តម្រៀប
តម្រៀបកថាខណ្ឌ ឬជួរដេកតារាងដែលបានជ្រើស តាមលំដាប់អក្សរក្រម ឬតាមលំដាប់លេខ ។ អ្នកអាចកំណត់រហូតដល់ពាក្យគន្លឹះតម្រៀបបី ព្រមទាំងផ្សំពាក្យគន្លឹះតម្រៀបអក្សរក្រមលេខ ជាមួយនឹងលេខបានផងដែរ ។
លក្ខណៈវិនិច្ឆ័យតម្រៀប
ពាក្យគន្លឹះ១ ដល់៣
បញ្ជាក់លក្ខណៈវិនិច្ឆ័យការតម្រៀបបន្ថែម។ អ្នកក៏អាចផ្សំគ្រាប់ចុចផ្លូវកាត់បានផងដែរ។
ជួរឈរ១ ដល់៣
បញ្ចូលចំនួនជួរឈរដែលអ្នកចង់ប្រើជាមូលដ្ឋានសម្រាប់ការតម្រៀប។
ប្រភេទពាក្យគន្លឹះ១ ដល់៣
ជ្រើសជម្រើសតម្រៀបដែលអ្នកចង់ប្រើ។
លំដាប់
លំដាប់ឡើង
តម្រៀបតាមលំដាប់កើន (ឧទាហរណ៍៖ ១ ២ ៣ ឬ ក ខ គ)។
លំដាប់ចុះ
តម្រៀបតាមលំដាប់ចុះ (ឧទាហរណ៍៖ ៩ ៨ ៧ ឬ អ ឡ ហ)។
ទិស
ជួរឈរ
តម្រៀបជួរឈរនៅក្នុងតារាងអាស្រ័យតាមជ្រើសតម្រៀបបច្ចុប្បន្ន។
ជួរដេក
តម្រៀបជួរដេកក្នុងតារាង ឬកថាខណ្ឌក្នុងជម្រើស ដោយយោងតាមជម្រើសតម្រៀបបច្ចុប្បន្ន ។
បន្ទាត់ខណ្ឌចែក
កថាខណ្ឌត្រូវបានបំបែកដោយសម្គាល់កថាខណ្ឌមិនបោះពុម្ព ។ អ្នកក៏អាចបញ្ជាក់ថេប ឬតួអក្សរនោះដើរតួជាអ្នកខណ្ឌចែក នៅពេលអ្នកតម្រៀបកថាខណ្ឌ ។
ថេប
ប្រសិនបើកថាខណ្ឌដែលបានជ្រើស ទាក់ទងទៅនឹងបញ្ជីដែលបានបំបែកដោយថេប ជ្រើសជម្រើសនេះ ។
តួអក្សរ
បញ្ចូលតួអក្សរ ដែលអ្នកចង់ប្រើជាអ្នកខណ្ឌចែកក្នុងផ្ទៃដែលបានជ្រើស ។ ដោយប្រើអ្នកខណ្ឌចែក LibreOffice អាចកំណត់ទីតាំងនៃពាក្យគន្លឹះតម្រៀបក្នុងកថាខណ្ឌដែលបានជ្រើស ។
ជ្រើស
បើកប្រអប់ តួអក្សរពិសេស ដែលអ្នកអាចជ្រើសតួអក្សរ ដែលអ្នកចង់ប្រើជាអ្នកខណ្ឌចែក ។
ភាសា
ជ្រើសភាសាដែលកំណត់ក្បួនតម្រៀប ។ ភាសាមួយចំនួនតម្រៀបតួអក្សរពិសេស ខុសគ្នាពីភាសាផ្សេងទៀត ។
ករណីដំណូច
ញែករវាងអក្សរធំ និង អក្សរតូច នៅពេលអ្នកតម្រៀបតារាងមួយ ។ សម្រាប់ភាសាអាស៊ី ដំណោះស្រាយពិសេសនឹងអនុវត្ត ។
សម្រាប់ភាសាអាស៊ី ជ្រើស ករណីដំណូច ដើម្បីអនុវត្តការតម្រៀបច្រើនកម្រិត ។ ក្នុងការតម្រៀបច្រើនកម្រិត ដំបូងធាតុត្រូវបានប្រៀបធៀបក្នុងទម្រង់ដើមរបស់ពួកវា ជាមួយនឹងលក្ខណៈអក្សរនៃទម្រង់ ហើយវណ្ណយុត្តិត្រូវបានមិនអើពើ ។ បើទម្រង់ដូចគ្នា វណ្ណយុត្តិនៃទម្រង់នឹងត្រូវបានប្រៀបធៀប ។ បើទម្រង់នៅតែដូចគ្នា ករណី ទទឹងតួអក្សរ ហើយភាពខុសគ្នានៃភាសាកាណាជប៉ុន នៃទម្រង់នឹងត្រូវបានប្រៀបធៀប ។