ការ​បោះពុម្ព​ប័ណ្ណ​ផ្សាយ​ពាណិជ្ជកម្ម

អ្នក​អាច​បោះពុម្ព​ឯកសារ Writer មួយ​ជា​ប័ណ្ណ​ផ្សាយ​ពាណិជ្ជកម្ម ឬ​សៀវភៅ​តូច ។ នោះ​គឺ Writer បោះពុម្ព​ទំព័រ​ពីរ​លើ​ផ្នែក​នីមួយៗ​នៃ​ក្រដាស ដូច្នេះ​នៅ​ពេល​អ្នក​បត់​ក្រដាស អ្នក​អាច​អាន​ឯកសារ​ជា​សៀវភៅ​មួយ ។

នៅ​ពេល​អ្នក​បង្កើត​ឯកសារ​មួយ ដែល​អ្នក​ចង់​បោះពុម្ព​ជា​ប័ណ្ណ​ផ្សាយ​ពាណិជ្ជកម្ម​មួយ ប្រើ​ទិស​បញ្ឈរ​សម្រាប់​ទំព័រ ។ Writer អនុវត្ត​ប្លង់​ប័ណ្ណ​ផ្សាយ​ពាណិជ្ជកម្ម នៅ​ពេល​អ្នក​បោះពុម្ព​ឯកសារ ។

ដើម្បី​បោះពុម្ព​ប័ណ្ណ​ផ្សាយ​ពាណិជ្ជកម្ម​មួយ

  1. ជ្រើស​ ឯកសារ​ - បោះពុម្ព ។

  2. ក្នុង​ប្រអប់ បោះពុម្ព ចុច លក្ខណសម្បត្តិ ។

  3. ក្នុង​ប្រអប់​លក្ខណសម្បត្តិ សម្រាប់​ម៉ាស៊ីន​បោះពុម្ព​របស់​អ្នក កំណត់​ទិស​ក្រដាស​ទៅ​ជា​ផ្ដេក ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

ប្រសិនបើម៉ាស៊ីន​បោះពុម្ព​របស់​អ្នក​បោះពុម្ព​ចេញជា​ពីរ​ទិស ហើយ ដោយសារ​ប័ណ្ណ​ផ្សាយពាណិជ្ជកម្ម តែងតែ​បោះពុម្ព​ជារបៀប​ក្រដាសផ្ដេកផង​នោះ អ្នកគួរតែប្រើការកំណត់ "ទ្វេទិស - គែម​ខ្លី" នៅក្នុង​ប្រអប់រៀបចំ​ម៉ាស៊ីនបោះពុម្ព​របស់អ្នក ។


  1. ត្រឡប់​ទៅ​កាន់​ប្រអប់​ បោះពុម្ព រួច​ចុច​ទំព័រ​ផ្ទាំង​ ប្លង់​បោះ​ពុម្ព

  2. ជ្រើស​ ប័ណ្ណ​ប្រកាស

  3. ចំពោះ​​ម៉ាស៊ីន​បោះ​ពុម្ព​ដែល​បោះ​ពុម្ព​ដោយ​ស្វ័យ​ប្រវត្តិ​​​លើ​សន្លឹក​ទំព័រ​ទាំង​សង​ខាង​​ សូម​បញ្ជាក់​ ដើម្បី​រួម​បញ្ចូល​ "ទំព័រ​ទាំង​អស់​" ។

  1. ចុច យល់ព្រម ។

ប្រសិនបើ​អ្នក​បោះពុម្ព​ឯកសារ​​បញ្ឈរ​នៅ​លើ​ទំព័រ​ផ្ដេក ផ្នែក​ទល់មុខ​ទាំង​ពីរ​នៅ​ក្នុងប័ណ្ណប្រកាស​នឹង​ត្រូវបាន​បោះពុម្ព​ជាប់​គ្នា ។ ប្រសិនបើ​អ្នក​មាន​ម៉ាស៊ីនបោះពុម្ព​ដែល​មាន​សមត្ថភាព​អាច​បោះពុម្ព​បានទាំង​សងខាង អ្នក​អាច​បង្កើត​ប័ណ្ណប្រកាស​ទាំងមូល​ពី​ឯកសារ​បស់​អ្នក​ដោយ​មិន​ចាំបាច់​ត្រូវ​រៀប​តាម​លំដាប់​ទំព័រ​ក្រោយ ។ ប្រសិនបើ​​អ្នក​មាន​ម៉ាស៊ីនបោះពុម្ព​ដែល​មាន​សមត្ថភាពអាច​បោះពុម្ព​បាន​តែ​ម្ខាង អ្នក​អាច​សម្រេច​បែបផែន​នេះ​ ដោយ​បោះពុម្ព​ទំព័រ​មុខ​មុន​ដោយ​គូស​ធីក​ជម្រើស "ផ្នែក​ខាង​មុខ / ទំព័រ​ស្ដាំ /ទំព័រ​សេស" បន្ទាប់​មក​បញ្ចូល​ជង់​ក្រដាស​ទាំង​មូល​ឡើ​ងវិញ​នៅ​ក្នុង​ម៉ាស៊ីន​​បោះពុម្ព​របស់​អ្នក ហើយ​បោះពុម្ព​ទំព័រ​ក្រោយ​ដោយ​គូស​ធីក​ជម្រើស "ទំព័រ​ក្រោយ / ទំព័រ​ឆ្វេង / ទំព័រ​គូ" ។

រូប​តំណាង​ចំណាំ

បើ​ LibreOffice បោះ​ពុម្ព​ទំព័រ​តាម​លំដាប់​មិន​ត្រឹម​ត្រូវ​ បើក​ទំព័រ​ផ្ទាំង​ ជម្រើស​ ​ជ្រើស​ បោះ​ពុម្ព​តាម​លំដាប់​ទំព័រ​បញ្ច្រាស​ បន្ទាប់​មក​បោះ​ពុម្ព​ឯកសារ​ម្តង​ទៀត ។