ការ​បង្កើត​គន្ថនិទ្ទេស

គន្ថនិទ្ទេស​គឺ​ជា​បញ្ជី​ពាក្យ ដែល​អ្នក​យោង​ក្នុង​ឯកសារ​មួយ ។

ការរក្សាទុក​ព័ត៌មាន​គន្ថនិទ្ទេស

LibreOffice រក្សាទុក​ព័ត៌មាន​គន្ថនិទ្ទេស ក្នុង​មូលដ្ឋាន​ទិន្នន័យ​គន្ថនិទ្ទេស ឬ​ក្នុង​ឯកសារ​ដាច់​ដោយ​ឡែក​មួយ ។

ដើម្បី​តម្រៀប​ព័ត៌មាន​នៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​គន្ថនិទ្ទេស

  1. ជ្រើស ឧបករណ៍ - មូលដ្ឋាន​ទិន្នន័យ​គន្ថនិទ្ទេស

  2. ជ្រើស បញ្ចូល - កំណត់ត្រា ។

  3. វាយ​ឈ្មោះ​សម្រាប់ធាតុគន្ថនិទ្ទេស​នៅ​ក្នុង​ប្រអប់ តម្រៀប​ឈ្មោះ ហើយ​បន្ទាប់មក​បន្ថែមព័ត៌មាន​បន្ថែម​ ដើម្បីកត់ត្រារ​នៅ​ក្នុង​ប្រអប់ដែលនៅ​សល់ ។

  4. បិទ​បង្អួច​មូលដ្ឋាន​ទិន្នន័យ ​មូលដ្ឋាន​ទិន្នន័យ​គន្ថនិទ្ទេស

ដើម្បីទុកព័ត៌មាន​គន្ថនិទ្ទេស​នៅ​ក្នុង​ឯកសារ​នីមួយៗ

  1. ចុច​ក្នុង​ឯកសារ​របស់​អ្នក ដែល​អ្នក​ចង់​បន្ថែម​ធាតុ​គន្ថនិទ្ទេស ។

  2. ជ្រើស បញ្ចូល - លិបិក្រម និង តារាង - ធាតុ​គន្ថនិទ្ទេស ។

  3. ជ្រើស ពី​មាតិកា​ឯកសារ និង​​ចុច ថ្មី ។

  4. វាយ​ឈ្មោះ​សម្រាប់​ធាតុ​គន្ថនិទ្ទេស​នៅ​ក្នុង​ប្រអប់ ឈ្មោះ​ខ្លី  ។

  5. ជ្រើស​ប្រភព​បោះពុម្ព​ផ្សាយ​សម្រាប់​កំណត់ត្រា​នៅ​ក្នុង​ប្រអប់ ប្រភេទ ហើយ​បន្ទាប់​មក​បន្ថែម​ព័ត៌មានបន្ថែម​ក្នុង​ប្រអប់ដែលនៅ​សល់ ។

  6. ចុច យល់ព្រម ។

  7. នៅ​ក្នុង​ប្រអប់ បញ្ចូល​ធាតុ​គន្ថនិទ្ទេស ចុច បញ្ចូល​ហើយ​បន្ទាប់​មកបិទ ។

រូប​តំណាង​ចំណាំ

នៅ​ពេល​អ្នក​រក្សា​ទុក​ឯកសារ​មួយ​ដែល​មាន​ធាតុ​គន្ថ​និទ្ទេស កំណត់​ត្រា​ដែល​ទាក់ទង​​ត្រូវ​បាន​រក្សា​ទុក​ដោយ​ស្វ័យ​ប្រវត្តិ ក្នុង​វាល​ដែល​លាក់​ក្នុង​ឯកសារ ។


ការ​បញ្ចូល​ធាតុ​គន្ថនិទ្ទេស​ពី​មូលដ្ឋាន​ទិន្នន័យ​គន្ថនិទ្ទេស

  1. ចុច​ក្នុង​ឯកសារ​របស់​អ្នក ដែល​អ្នក​ចង់​បន្ថែម​ធាតុ​គន្ថនិទ្ទេស ។

  2. ជ្រើស បញ្ចូល - លិបិក្រម និង តារាង - ធាតុ​គន្ថនិទ្ទេស ។

  1. ជ្រើស ពី​មូលដ្ឋាន​ទិន្នន័យ​គន្ថនិទ្ទេស ។

  2. ជ្រើស​ឈ្មោះ​របស់​ធាតុ​គន្ថនិទ្ទេស​ ដែល​អ្នក​ចង់​បញ្ចូល​ក្នុង​ប្រអប់ឈ្មោះ​ខ្លី  ។

  3. ចុច បញ្ចូល និង​បន្ទាប់​​មក​ចុច បិទ ។