ប្រើ​ចំណងជើង

ក្នុង​ឯកសារ​អត្ថបទ អ្នក​អាច​បន្ថែម​ចំណងជើង​ដែល​មាន​លេខរៀង​តគ្នា ទៅ​កាន់​ក្រាហ្វិក តារាង ស៊ុម និង វត្ថុ​គំនូរ ។

អ្នក​អាច​កែសម្រួល​អត្ថបទ និង ជួរ​លេខរៀង​សម្រាប់​ប្រភេទ​ចំណងជើង​ខុសគ្នា ។

រូប​តំណាង​ចំណាំ

នៅ​ពេល​អ្នក​បន្ថែម​ចំណងជើង​មួយ​ទៅ​រូបភាព​មួយ ឬ​ទៅ​វត្ថុ​មួយ វត្ថុ និង អត្ថបទ​ចំណងជើង​ត្រូវ​បាន​ដាក់​ជាមួយ​គ្នា​ក្នុង​ស៊ុម​ថ្មី​មួយ ។ នៅ​ពេល​អ្នក​បន្ថែម​ចំណងជើង​មួយ​ទៅ​តារាង​មួយ អត្ថបទ​ចំណងជើង​ត្រូវ​បាន​បញ្ចូល​ជា​កថាខណ្ឌ​មួយ នៅ​ជាប់​តារាង ។ នៅ​ពេល​អ្នក​បន្ថែម​ចំណងជើង​មួយ​ទៅ​ស៊ុម​មួយ អត្ថបទ​ចំណងជើង​ត្រូវ​បាន​បន្ថែម​ទៅ​អត្ថបទ​នៅ​ក្នុង​ស៊ុម អាច​ទាំង​នៅ​ពី​មុខ ឬ​បន្ទាប់​ពី​អត្ថបទ​ដែល​មាន​ស្រាប់ ។


រូប​តំណាង​ព័ត៌មាន​ជំនួយ

ដើម្បី​ផ្លាស់ទី​ទាំង​វត្ថុ និង ចំណងជើង អូស​ស៊ុម​ដែល​មាន​វត្ថុ​ទាំងនេះ ។ ដើម្បី​ធ្វើ​ឲ្យ​លេខរៀង​ចំណងជើង​ទាន់សម័យ បន្ទាប់​ពី​អ្នក​ផ្លាស់ទី​ស៊ុម ចុច F9 ។


ដើម្បីកំណត់​ចំណង​ជើង​បន្ត​ដូច​ខាងក្រោម ៖

  1. ជ្រើស​ធាតុ​ដែល​អ្នក​ចង់​បន្ថែម​ចំណងជើង​​ ។

  2. ជ្រើស បញ្ចូល - ចំណងជើង ។

  3. ជ្រើស​ជម្រើស​ដែល​អ្នក​ចង់​បាន ហើយ​បន្ទាប់មក​ចុច យល់ព្រម ។ ប្រសិនបើ​អ្នក​ចង់​បាន អ្នក​ក៏​អាច​បញ្ចូល​អត្ថបទ​ផ្សេង​នៅ​ក្នុង​ប្រអប់ ប្រភេទ ឧទាហរណ៍ ចំនួន ។

រូប​តំណាង​ចំណាំ

អ្នក​អាច​កែសម្រួល​អត្ថបទ​ចំណងជើង ដោយ​ផ្ទាល់​ក្នុង​ឯកសារ ។


ចំណងជើង​ត្រូវ​បាន​ធ្វើ​ទ្រង់ទ្រាយ​ដោយ​រចនាប័ទ្មកថាខណ្ឌ ដែល​ផ្គូផ្គង​នឹង​ឈ្មោះ​របស់​ប្រភេទ​ចំណង​ជើង ។ ឧទាហរណ៍ ប្រសិនបើអ្នក​បញ្ចូល​ចំណង​ជើង "តារាង" រចនាប័ទ្ម​កថាខណ្ឌ "តារាង" ត្រូវ​បាន​អនុវត្ត​ទៅ​អត្ថបទ​ចំណង​ជើង ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

LibreOffice ​អាច​បន្ថែម​ចំណង​ជើង​ដោយ​ស្វ័យ​ប្រវត្តិ​ នៅ​ពេល​ដែល​អ្នក​បញ្ចូល​វត្ថុ​ ក្រាហ្វិក ស៊ុម ឬ​តារាង​ ។ ជ្រើស​ - LibreOffice Writer - ចំណង​ជើង​ស្វ័យ​ប្រវត្តិ​


បន្ថែម​លេខ​ជំពូក​ទៅ​ចំណងជើង

លេខរៀង និង​រចនាប័ទ្ម​លេខរៀង

ការ​បន្ថែម​ចំណុច

បន្ថែម​លេខរៀង

ការ​បិទ​ចំណុច​ និង លេខរៀង​សម្រាប់កថាខណ្ឌ​នីមួយៗ

​ផ្សំ​បញ្ជី​ដែល​មាន​លេខ​រៀង

​កំណត់​ជួរ​លេខ​រៀង