ការ​ដាក់​ទីតាំង​វត្ថុ

អ្នក​អាច​បោះ​យុថ្កា​ដើម្បី​ដាក់​ទីតាំង វត្ថុ ក្រាហ្វិក ឬ​ស៊ុម ក្នុង​ឯកសារ​មួយ ។ ធាតុ​ដែល​បាន​បោះ​យុថ្កា នៅសល់​ក្នុង​កន្លែង ឬ​ផ្លាស់ទី នៅ​ពេល​អ្នក​កែប្រែ​ឯកសារ ។ អាច​មាន​ជម្រើស​ការ​បោះ​យុថ្កា​ដូច​ខាង​ក្រោម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៖

ការ​បោះ​យុថ្កា

បែបផែន

ជា​តួអក្សរ

បោះ​យុថ្កា​ធាតុ​ដែល​បាន​ជ្រើស ជា​តួអក្សរ​មួយ​ក្នុ​ង​អត្ថបទ​បច្ចុប្បន្ន ។ ប្រសិន​បើ​កម្ពស់​ធាតុ​ដែល​បាន​ជ្រើស ធំ​ជាង​ទំហំ​ពុម្ពអក្សរ​បច្ចុប្បន្ន កម្ពស់​ជួរ​ដែល​មាន​ធាតុ​ត្រូវ​បាន​បង្កើន ។

ដើម្បី​ដាក់​រូបភាព​មួយ​ចំ​កណ្ដាល​ទំព័រ HTML បញ្ចូល​រូបភាព រួច​បោះ​យុថ្កា​វា "ជា​តួអក្សរ" បន្ទាប់​មក​ដាក់​កថាខណ្ឌ​ចំ​កណ្ដាល ។

ទៅ​តួអក្សរ

បោះ​យុថ្កា​ធាតុ​ដែល​បាន​ជ្រើស​ទៅ​តួអក្សរ​មួយ ។

ទៅ​កថាខណ្ឌ

បោះ​យុថ្កា​ធាតុ​ដែល​បាន​ជ្រើស ទៅ​កថាខណ្ឌ​បច្ចុប្បន្ន ។

ទៅ​ទំព័រ

បោះ​យុថ្កា​ធាតុ​ដែល​បាន​ជ្រើស ទៅ​ទំព័រ​បច្ចុប្បន្ន ។

ទៅ​ស៊ុម

បោះ​យុថ្កា​ធាតុ​ដែល​បាន​ជ្រើស ទៅ​ស៊ុម​ដែល​ព័ទ្ធ​ជុំ​វិញ ។


នៅ​ពេល​អ្នក​បញ្ចូល វត្ថុ ក្រាហ្វិក ឬ​ស៊ុម រូប​តំណាង​យុថ្កា​មួយ​នឹង​លេចឡើង ដែល​ធាតុ​ត្រូវ​បាន​បោះ​យុថ្កា ។ អ្នក​អាច​ដាក់​ទីតាំង​ធាតុ​ដែល​បាន​បោះ​យុថ្កា ដោយ​អូស​ធាតុ​ទៅ​ទីតាំង​ផ្សេង​ទៀត ។ ដើម្បី​ផ្លាស់ប្តូរ​ជម្រើស​បោះ​យុថ្កា នៃ​វត្ថុ​មួយ ចុច​កណ្តុរ​ស្តាំ​លើ​ធាតុ ហើយ​បន្ទាប់​មក​​ជ្រើស​ជម្រើស​មួយ​ពី​ម៉ឺនុយ​រង យុថ្កា  ។