ចំណងជើង

បញ្ចូល​ចំណងជើង​ដែល​បាន​បញ្ជាក់​​ក្នុង​លក្ខណៈ​សម្បត្តិ​ឯកសារ ជា​វាល​មួយ ។ វាល​នេះ​បង្ហាញ​ទិន្នន័យ​ដែល​បាន​បញ្ចូល​ក្នុង​វាល ចំណងជើង ក្រោម ឯកសារ - លក្ខណសម្បត្តិ - ពិពណ៌នា ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

​​ជ្រើស ​បញ្ចូល - វាល - ចំណងជើង​


ប្រសិន​បើ​អ្នក​ចង់​បញ្ចូល​លក្ខណសម្បត្តិ​ឯកសារ​ផ្សេង​ទៀត ជា​វាល​មួយ ជ្រើស បញ្ចូល - វាល - ផ្សេងៗ និង ធ្វើ​ការ​កំណត់​ដែល​ចង់​បាន​ក្នុង​ប្រអប់ វាល ។ ប្រភេទ ព័ត៌មាន​ឯកសារ មាន​វាល​​ទាំងអស់ ដែល​បង្ហាញ​ក្នុង​លក្ខណសម្បត្តិ​ឯកសារ ។