អត្ថបទ​លក្ខខណ្ឌ

អ្នក​អាច​កំណត់វាល​ក្នុង​ឯកសារ​របស់​អ្នក ដែល​​បង្ហាញ​អត្ថបទ​នៅ​ពេល​លក្ខខណ្ឌ​ដែល​អ្នក​បាន​កំណត់​ពិត ។ ឧទាហរណ៍ អ្នក​អាច​កំណត់​អត្ថបទ​លក្ខខណ្ឌ ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​ស៊េរី​នៃ​អក្សរ​អ្នក​រំលឹក ។

ការ​កំណត់​អត្ថបទ​លក្ខខណ្ឌ​ក្នុង​ឧទាហរណ៍​នេះ មាន​ដំណើរការ​ពីរ​ផ្នែក ។ ដំបូង​អ្នក​បង្កើត​អថេរ​មួយ និង បន្ទាប់​​មក​អ្នក​បង្កើត​លក្ខខណ្ឌ ។

ដើម្បី​កំណត់​អថេរ​លក្ខខណ្ឌ

ផ្នែក​ទី​មួយ​នៃ​ឧទាហរណ៍ គឺ​ត្រូវ​កំណត់​អថេរ សម្រាប់​សេចក្តី​ថ្លែង​ការណ៍​លក្ខខណ្ឌ ។

  1. ជ្រើស បញ្ចូល - វាល - ផ្សេងៗហើយ​បន្ទាប់មក​ចុច​ផ្ទាំង អថេរ

  2. ចុច​ "កំណត់​អថេរ" នៅ​ក្នុង​បញ្ជី ប្រភេទ

  3. វាយ​ឈ្មោះ​អថេរ​នៅ​ក្នុង​ប្រអប់ ឈ្មោះ ឧទាហរណ៍ កម្មវិធី​រលឹក ។

  4. ចុច​ "អត្ថបទ" នៅ​ក្នុង​បញ្ជី ទ្រង់ទ្រាយ ។

  5. បញ្ចូល នៅ​ក្នុង​ប្រអប់ តម្លៃ ហើយ​បន្ទាប់​មក​ចុច បញ្ចូល ។
    បញ្ជី​ទ្រង់ទ្រាយ​ឥឡូវ​បង្ហាញ​ទ្រង់ទ្រាយ "ទូទៅ" ។

ដើម្បី​កំណត់​លក្ខខណ្ឌ និង​អត្ថបទ​លក្ខខណ្ឌ

ផ្នែក​ទី​ពីរ​នៃ​ឧទាហរណ៍ គឺ​ត្រូវ​កំណត់​លក្ខខណ្ឌ​ដែល​ពិត និង ត្រូវ​បញ្ចូល​កន្លែង​ដាក់ សម្រាប់​បង្ហាញ​អត្ថបទ​លក្ខខណ្ឌ​ក្នុង​ឯកសារ​របស់​អ្នក ។

  1. ដាក់​ទស្សន៍​ទ្រនិច នៅ​កន្លែង​ដែល​អ្នក​ចង់​បញ្ចូល​អត្ថបទ​លក្ខខណ្ឌ ក្នុង​អត្ថបទ​របស់​អ្នក ។

  2. ជ្រើស បញ្ចូល - វាល - ផ្សេងៗ ហើយ​បន្ទាប់​មក​ចុច​ផ្ទាំង មុខងារ

  3. ចុច​ "អត្ថបទ​មាន​លក្ខខណ្ឌ" នៅ​ក្នុង​បញ្ជី ប្រភេទ  ។

  4. វាយ កម្មវិធី​រំលឹក EQ "3" នៅ​ក្នុង​ប្រអប់លក្ខខណ្ឌ  ។ នៅ​ក្នុង​ពាក្យ​ផ្សេង អត្ថបទ​លក្ខខណ្ឌ​នឹងត្រូវ​បានបង្ហាញ​នៅពេល​អថេរ​នៅ​ក្នុង​វាល​ដែល​អ្នក​កំណត់​ក្នុង​ផ្នែកដំបូង​របស់​ឧទាហរណ៍​ស្មើ​នឹង​បី ។

    សញ្ញា​សម្រង់​ជុំវិញ "3" បញ្ជាក់​ថា អថេរ​ដែល​អ្នក​បាន​កំណត់​ក្នុង​ផ្នែក​ដំបូង​នៃ​ឧទាហរណ៍​នេះ គឺ​ជា​ខ្សែអក្សរ ។

  1. វាយ​អត្ថបទ​ដែល​អ្នក​ចង់​បង្ហាញ នៅ​ពេល​លក្ខខណ្ឌ​ពិត ក្នុង​ប្រអប់ នោះ ។ ស្ទើរតែ​គ្មាន​កំណត់​ចំពោះ​ប្រវែង​អត្ថបទ ដែល​អ្នក​បញ្ចូល ។ អ្នក​អាច​បិទភ្ជាប់​កថាខណ្ឌ​មួយ​ទៅ​ក្នុង​ប្រអប់​នេះ ។

  2. ចុច បញ្ចូល និង​បន្ទាប់​មក​ ​ចុច បិទ ។

ដើម្បី​បង្ហាញ​អត្ថបទ​លក្ខណ្ឌ

ក្នុង​ឧទាហរណ៍​នេះ អត្ថបទ​លក្ខខណ្ឌ​ត្រូវ​បាន​បង្ហាញ នៅ​ពេល​តម្លៃ​អថេរ​លក្ខខណ្ឌ​ស្មើ 3 ។

  1. ដាក់​ទស្សន៍​ទ្រនិច​របស់​អ្នក​​នៅ​មុខ​ក្រឡា ដែល​អ្នក​បាន​​កំណត់​ក្នុង​ផ្នែក​ទីមួយ​នៃ​ឧទាហរណ៍​នេះ និង បន្ទាប់​​មក​ជ្រើស កែសម្រួល - វាល ។

  2. ជំនួស​លេខ​នៅ​ក្នុង​ប្រអប់ តម្លៃ ៣ ហើយ​បន្ទាប់​មក​ចុច បិទ ។

  3. ប្រសិន​បើ វាល​មិន​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ស្វ័យ​ប្រវត្តិ ចុច F9 ។