ការ​បង្ហាញ​លទ្ធផល​​ប្រមាណវិធី​នៃ​តារាង​មួយ ក្នុង​តារាង​មួយ​ផ្សេង​ទៀត

អ្នក​អាច​បង្កើត​ប្រមាណវិធី​លើ​ក្រឡា​ក្នុង​តារាង​មួយ និង បង្ហាញ​លទ្ធផល​ក្នុង​តារាង​ផ្សេង​ទៀត ។

  1. បើក​ឯកសារ​អត្ថបទ​មួយ បញ្ចូល​តារាង​មួយ​ដែល​មាន​ជួរ​ឈរ និង ជួរ​ដេក​ច្រើន និង​​បន្ទាប់​​មក​បញ្ចូល​តារាង​ផ្សេង​ទៀត ដែល​មាន​ក្រឡា​មួយ ។

  2. បញ្ចូល​លេខ​​ទៅ​ក្នុង​ក្រឡា​មួយ​ចំនួន​ នៃ​ក្រឡា​តារាង​ធំ ។

  3. ដាក់​ទស្សន៍​ទ្រនិច ក្នុង​តារាង​ដែល​មាន​ក្រឡា​តែ​មួយ ហើយ​បន្ទាប់​មក​​ចុច F2 ។

  4. នៅ​ក្នុង​ របារ​រូបមន្ត បញ្ចូល​មុខងារ​ដេល​អ្នក​ចង់អនុវត្ត ឧទាហរណ៍ =SUM ។

  5. ចុច​ក្នុង​ក្រឡា​មួយ​ក្នុង​តារាង​ធំ ដែល​មាន​ចំនួន​មួយ ចុច​សញ្ញា​បូក (+) និង​​បន្ទាប់​​មក​ចុច​ក្រឡា​មួយ​ទៀត ដែល​មាន​លេខ ។

  6. ចុច​ បញ្ចូល (Enter) ។

រូប​តំណាង​ចំណាំ

ប្រសិន​បើ​អ្នក​ចង់ អ្នក​អាច​ធ្វើ​ទ្រង់ទ្រាយ​តារាង​ដើម្បី​ធ្វើ​ជា​អត្ថបទ​ធម្មតា ។ បញ្ចូល​តារាង​ទៅ​ក្នុង​ស៊ុម​មួយ ​និង​​បន្ទាប់​មក​​បោះ​យុថ្កា​ស៊ុម​ជា​តួអក្សរ ។ ស៊ុម​នៅ​តែ​បោះ​យុថ្កា​ទៅ​អត្ថបទ​ជាប់​គ្នា នៅ​ពេល​អ្នក​បញ្ចូល ឬ​លុប​អត្ថបទ ។


គណនា​រូបមន្ត​ស្មុគ្រស្មាញ ក្នុង​ឯកសារ​អត្ថបទ

របារ​រូបមន្ត

គណនា​ក្នុង​ឯកសារ​អត្ថបទ

គណនា និង បិទភ្ជាប់​លទ្ធផល​នៃ​រូបមន្ត ក្នុង​ឯកសារ​អត្ថបទ

គណនា​ផលបូក​របស់​ស៊េរី​ក្រឡា​ទិន្នន័យ

គណនា​ឆ្លង​តារាង