បញ្ចូល និង កែសម្រួលលេខយោង និង លេខយោងចុង
លេខយោង យោងព័ត៌មានជាច្រើនអំពីប្រធានបទមួយនៅបាតទំព័រ ហើយលេខយោងចុងយោងព័ត៌មាននៅចុងបញ្ចប់នៃឯកសារ ។ LibreOffice បង់លេខរៀងលេខយោង និង លេខយោងចុងដោយស្វ័យប្រវត្តិ ។
ដើម្បីបញ្ចូលលេខយោង ឬលេខយោងចុងមួយ
-
ចុចក្នុងឯកសាររបស់អ្នក ដែលអ្នកចង់ដាក់យុថ្កានៃការចំណាំ ។
-
ជ្រើស បញ្ចូល - លេខយោង/លេខយោងចុង ។
-
នៅក្នុងផ្ទៃ
ជ្រើសទ្រង់ទ្រាយដែលអ្នកចង់ប្រើ ។ ប្រសិនបើអ្នកជ្រើស ចុចប៊ូតុងរកមើល ( ) ហើយជ្រើសតួអក្សរដែលអ្នកចង់ប្រើសម្រាប់លេខយោង ។ -
នៅក្នុងផ្ទៃ
ជ្រើស ឬ ។ -
ចុច យល់ព្រម ។
-
វាយបញ្ចូលចំណាំ ។
អ្នកក៏អាចបញ្ចូលលេខយោង ដោយចុចរូបតំណាង បញ្ចូលលេខយោងដោយផ្ទាល់ លើរបារឧបករណ៍ បញ្ចូល ។
ដើម្បីកែសម្រួលលេខយោង ឬលេខយោងចុង
-
ព្រួញកណ្តុរផ្លាស់ទីទៅជារូបដៃ នៅពេលអ្នកដាក់វាលើយុថ្កាលេខយោង ឬលេខយោងចុង ក្នុងឯកសាររបស់អ្នក ។
-
ដើម្បីកែសម្រួលអត្ថបទលេខយោង ឬលេខយោងចុង ចុចក្នុងចំណាំ ឬចុចយុថ្កា សម្រាប់ចំណាំក្នុងអត្ថបទ ។
-
To change the format of a footnote, click in the footnote, press Command+TF11 to open the Styles window, right-click "Footnote" in the list, and then choose Modify.
-
ដើម្បីលោតពីអត្ថបទលេខចុង ឬលេខយោងចុងទៅយុថ្កាចំណាំក្នុងអត្ថបទ ចុច ទំព័រលើ ។
-
ដើម្បីកែសម្រួលលក្ខណសម្បត្តិលេខរៀងរបស់យុថ្កាលេខយោង ឬលេខយោងចុង ចុចពីមុខយុថ្កា និងជ្រើស កែសម្រួល - លេខយោង/លេខយោងចុង ។
-
ដើម្បីផ្លាស់ប្ដូរទ្រង់ទ្រាយដែល LibreOffice អនុវត្តទៅលេខយោង និងលេខយោងចុង ជ្រើស ឧបករណ៍ - លេខយោង/លេខយោងចុង ។
-
ដើម្បីកែសម្រួលលក្ខណសម្បត្តិនៃផ្ទៃអត្ថបទ សម្រាប់លេខយោង ឬលេខយោងចុង ជ្រើស ទ្រង់ទ្រាយ - ទំព័រ និងបន្ទាប់មកចុចផ្ទាំង លេខយោង ។
-
ដើម្បីយកលេខយោងមួយចេញ លុបយុថ្កាលេខយោងក្នុងអត្ថបទ ។