បង្កើត និង​អនុវត្ត​រចនាប័ទ្ម​ទំព័រ

LibreOffice ប្រើ​រចនាប័ទ្ម​ទំព័រ ដើម្បី​បញ្ជាក់​ប្លង់របស់​​ទំព័រមួយ​ រួម​មាន ទិស ផ្ទៃ​ខាង​ក្រោយ រឹម​ទំព័រ បឋមកថា បាតកថា និង​ជួរ​ឈរ​អត្ថបទ​ ។ ដើម្បី​ផ្លាស់ប្តូរ​ប្លង់​នៃ​ទំព័រ​ផ្សេង​គ្នា​ក្នុង​​ឯកសារ​មួយ អ្នក​ត្រូវ​តែ​បង្កើត និង អនុវត្ត​រចនាប័ទ្ម​ទំព័រ​ផ្ទាល់​ខ្លួន​ទៅ​កាន់​ទំព័រ ។

ការ​ផ្លាស់ប្តូរ​ទិស​ទំព័រ

ការ​ផ្លាស់ប្តូរ ផ្ទៃ​ខាង​ក្រោយ​ទំព័រ

ដើម្បី​កំណត់​រចនាប័ទ្ម​ទំព័រ​ថ្មី

  1. Choose View - Styles.

  2. ចុច​លើ​រូប​តំណាង រចនាប័ទ្ម​ទំព័រ ។

  3. ក្នុង​បញ្ជី​នៃ​រចនាប័ទ្ម​ទំព័រ ចុច​កណ្តុរ​ស្តាំ​លើ​ធាតុ​មួយ និង​បន្ទាប់មក​ ​ជ្រើស ថ្មី ។

  4. លើ​ផ្ទាំង ​រៀបចំ វាយ​ឈ្មោះ​មួយ​ក្នុង​ប្រអប់ ឈ្មោះ ។

  5. អនុវត្ត​មួយ​ក្នុង​ចំណោម​ជំហាន​ខាង​ក្រោម ៖

  1. ប្រើ​ផ្ទាំង​ក្នុង​ប្រអប់ ដើម្បី​កំណត់​ជម្រើស​ប្លង់​សម្រាប់​រចនាប័ទ្ម​ទំព័រ និង​​បន្ទាប់​មក​ ​ចុច យល់ព្រម ។

ដើម្បី​អនុវត្ត​រចនាប័ទ្ម​ទំព័រ

  1. ចុច​ក្នុង​ទំព័រ ដែល​អ្នក​ចង់​អនុវត្ត​រចនាប័ទ្ម​ទំព័រ​​ ។

  2. Choose View - Styles, and then click the Page Style icon.

  3. ចុច​ទ្វេ​ដង​លើ​ឈ្មោះ​មួយ​ក្នុង​បញ្ជី ។

ដើម្បី​​អនុវត្ត​រចនាប័ទ្ម​ទំព័រ​ទៅ​ទំព័រ​ថ្មី

  1. ចុច​ក្នុង​ឯកសារ ដែល​អ្នក​ចង់​ឲ្យ​ទំព័រ​ថ្មី​ចាប់ផ្តើម ។

  2. ជ្រើស បញ្ចូល - ការ​បំបែក​ដោយ​ដៃ ។

  3. ជ្រើស បំបែក​ទំព័រ ។

  4. នៅ​ក្នុង​ប្រអប់ រចនាប័ទ្ម ជ្រើស​រចនាប័ទ្មទំព័រ​ដែល​អ្នក​ចង់​អនុវត្ត​ទៅ​ទំព័រ ដែល​អម​នឹង​ការ​បំបែក​ទំព័រ ។

  5. ចុច យល់ព្រម ។

លេខទំព័រ

អំពី​បឋមកថា និង បាតកថា

បង្កើត​រចនាប័ទ្ម​ទំព័រ​មួយ ដោយ​ផ្អែក​លើ​ទំព័រ​បច្ចុប្បន្ន

ការ​បញ្ចូល​លេខ និង ឈ្មោះ​ជំពូក​ក្នុង​បឋមកថា ឬ​បាតកថា

ការ​ធ្វើ​ទ្រង់ទ្រាយ​បឋមកថា ឬ​បាតកថា

ផ្លាស់ប្តូរ​ពុម្ព​លំនាំដើម