ការបញ្ចូលគំនូសតាង Calc ទៅក្នុងឯកសារអត្ថបទ
អ្នកអាចបញ្ចូលច្បាប់ចម្លងមួយនៃគំនូសតាងមួយ ដែលមិនត្រូវបានធ្វើឲ្យទាន់សម័យ នៅពេលអ្នកកែប្រែទិន្នន័យគំនូសតាងក្នុងសៀវភៅបញ្ជី ។
-
បើកឯកសារអត្ថបទ ដែលអ្នកចង់ចម្លងគំនូសតាង ។
-
បើកសៀវភៅបញ្ជីដែលមានគំនូសតាង ដែលអ្នកចង់ចម្លង ។
-
ក្នុងសៀវភៅបញ្ជី ចុចគំនូសតាង ។ ចំណុចទាញ៨ នឹងលេចឡើង ។
-
អូសគំនូសតាងពីសៀវភៅបញ្ជីទៅឯកសារអត្ថបទ ។
អ្នកអាចប្តូរទំហំ និង ផ្លាស់ទីគំនូសតាងក្នុងឯកសារអត្ថបទ ដូចដែលអ្នកអាចធ្វើចំពោះវត្ថុមួយចំនួន ។ ដើម្បីកែសម្រួលទិន្នន័យគំនូសតាង ចុចគំនូសតាងទ្វេដង ។