កំណត់ពណ៌ផ្ទៃខាងក្រោយ ឬក្រាហ្វិកផ្ទៃខាងក្រោយ
អ្នកអាចកំណត់ពណ៌ផ្ទៃខាងក្រោយ ឬប្រើក្រាហ្វិកធ្វើជាផ្ទៃខាងក្រោយសម្រាប់វត្ថុផ្សេងៗនៅក្នុង LibreOffice Writer ។
ដើម្បីអនុវត្តផ្ទៃខាងក្រោយទៅតួអក្សរអត្ថបទ
-
ជ្រើសតួអក្សរ ។
-
ជ្រើស ទ្រង់ទ្រាយ - តួអក្សរ ។
-
ចុចលើផ្ទាំង ផ្ទៃខាងក្រោយ ហើយជ្រើសពណ៌ផ្ទៃខាងក្រោយ។
ដើម្បីអនុវត្តផ្ទៃខាងក្រោយទៅកថាខណ្ឌ
-
ដាក់ទស្សន៍ទ្រនិចនៅក្នុងកថាខណ្ឌ ឬជ្រើសកថាខណ្ឌច្រើន ។
-
ជ្រើស ទ្រង់ទ្រាយ - កថាខណ្ឌ ។
-
នៅលើទំព័រផ្ទាំង ផ្ទៃខាងក្រោយ សូមជ្រើសពណ៌ផ្ទៃខាងក្រោយ ឬក្រាហ្វិកផ្ទៃខាងក្រោយ ។
ដើម្បីជ្រើសវត្ថុក្នុងផ្ទៃខាងក្រោយ ចុចគ្រាប់ចុច Commandបញ្ជា(Ctrl) និងចុចលើវត្ថុ ។ ម្យ៉ាងវិញទៀត ប្រើ កម្មវិធីរុករក ដើម្បីជ្រើសវត្ថុ ។
ដើម្បីអនុវត្តផ្ទៃខាងក្រោយទៅទាំងអស់ ឬផ្នែករបស់តារាង
-
ដាក់ទស្សន៍ទ្រនិចនៅក្នុងតារាងក្នុងឯកសារអត្ថបទរបស់អ្នក ។
-
Choose Table - Properties.
-
នៅលើទំព័រផ្ទាំង ផ្ទៃខាងក្រោយ សូមជ្រើសពណ៌ផ្ទៃខាងក្រោយ ឬក្រាហ្វិកផ្ទៃខាងក្រោយ ។
-
នៅក្នុងប្រអប់ សម្រាប់ ជ្រើសថាតើគួរអនុវត្តពណ៌ ឬក្រាហ្វិកចំពោះក្រឡាបច្ចុប្បន្ន ជួរដេកបច្ចុប្បន្ន ឬតារាងទាំងមូល ។ ប្រសិនបើអ្នកជ្រើសក្រឡា ឬជួរដេកច្រើនមុនពេលបើកប្រអប់ នោះការផ្លាស់ប្ដូរនឹងអនុវត្តចំពោះជម្រើស ។
អ្នកក៏អាចប្រើរូបតំណាង ដើម្បីអនុវត្តផ្ទៃខាងក្រោយទៅផ្នែករបស់តារាង ។
-
អនុវត្តពណ៌ផ្ទៃខាងក្រោយទៅក្រឡា ជ្រើសក្រឡា ហើយចុចពណ៌នៅលើរបារឧបករណ៍ ពណ៌ផ្ទៃខាងក្រោយ ។
-
ដើម្បីអនុវត្តពណ៌ផ្ទៃខាងក្រោយទៅកាន់កថាខណ្ឌអត្ថបទនៅក្នុងក្រឡា ដាក់ទស្សន៍ទ្រនិចទៅក្នុងកថាខណ្ឌអត្ថបទ បន្ទាប់មកចុចពណ៌លើរបារឧបករណ៍
។