ធ្វើ​ទ្រង់ទ្រាយ​លិបិក្រម ឬ​តារាង​មាតិកា

អ្នក​អាច​អនុវត្ត​រចនាប័ទ្ម​កថាខណ្ឌ​ខុស​គ្នា ផ្តល់​តម្លៃ​តំណខ្ពស់​​ទៅ​ធាតុ ផ្លាស់ប្តូរ​ប្លង់​លិបិក្រម និង ផ្លាស់ប្តូរ​ពណ៌​ផ្ទៃ​ខាង​ក្រោយ​លិបិក្រម ក្នុង​ប្រអប់ បញ្ចូល​លិបិក្រម ។

ដើម្បីអនុវត្ត​រចនាប័ទ្មកថាខណ្ឌ​ផ្សេងៗ​ទៅកម្រិត​លិបិក្រម

  1. ចុច​កណ្តុរ​ស្តាំ​ក្នុង​លិបិក្រម ឬ​តារាង​មាតិកា និង​​បន្ទាប់មក​ ​ជ្រើស កែសម្រួល លិបិក្រម​/​តារាង ។

  2. ចុច​ផ្ទាំង រចនាប័ទ្ម  ។

  3. ចុច​កម្រិត​លិបិក្រម​ក្នុង​បញ្ជី កម្រិត  ។

  4. ចុច​រចនាប័ទ្ម​ដែល​អ្នក​ចង់​អនុវត្ត​ក្នុង​បញ្ជី រចនាប័ទ្ម​កថាខណ្ឌ  ។

  5. ចុច​ប៊ូតុង​ផ្តល់​តម្លៃ < ។

  6. ចុច យល់ព្រម ។

ដើម្បី​ផ្ដល់​នូវ​តំណ​ខ្ពស់​ទៅធាតុ​នៅ​ក្នុង​តារាង​មាតិកា

អ្នក​អាច​ផ្តល់​តម្លៃ​សេចក្តី​​យោង​ឆ្លង​មួយ ជា​តំណ​ខ្ពស់​ទៅ​ធាតុ​ក្នុង​តារាង​មាតិកា ។

  1. ចុច​កណ្តុរ​ស្តាំ​ក្នុង​តារាង​មាតិកា និង​​បន្ទាប់មក​ ​ជ្រើស កែសម្រួល លិបិក្រម​/​តារាង ។

  2. ចុច​ផ្ទាំង ធាតុ ។

  3. នៅ​ក្នុង​បញ្ជី កម្រិត ចុច​កម្រិត​ក្បាល​ដែល​អ្នក​ចង់​ផ្ដល់​​តំណ​ខ្ពស់ ។

  4. នៅ​ត្រង់ រចនា​សម្ព័ន្ធ ចុច​ក្នុង​ប្រអប់​ពី​មុខ E# និង​​បន្ទាប់​មក​​ចុច តំណខ្ពស់​ ។

  5. ចុច​ក្នុង​ប្រអប់​នៅ​ក្រោយ E និង​​បន្ទាប់​មក​​ចុច តំណខ្ពស់​ ។

  6. ធ្វើ​កម្រិតក្បាល​នីមួយៗ​ឡើង​វិញ​ ដែល​អ្នក​ចង់​បង្កើត​តំណខ្ពស់​ ឬ​ចុច​ប៊ូតុង ទាំងអស់ ដើម្បី​អនុវត្ត​ទ្រង់ទ្រាយ​ទៅ​គ្រប់កម្រិត ។

ការ​បង្កើត​តារាង​មាតិកា

ការ​កំណត់​ធាតុ​លិបិក្រម ឬ​តារាង​​របស់​មាតិកា

ការ​ធ្វើ​បច្ចុប្បន្នភាព កែសម្រួល និង លុប​លិបិក្រម និង តារាង​មាតិកា

ការ​កែសម្រួល ឬ​ ​ការ​លុប​ធាតុ​លិបិក្រម និង តារាង

បង្កើត​លិបិក្រម​តាម​អក្សរក្រម

លិបិក្រម​កំណត់​ដោយ​អ្នក​ប្រើ

ការ​បង្កើត​គន្ថនិទ្ទេស

លិបិក្រម​លើ​ឯកសារ​ច្រើន