អំពី​បឋមកថា និង បាតកថា

បឋមកថា និង បាតកថា ជា​ផ្ទៃ​ដែល​ស្ថិត​នៅ​រឹម​ទំព័រ​ខាង​លើ និង ខាង​ក្រោម ដែល​អ្នក​អាច​បន្ថែម​អត្ថបទ ឬ​ក្រាហ្វិក ។ បឋមកថា និង បាតកថា​ត្រូវ​បាន​បន្ថែម​ទៅ​រចនាប័ទ្ម​ទំព័រ​បច្ចុប្បន្ន ។ ទំព័រ​មួយ​ចំនួន​ដែល​ប្រើ​រចនាប័ទ្ម​ដូច​គ្នា នឹង​ទទួល​ដោយ​ស្វ័យ​ប្រវត្តិ​នូវ បឋមកថា ឬ​បាតកថា​ដែល​អ្នក​បន្ថែម ។ អ្នក​អាច​បញ្ចូល វាល ដូចជា លេខ​ទំព័រ និង ក្បាល​ជំពូក​ក្នុង​បឋមកថា និង បាតកថា​ក្នុង​ឯកសារ​អត្ថបទ​មួយ ។

រូប​តំណាង​ចំណាំ

រចនាប័ទ្ម​ទំព័រ​សម្រាប់​ទំព័រ​បច្ចុប្បន្ន ត្រូវ​បាន​បង្ហាញ​ក្នុង របារ​ស្ថានភាព ។


បឋមកថា និង បាតកថា​ក្នុង​ឯកសារ HTML

ជម្រើស​បឋមកថា និង បាតកថា មួយចំនួន​ក៏មាន​នៅសម្រាប់​ឯកសារ HTML ដែរ ។ បឋមកថា និង បាតកថា គឺ​មិនត្រូវបាន​គាំទ្រ​ដោយ HTML ទេ ហើយជំនួស​ដោយ​នាំចេញ​ជាមួយ​ស្លាកពិសេស ដូច្នេះ ពួកគេ​អាចត្រូវបាន​មើលនៅក្នុង​កម្មវិធី​រុករក ។ បឋមកថា និង បាតកថា​គឺ​ត្រូវបាន​នាំចេញ​តែនៅក្នុងឯកសារ HTML ប៉ុណ្ណោះ ប្រសិនបើ​ពួកគេ​ត្រូវបាន​អនុញ្ញាតនៅក្នុង​របៀប​ជា​ប្លង់​បណ្ដាញ ។ នៅពេល​ដែលអ្នក​បើកឯកសារ​នៅក្នុង LibreOffice ឡើងវិញ នោះ​បឋមកថា និង បាតកថា គឺ​ត្រូវបាន​បង្ហាញ​យ៉ាងត្រឹមត្រូវ ដោយរួម​បញ្ចូល​វាល​មួយចំនួនដែលអ្នក​បាន​បញ្ចូល ។