ការកំណត់ស៊ុមសម្រាប់តួអក្សរ
ប្រសិនបើលក្ខណសម្បត្តិស៊ុមទាំងអស់របស់ជួរអត្ថបទជាប់គ្នាពីរដូចគ្នាបេះបិទ (រចនាប័ទ្ម ទទឹង ពណ៌ ចន្លោះ និងស្រមោលដូចគ្នា) នោះជួរទាំងពីរនឹងត្រូវបានចាត់ទុកជាផ្នែកនៃក្រុមស៊ុមដូចគ្នា ហើយត្រូវបានបង្ហាញដោយស៊ុមដូចគ្នានៅក្នុងឯកសារ។
ដើម្បីកំណត់រចនាប័ទ្មស៊ុមដែលបានកំណត់ជាមុន
-
ជ្រើសជួរតួអក្សរជុំវិញដែលអ្នកចង់បន្ថែមស៊ុម។
-
ជ្រើស ទ្រង់ទ្រាយ - តួអក្សរ - ស៊ុម ។
-
ជ្រើសរចនាប័ទ្មស៊ុមលំនាំដើមមួយនៅក្នុងផ្ទៃ លំនាំដើម ។
-
ជ្រើសរចនាប័ទ្មបន្ទាត់ ទទឹង និងពណ៌សម្រាប់រចនាប័ទ្មស៊ុមដែលបានជ្រើសនៅក្នុងផ្ទៃ បន្ទាត់ ។ ការកំណត់ទាំងនេះអនុវត្តទៅកាន់បន្ទាត់ស៊ុមទាំងអស់ដែលបានរួមបញ្ចូលនៅក្នុងរចនាប័ទ្មស៊ុមដែលបានជ្រើស។
-
Select the distance between the border lines and the selected characters in the Padding area. You can only change distances to edges that have a border line defined.
-
ចុច យល់ព្រម ដើម្បីអនុវត្តការផ្លាស់ប្តូរ ។
ដើម្បីកំណត់រចនាប័ទ្មស៊ុមប្ដូរតាមបំណង
-
ជ្រើសជួរតួអក្សរជុំវិញដែលអ្នកចង់បន្ថែមស៊ុម។
-
ជ្រើស ទ្រង់ទ្រាយ - តួអក្សរ - ស៊ុម ។
-
នៅក្នុងផ្ទៃ កំណត់ដោយអ្នកប្រើ ជ្រើសគែមដែលអ្នកចង់ឲ្យបង្ហាញនៅក្នុងប្លង់ធម្មតា។ ចុចលើគែមក្នុងផ្ទៃមើលជាមុនដើម្បីបិទ/បើកជម្រើសគែម។
-
ជ្រើសរចនាប័ទ្មបន្ទាត់ ទទឹង និងពណ៌សម្រាប់រចនាប័ទ្មស៊ុមដែលបានជ្រើសនៅក្នុងផ្ទៃ បន្ទាត់ ។ ការកំណត់ទាំងនេះអនុវត្តចំពោះបន្ទាត់ស៊ុមទាំងអស់ដែលបានរួមបញ្ចូលនៅក្នុងរចនាប័ទ្មស៊ុមដែលបានជ្រើស។
-
ធ្វើជំហានទី២ម្តងទៀតសម្រាប់គែមស៊ុមទាំងអស់