ការ​បង្កើត​សំបុត្រ​សំណុំ​បែបបទ

ដើម្បី​បង្កើត​សំបុត្រ​សំណុំ​បែបបទ​មួយ អ្នក​ត្រូវការ​ឯកសារ​អត្ថបទ​មួយ ដែល​មាន​កន្លែង​ផ្ទុក​សម្រាប់​ទិន្នន័យ​អាសយដ្ឋាន និង មូលដ្ឋាន​ទិន្នន័យ​អាសយដ្ឋាន​មួយ ។ បន្ទាប់​មក​អាច​ផ្សំ ឬ​បញ្ចូល​ទិន្នន័យ​អាសយដ្ឋាន​ចូល​គ្នា​ជាមួយ​ឯកសារ​អត្ថបទ ដើម្បី​បោះពុម្ព​សំបុត្រ ឬ​បញ្ជូន​ពួកវា​តាម​រយៈ​អ៊ីមែល ។

រូប​តំណាង​ចំណាំ

ប្រសិនបើ​ឯកសារ​នៅ​ក្នុង​ទ្រង់ទ្រាយ HTML អ្វី​មួយ​ដែល​បាន​បង្កប់ ឬ​រូបភាព​ដែល​បានតភ្ជាប់​នឹង​មិន​ត្រូវ​បាន​ផ្ញើ​តាម​អ៊ីមែល​ទេ ។


អ្នក​ជំនួយការ សំបុត្រ​សំណុំ​បែបបទ ជួយ​អ្នក​ដើម្បី​បង្កើត​សំបុត្រ​សំណុំ​បែបបទ ។

ដើម្បី​បង្កើត​សំបុត្រ​សំណុំ​បែបបទ​មួយ

  1. ជ្រើស ឧបករណ៍ - អ្នក​ជំនួយការ សំបុត្រ​សំណុំ​បែបបទ ។

    អ្នក​នឹង​ឃើញ​ប្រអប់ អ្នក​ជំនួយការ សំបុត្រ​សំណុំ​បែបបទ ។ ខាង​ក្រោម​ជា​ឧទាហរណ៍​នៃ​វិធី​ដែល​អាច​ធ្វើ​បាន​មួយ ឬ​ច្រើន ដើម្បី​រុករក​ទំព័រ​របស់​អ្នក​ជំនួយការ ៖

  2. ជ្រើស ចាប់ផ្តើម​ពី​ពុម្ព​មួយ និង ចុច​ប៊ូតុង រុករក ។

    អ្នក​នឹង​ឃើញ​ប្រអប់ ថ្មី

  3. Select Business Correspondence in the left list, and then "Modern" business letter in the right list. Click OK to close the Templates dialog, and click Next in the wizard.

  4. ជ្រើស តួ​អក្សរ និង​ចុច បន្ទាប់ ។

  5. នៅ​លើ​ជំហាន​បន្ទាប់​នៃ​អ្នកជំនួយការ ចុច​ប៊ូតុង ជ្រើស​បញ្ជី​អាសយដ្ឋាន ដើម្បី​ពិនិត្យ​ថា​​អ្នក​កំពុង​ប្រើ​​បញ្ជី​អាសយដ្ឋាន​ត្រឹមត្រូវ។ បើ​អ្នក​ចង់​ប្រើ​ប្លុក​អាសយដ្ឋាន ជ្រើស​ប្រភេទ​ប្លុក​អាសយដ្ឋាន រួច​ផ្គូផ្គង​វាល​ទិន្នន័យ​បើ​ចាំបាច់ បន្ទាប់មក​ចុច បន្ទាប់

  6. បន្ត​មក​ជំហាន បង្កើត វន្ទនាការ ។ ដោះ​ជម្រើស​ពី​ប្រអប់ បញ្ចូល​វន្ទនាការ​តម្រូវ​តាម​បុគ្គល ។ ក្រោម វន្ទនាការ​ទូទៅ ជ្រើស​វន្ទនាការ​ដែល​អ្នក​ចង់​មាន​នៅ​លើ​កំពូល​នៃ​សំបុត្រ​ទាំងអស់ ។

  7. បើ​អ្នក​ចង់​ដាក់​វាល​សំបុត្រ​សំណុំ​បែបបទ​នៅ​កន្លែង​ផ្សេង​ក្នុង​ឯកសារ អ្នក​ត្រូវ​ជ្រើស​ជួរឈរ​ដែល​ត្រូវ​គ្នា​នៅ​ក្នុង​ប្រភព​ទិន្នន័យ​អាសយដ្ឋាន បន្ទាប់មក​អូស និង​ទម្លាក់​ក្បាល​ជួរឈរ​ទៅ​ក្នុង​ឯកសារ​ដែល​អ្នក​ចង់​ដាក់​វាល។ សូម​ប្រាកដ​ថា​អ្នក​បាន​ជ្រើស​ជួរឈរ​ទាំងមូល។

  8. ចុច បន្ទាប់ និង​ចុង​ក្រោយ បញ្ចប់ ដើម្បី​បង្កើត​សំបុត្រ​សំណុំ​បែបបទ ។

អំពី​វាល

ការ​ចុះបញ្ជី​ឈ្មោះ​សៀវភៅ​អាសយដ្ឋាន

ទិដ្ឋភាព​ទូទៅ​មូល​ដ្ឋាន​ទិន្នន័យ