អាចគូសធីកប្រអប់ ដើម្បីធ្វើឲ្យមាតិកាភាគទាន់សម័យដោយស្វ័យប្រវត្តិ នៅពេលដែលភាគនៅក្នុងឯកសារប្រភពបានផ្លាស់ប្ដូរ ។
គូសធីកប្រអប់ ។ -
Click the Browse button next to the File name box.
-
រកទីតាំងឯកសារ ដែលមានភាគដែលអ្នកចង់តភ្ជាប់ និងបន្ទាប់មកចុច បញ្ចូល ។
-
នៅក្នុងប្រអប់ភាគ
ជ្រើសភាគដែលអ្នកចង់បញ្ចូល ។ -
ចុច បញ្ចូល ។