លេខរៀង​​បន្ទាត់

បន្ថែម ឬ​យកចេញ និង ធ្វើ​ទ្រង់ទ្រាយ​លេខ​រៀង​បន្ទាត់​ក្នុង​ឯកសារ​បច្ចុប្បន្ន ។ ដើម្បី​ដក​កថាខណ្ឌ​ចេញ​ពី​លេខ​រៀង​បន្ទាត់ ចុច​ក្នុង​កថាខណ្ឌ ជ្រើស ទ្រង់ទ្រាយ - កថាខណ្ឌ ចុច​ផ្ទាំង លេខ​រៀង ហើយ​បន្ទាប់​មក​ដោះ​ធីក​ពី​ប្រអប់ រួម​បញ្ចូល​កថាខណ្ឌ​នេះ​ក្នុង​លេខ​រៀង​បន្ទាត់ ។ អ្នក​ក៏​អាច​ដក​រចនាប័ទ្ម​កថាខណ្ឌ​មួយ​ពី​លេខ​រៀង​បន្ទាត់ ។

រូប​តំណាង​ចំណាំ

លេខ​រៀង​បន្ទាត់​មិន​មាន​ក្នុង​ទ្រង់ទ្រាយ HTML ទេ ។


​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Tools - Line Numbering (not for HTML format)


បង្ហាញ​លេខរៀង

បន្ថែម​លេខ​ជួរ​ទៅកាន់​ឯកសារ​បច្ចុប្បន្ន។

ទិដ្ឋភាព

កំណត់​លក្ខណសម្បត្តិ​របស់​​លេខរៀង​បន្ទាត់ ។

រចនាប័ទ្ម​តួអក្សរ

ជ្រើស​រចនាប៧ទ្ម​ទ្រង់ទ្រាយ​ដែល​អ្នក​ចង់​ប្រើ​សម្រាប់​លេខ​ជួរ។

ទ្រង់ទ្រាយ

ជ្រើស​រចនាប័ទ្ម​លេខរៀង​ដែល​អ្នក​ចង់​ប្រើ។

ទីតាំង

ជ្រើស​ទីតាំង​ដែល​អ្នក​ចង់​បង្ហាញ​លេខ​ជួរ។

គម្លាត

បញ្ចូល​ចំនួន​គម្លាត​ដែល​អ្នក​ចង់​ប្រើ​នៅ​ចន្លោះ​រវាង​លេខ​ជូរ និង​អត្ថបទ។

ចន្លោះ

បញ្ចូល​ចំនួន​ចន្លោះ​សម្រាប់​លេខ​ជួរ។

បន្ទាត់​​​ខណ្ឌចែក

អ្នក​អាច​បញ្ចូល​តួអក្សរ​ខណ្ឌ​ចែក​ដើម្បី​បង្ហាញ​រវាង​លេខ​រៀង​បន្ទាត់ ប្រសិន​បើ​ចន្លោះ​រាប់​មាន​ច្រើន​ជាង​មួយ ។

អត្ថបទ

បញ្ចូល​អត្ថបទ​ដែល​អ្នក​ចង់​ប្រើ​ជា​សញ្ញា​បំបែក។

រាល់

បញ្ចូល​ចំនួន​ជួរ​ដែល​ត្រូវ​ប្រើ​នៅ​ចន្លោះ​រវាង​សញ្ញា​បំបែក។

រូប​តំណាង​ចំណាំ

បន្ទាត់​ខណ្ឌចែក​ត្រូវ​បាន​បង្ហាញ​តែ​ក្នុង​បន្ទាត់​ដែល​មិន​បង់​លេខរៀង ។


រាប់

បញ្ជាក់​​ថា​តើ ត្រូវ​រួម​បញ្ចូល​កថាខណ្ឌ ឬ​បន្ទាត់​ទទេ ក្នុង​ស៊ុម​អត្ថបទ​ក្នុង​ចំនួន​បន្ទាត់ ។

បន្ទាត់​ទទេ

រួមបញ្ចូល​ទាំង​កថាខណ្ឌ​ទទេ​នៅ​ក្នុង​ចំនួន​ជួរ។

បន្ទាត់​ក្នុង​ស៊ុម​អត្ថបទ

បន្ថែម​លេខ​រៀង​បន្ទាត់​ទៅ​អត្ថបទ​ក្នុង​ស៊ុម​អត្ថបទ ។ ការ​បង់​លេខ​រៀង​ចាប់ផ្ដើម​ឡើង​វិញ​ក្នុង​ស៊ុម​អត្ថបទ​នីមួយៗ និង​ត្រូវ​បាន​ដក​ចេញ​ពី​ការ​រាប់​បន្ទាត់​ក្នុង​ផ្ទៃ​អត្ថបទ​មេ​នៃ​ឯកសារ ។ In linked frames ការ​បង់​លេខ​រៀង​មិន​ត្រូវ​បាន​ចាប់ផ្ដើម​ឡើង​វិញ​ទេ ។

ចាប់ផ្តើម​រាល់​ទំព័រ​ថ្មី​ឡើង​វិញ

ចាប់ផ្ដើម​លេខរៀង​ជួរ​ឡើងវិញ​នៅ​គ្រប់​ក្បាល​ទំព័រ​នៃ​ឯកសារ។

​បន្ថែម​លេខរៀង​បន្ទាត់