បម្លែង​អត្ថបទ​ជា​តារាង

បម្លែង​អត្ថបទ​ដែល​បាន​ជ្រើស ទៅ​ជា​តារាង​មួយ ឬ​តារាង​ដែល​បាន​ជ្រើស ទៅ​ជា​អត្ថបទ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស តារាង - បម្លែង - អត្ថបទ​ជា​តារាង


ជម្រើស​នេះ​អាច​ប្រើ​បាន​ក្នុង​ប្រអប់​នេះ ដោយ​ផ្អែក​លើ​ប្រភេទ​នៃ​ការ​បម្លែង ។

បំបែក​​អត្ថបទ​នៅ

អ្នក​ខណ្ឌ​ចែក ដូច​ជា​ថេប​ជា​ដើម សម្គាល់​ព្រំដែន​ជួរ​ឈរ​ក្នុង​អត្ថបទ​ដែល​បាន​ជ្រើស ។ កថា​ខណ្ឌ​នីមួយ​ៗ​ក្នុង​ជម្រើស ត្រូវ​បាន​បម្លែង​ទៅ​ជា​ជួរ​ដេក​ក្នុង​តារាង ។ ដូច​គ្នា​នេះ​ដែរ​ នៅ​ពេល​អ្នក​បម្លែង​តារាង​ទៅ​ជា​អត្ថបទ អ្នក​សម្គាល់​ជួរ​ឈរ​ត្រូវ​បាន​ប្តូរ​ទៅ​ជា​តួ​អក្សរ​ដែល​អ្នក​បញ្ជាក់​​ហើយ​ជួរ​ដេក​នីមួយ​ៗ​ត្រូវ​បាន​បម្លែង​ទៅ​ជា​កថា​ខណ្ឌ​ដាច់​ពី​គ្នា ។

ថេប

បម្លែង​អត្ថបទ​ទៅជា​តារាង​ដោយ​ប្រើ​ថេប​ជា​អ្នក​សម្គាល់​ជួរឈរ។

សញ្ញាចំណុច​ក្បៀស(;)

បម្លែង​អត្ថបទ​ទៅជា​តារាង​ដោយ​ប្រើ​សញ្ញា (;) ជា​អ្នក​សម្គាល់​ជួរឈរ។

កថាខណ្ឌ

បម្លែង​អត្ថបទ​ទៅជា​តារាង​ដោយ​ប្រើ​កថាខណ្ឌ​ជា​អ្នក​សម្គាល់​ជួរឈរ។

ផ្សេងៗ ៖

បម្លែង​អត្ថបទ​ទៅជា​តារាង​ដោយ​ប្រើ​តួអក្សរ​ដែល​អ្នក​វាយ​នៅ​ក្នុង​ប្រអប់​ជា​អ្នក​បំបែក​ជួរឈរ។

ប្រអប់​អត្ថបទ​

បញ្ចូល​តួអក្សរ​ដែល​អ្នក​ចង់​ប្រើ​ជា​សញ្ញា​សម្គាល់​ជួរឈរ។

ទទឹង​ស្មើ​ៗ​គ្នា​ សម្រាប់​ជួរ​ឈរ​ទាំងអស់

បង្កើត​ជួរឈរ​ដែល​មាន​ទទឹង​ស្មើគ្នា ដោយ​មិន​គិត​ពី​ទីតាំង​នៃ​សញ្ញា​សម្គាល់​ជួរឈរ។

ទ្រង់ទ្រាយ​ស្វ័យ​ប្រវត្តិ

បើក​ប្រអប់​ ធ្វើ​ទ្រង់​ទ្រាយ​ស្វ័យ​ប្រវត្តិ​ ដែល​អ្នក​អាច​ជ្រើស​ប្លង់​ដែល​បាន​កំណត់​ជា​មុន​សម្រាប់​តារាង​បាន​ ។

ជម្រើស

ក្បាល

ធ្វើ​ទ្រង់ទ្រាយ​ជួរដេក​ទី​មួយ​នៃ​តារាង​ថ្មី​ជា​ក្បាល។

ធ្វើ​ក្បាល​ម្តង​ទៀត

ធ្វើ​ក្បាល​តារាង​ឡើងវិញ​នៅ​គ្រប់​ទំព័រ​ដែល​​តារាង​បាន​ពង្រីក។

... ជួរដេក​ដំបូង

ធ្វើ​ជួរ​ដេក n ទី​មួយ​ជា​បឋមកថា​ឡើងវិញ ។

កុំ​បំបែក​តារាង

កុំ​ចែក​តារាង​កាត់​ទំព័រ។

ស៊ុម

បន្ថែម​ស៊ុម​ទៅ​តារាង និង​ក្រឡា​តារាង។