បញ្ចូល​សេចក្តី​​យោង​ឆ្លង

សេចក្តីយោង​ឆ្លង អនុញ្ញាត​ឲ្យ​អ្នក​លោត​ទៅ​វគ្គ​អត្ថបទ និង វត្ថុ​ជាក់លាក់​ក្នុង​​ឯកសារ​តែមួយ ។ សេចក្តីយោង​ឆ្លង​មួយ​មាន​គោលដៅ និង សេចក្តីយោង ដែល​ត្រូវ​បាន​បញ្ចូល​ជា វាល ក្នុង​ឯកសារ ។

វត្ថុ​ដែល​មាន​ចំណងជើង និង កន្លែង​ចំណាំ​អាច​ត្រូវ​បាន​ប្រើ​ជា​គោលដៅ ។

អត្ថបទ​យោង​ឆ្លង

មុន​ពេល​អ្នក​អាច​បញ្ចូល​សេចក្តី​យោង​ឆ្លង​មួយ អ្នក​ត្រូវ​តែ​បញ្ជាក់​​គោលដៅ​ក្នុង​អត្ថបទ​របស់​អ្នក​ជាមុន​សិន ។

ដើម្បី​បញ្ចូល​គោលដៅ

  1. ជ្រើស​អត្ថបទ​ដែល​អ្នក​ចង់​ប្រើ​ជា​គោលដៅ សម្រាប់​សេចក្តី​​យោង​ឆ្លង ។

  2. ជ្រើស បញ្ចូល - សេចក្តី​​យោង​ឆ្លង ។

  3. នៅ​ក្នុង​បញ្ជី ប្រភេទ ជ្រើស “កំណត់​សេចក្ដីយោង” ។

  4. វាយ​បញ្ចូល​ឈ្មោះ សម្រាប់​គោលដៅ​ក្នុង​ប្រអប់ ឈ្មោះ ។ អត្ថបទ​ដែល​បាន​ជ្រើស ត្រូវ​បាន​បង្ហាញ​ក្នុង​ប្រអប់ តម្លៃ ។

  5. ចុច បញ្ចូល ។ ឈ្មោះ​របស់គោលដៅ​ត្រូវ​បាន​បន្ថែម​ទៅ​បញ្ជី ជម្រើស  ។

ចាកចេញ​ពី​ប្រអប់​ដែល​បាន​បើក និង​​បន្ត​ទៅ​ភាគ​បន្ទាប់ ។

ដើម្បីបង្កើត​សេចក្ដីយោង​ឆ្លង​ទៅគោលដៅ

  1. ទីតាំង​ទស្សន៍ទ្រនិច​នៅ​ក្នុរ​អត្ថបទ ដែល​អ្នក​ចង់​បញ្ចូល​សេចក្ដី​យោង​ឆ្លង ។

  2. ជ្រើស បញ្ចូល - សេចក្ដី​យោង​ឆ្លង ដើម្បី​បើក​ប្រអប់ ។

  3. ក្នុង​បញ្ជី ប្រភេទ ជ្រើស "បញ្ចូល​សេចក្តី​​យោង" ។

  4. ក្នុង​បញ្ជី ជម្រើស ជ្រើស​គោលដៅ​ដែល​អ្នក​ចង់​យោង​ឆ្លង ។

  5. នៅ​ក្នុង​បញ្ជី បញ្ចូល​សេចក្ដី​យោង​ទៅ ជ្រើស​ទ្រង់ទ្រាយ​សម្រាប់​សេចក្ដីយោង​ឆ្លង ។ ទ្រង់ទ្រាយ​បញ្ជាក់​ពី​ប្រភេទ​ព័ត៌មាន​ដែល​បាន​បង្ហាញ​ជា​សេចក្ដីយោង​ឆ្លង ។ ឧទាហរណ៍ "សេចក្ដីយោង"​បញ្ចូល​អត្ថបទ​គោលដៅ ហើយ "ទំព័រ" បញ្ចូល​លេខ​ទំព័រ​ត្រង់កន្លែង​ដែល​ដាក់​គោលដៅ ។

  6. ចុច បញ្ចូល ។

  7. ចុច បិទ នៅ​ពេល​ចប់ ។

ការ​យោង​ឆ្លង​វត្ថុ​មួយ

អ្នក​អាច​យោង​ឆ្លង វត្ថុ​ភាគ​ច្រើន​ក្នុង​ឯកសារ​របស់​អ្នក ដូចជា ក្រាហ្វិក វត្ថុ​គំនូរ វត្ថុ OLE និង តារាង ដ៏រាបណា​​​ពួកវា​មាន​ចំណងជើង ។ ដើម្បី​បន្ថែម​ចំណងជើង​ទៅ​វត្ថុ​មួយ ជ្រើស​វត្ថុ និង​​បន្ទាប់​​មក​ ជ្រើស បញ្ចូល - ចំណងជើង ។

  1. ចុច​ក្នុង​ឯកសារ ដែល​អ្នក​ចង់​បញ្ចូលសេចក្តី​យោង​ឆ្លង ។

  2. ជ្រើស បញ្ចូល - សេចក្តី​​យោង​ឆ្លង ។

  3. ក្នុង​បញ្ជី ប្រភេទ ជ្រើស​ប្រភេទ​ចំណងជើង​វត្ថុ ។

  4. ក្នុង​បញ្ជី ជម្រើស ជ្រើស​លេខ​ចំណងជើង​នៃ​វត្ថុ ដែល​អ្នក​ចង់​យោង​ឆ្លង ។

  5. នៅក្នុង​បញ្ជី បញ្ចូល​សេចក្ដីយោង​ទៅ ជ្រើស​ទ្រង់ទ្រាយ​នៃ​សេចក្ដីយោង​ឆ្លង ។ ទ្រង់ទ្រាយ​បញ្ជាក់​ពី​ប្រភេទ​ព័ត៌មាន​ដែល​បង្ហាញ​ជា​សេចក្ដី​យោង​ឆ្លង ។ ឧទាហរណ៍ "សេចក្ដី​យោង" បញ្ចូល​ប្រភេទ​ចំណង​ជើង និង​អត្ថបទ​ចំណងជើង​វត្ថុ ។

  6. ចុច បញ្ចូល ។

  7. ចុច បិទ នៅ​ពេល​ចប់ ។

ការ​ធ្វើ​ឲ្យ​សេចក្តី​​យោង​ឆ្លង​ទាន់​សម័យ​

ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​សេចក្ដី​យោង​ឆ្លង​នៅ​ក្នុង​ឯកសារ​ដោយ​ដៃ ត្រូវ​ជ្រើស​ម៉ឺនុយ ឧបករណ៍ - ធ្វើ​បច្ចុប្បន្នភាព - វាល ឬ​ចុច F9។

រូប​តំណាង​ព័ត៌មាន​ជំនួយ

Choose View - Field Names to switch between viewing the reference names and the reference contents.


ការ​កែប្រែសេចក្តី​​យោង​ឆ្លង

បញ្ចូល​តំណខ្ពស់​​ជាមួយ​កម្មវិធី​រុករក

​ការ​បញ្ចូល​តំណ​ខ្ពស់