ធ្វើ​បច្ចុប្បន្នភាព

ធ្វើ​ឲ្យ​ធាតុ​​ក្នុង​ឯកសារ​ដែល​មាន​មាតិកា​ថាមវន្ត​ទាន់សម័យ ដូចជា​វាល និង លិបិក្រម ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ឧបករណ៍ - ធ្វើ​បច្ចុប្បន្នភាព


ធ្វើ​បច្ចុប្បន្នភាព​ទាំងអស់

ធ្វើ​ឲ្យ ​តំណ វាល លិបិក្រម តារាង​មាតិកា និង ការធ្វើ​​ទ្រង់ទ្រាយ​ទំព័រ​ក្នុង​ឯកសារ​បច្ចុប្បន្ន ទាន់សម័យ ។

វាល

ធ្វើ​ឲ្យ​មាតិកា​នៃ​វាល​ទាំងអស់​ទាន់សម័យ ក្នុង​ឯកសារ​បច្ចុប្បន្ន ។

តំណ

ធ្វើ​ឲ្យ​តំណ​ក្នុង​ឯកសារ​បច្ចុប្បន្ន​ទាន់សម័យ ។

លិបិក្រម​បច្ចុប្បន្ន

ធ្វើ​ឲ្យ​លិបិក្រម​បច្ចុប្បន្ន​ទាន់សម័យ ។ លិបិក្រម​បច្ចុប្បន្ន​គី​ជា​លិបិក្រម​មួយ​ដែល​មាន​ទស្សន៍​ទ្រនិច ។

លិបិក្រម និង តារាង​ទាំងអស់

ធ្វើ​ឲ្យ​លិបិក្រម និង តារាង​មាតិកា​ទាំងអស់​ក្នុង​ឯកសារ​បច្ចុប្បន្ន​ទាន់សម័យ ។ អ្នក​មិន​ចាំបាច់​ដាក់​ទស្សន៍​ទ្រនិច​ក្នុង​លិបិក្រម ឬ​តារាង​​ មុន​ពេល​អ្នក​ប្រើ​ពាក្យ​បញ្ជា​នេះ ។

គំនូសតាង​ទាំងអស់

ធ្វើ​ឲ្យ​គំនូសតាង​ក្នុង​ឯកសារ​បច្ចុប្បន្ន​ទាន់សម័យ ។

ការ​ធ្វើ​ទ្រង់ទ្រាយ​ទំព័រ

ធ្វើ​ឲ្យ​ទ្រង់ទ្រាយ​ទំព័រ​ក្នុង​ឯកសារ​ទាន់សម័យ ហើយ​គណនា​ឡើង​វិញ​នូវ​ចំនួន​ទំព័រ​សរុប ដែល​ត្រូវ​បាន​បង្ហាញ​លើ របារ​ស្ថានភាព ។