ការប្រើគ្រាប់ចុចផ្លូវកាត់ (LibreOffice Writer ភាពអាចចូលដំណើរការបាន)
ចុចគ្រាប់ចុច Optionជំនួស(Alt)+<តួអក្សរដែលគូសបន្ទាត់ក្រោម> ដើម្បីបើកម៉ឺនុយ ។ នៅក្នុងម៉ឺនុយបើក ចុចតួអក្សរគូសបន្ទាត់ក្រោម ដើម្បីរត់ពាក្យបញ្ជា ។ ឧទាហរណ៍ ចុច Optionជំនួស(Alt)+I ដើម្បីបើកម៉ឺនុយ ហើយបន្ទាប់មកចុច T ដើម្បីបញ្ចូលតារាង ។
ដើម្បីបើកម៉ឺនុយបរិបទ ចុចប្តូរ (Shift) + F10 ។ ដើម្បីបិទម៉ឺនុយបរិបទ ចុចគេច (Escape) ។
ដើម្បីបញ្ចូលភាគ
-
ជ្រើស មើល - របារឧបករណ៍ - បញ្ចូល ដើម្បីបើករបារឧបករណ៍ បញ្ចូល ។
-
ចុច F6 រហូតដល់ផ្ដោតលើរបារឧបករណ៍
។ -
ចុចគ្រាប់ចុចព្រួញទៅស្តាំ ទាល់តែរូបតំណាង ភាគ ត្រូវបានជ្រើស ។
-
ចុចគ្រាប់ចុចព្រួញចុះក្រោម ហើយបន្ទាប់មកចុចគ្រាប់ចុចព្រួញទៅស្តាំ ដើម្បីកំណត់ទទឹងនៃភាគដែលអ្នកចង់បញ្ចូល ។
-
ចុចបញ្ចូល (Enter) ។
-
ចុច F6 ដើម្បីដាក់ទស្សន៍ទ្រនិចក្នុងឯកសារ ។
ដើម្បីបញ្ចូលតារាងអត្ថបទ
-
ចុច F6 រហូតដល់ផ្ដោតលើរបារឧបករណ៍
។ -
ចុចគ្រាប់ចុចព្រួញទៅស្តាំ ទាល់តែរូបតំណាង តារាង ត្រូវបានជ្រើស ។
-
ចុចគ្រាប់ចុចព្រួញចុះក្រោម និងបន្ទាប់មកប្រើគ្រាប់ចុចព្រួញដើម្បីជ្រើសចំនួនជួរឈរ និង ជួរដេកដើម្បីបញ្ចូលក្នុងតារាង ។
-
ចុចបញ្ចូល (Enter) ។
-
ចុច F6 ដើម្បីដាក់ទស្សន៍ទ្រនិចក្នុងឯកសារ ។