ឯកសារ​មេ និង​ឯកសារ​រង

ឯកសារ​មេ​អនុញ្ញាត​ឲ្យ​អ្នក​គ្រប់គ្រង​ឯកសារ​ធំៗ ដូចជា​សៀវភៅ​ដែល​មាន​ជំពូក​ច្រើន​ជាដើម ។ អ្នក​អាច​ចាត់ទុក​ឯកសារ​មេ​ជា​កន្លែង​ដាក់​ឯកសារ LibreOffice Writer ជាច្រើន ។ គេ​ហៅ​ឯកសារ​ទាំងនោះ​ថា ឯកសារ​រង ។

ចរិតលក្ខណៈ​ឯកសារ​មេ

រូប​តំណាង​ចំណាំ

នៅ​ពេល​អ្នក​បន្ថែម​ឯកសារ​មួយ​ទៅ​ឯកសារ​មេ​មួយ ឬ​បង្កើត​ឯកសារ​រង​ថ្មី​មួយ តំណ​មួយ​ត្រូវ​បាន​បង្កើត​ក្នុង​ឯកសារ​មេ ។ អ្នក​មិន​អាច​កែសម្រួល​មាតិកា​នៃឯកសារ​រង​ដោយ​ផ្ទាល់ ក្នុង​ឯកសារ​មេ ប៉ុន្តែ​អ្នក​អាច​ប្រើ​កម្មវិធី​រុករក​ ដើម្បី​បើក​ឯកសារ​រង​ណា​មួយ សម្រាប់​កែសម្រួល ។


ឧទាហរណ៍​ការប្រើ​រចនាប័ទ្ម​

ឯកសារ​មេ master.odm មាន​អត្ថបទ​ និង​តំណ​មួយ​ចំនួន​ទៅ​ឯកសារ​រង sub1.odt និង sub2.odt ។ នៅក្នុង​ឯកសារ​រង​នីមួយៗ​រចនាប័ទ្ម​កថាខណ្ឌ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ដូច​គ្នា Style1 ត្រូវ​បាន​កំណត់​ និង​ប្រើ​ ហើយ​ឯកសារ​រង​ត្រូវ​បាន​រក្សា​ទុក ។

នៅ​ពេល​ដែល​អ្នក​រក្សាទុក​ឯកសារ​មេ រចនាប័ទ្ម​ពី​ឯកសារ​រង​ត្រូវ​បាន​នាំចូល​ទៅ​ក្នុង​ឯកសារ​មេ ។ ដំបូង រចនាប័ទ្ម​ថ្មី រចនាប័ទ្ម ១ បាន​មក​ពី sub1.odt ត្រូវ​បាន​នាំចូល ។ បន្ទាប់​មក រចនាប័ទ្ម​ថ្មី​ពី sub2.odt នឹង​ត្រូវ​បាន​នាំចូល​ ប៉ុន្តែ​ជា រចនាប័ទ្ម ១ ឥឡូវ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ឯកសារ​មេ រចនាប័ទ្មនេះ​បាន​មក​ពី sub2.odt នឹង​មិន​ត្រូវ​បាន​នាំចូល​ទេ ។

នៅ​ក្នុង​ឯកសារ​មេ ឥឡូវ​អ្នក​ឃើញ​រចនាប័ទ្ម​ថ្មី រចនាប័ទ្ម​ ១ ពី​ឯកសារ​រង​ទី​មួយ ។ កថាខណ្ឌ​រចនាប័ទ្ម ១ ទាំងអស់នៅ​ក្នុង​ឯកសារ​មេ​នឹង​ត្រូវ​បាន​បង្ហាញ​ដោយ​ប្រើ​គុណលក្ខណៈ​រចនាប័ទ្ម ១ ពី​ឯកសារ​រង​ទី​មួយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ឯកសារ​រង​ទីពី​រ​ដោយ​ខ្លួន​វា​ផ្ទាល់​នឹង​មិន​ត្រូវ​បាន​​ផ្លាស់ប្ដូរ​ទេ ។ អ្នក​ឃើញ​កថាខណ្ឌ​រចនាប័ទ្ម ១ ពី​ឯកសារ​រង​ទី​ពីរ​ដែល​មាន​គុណលក្ខណៈ​ខុសគ្នា អាស្រ័យ​ថា​តើ​អ្នក​បើក​ឯកសារ sub2.odt ដោយ​ខ្លួន​វា​ផ្ទាល់ ឬ​ជា​ផ្នែក​របស់​ឯកសារ​មេ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

ដើម្បី​ជៀសវាង​ការ​យល់​ច្រលំ ប្រើ​ពុម្ព​ឯកសារ​ដូច​គ្នា​សម្រាប់​ឯកសារ​មេ ហើយ​នឹង​ឯកសារ​រង​របស់​វា ។ វា​កើត​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​អ្នក​បង្កើត​ឯកសារ​មេ និង​ឯកសារ​រង​របស់​វា​ពី​ឯកសារ​ដែល​មាន​ស្រាប់ ដែល​មាន​ចំណង​ជើង ដោយ​ប្រើ​ពាក្យ​បញ្ជា ឯកសារ - ផ្ញើ - បង្កើត​ឯកសារ​មេ ។