លេខ​យោង​ចុង

បញ្ជាក់​​ទ្រង់ទ្រាយ​សម្រាប់​លេខ​យោង​ចុង ។ ប្រភេទ​លេខរៀង និង រចនាប័ទ្ម​លេខ​យោង​ចុង​ដែល​ត្រូវ​អនុវត្ត ជា​ជម្រើស​ដែល​អាច​មាន ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ឧបករណ៍ - លេខ​យោង/លេខ​យោង​ចុង - ផ្ទាំង លេខ​យោង​ចុង


លេខរៀង​​ស្វ័យ​ប្រវត្តិ

ជ្រើស​រចនាប័ទ្ម​លេខរៀង​ដែល​អ្នក​ចង់​ប្រើ​​សម្រាប់​លេខ​យោង និង​លេខ​យោង​ចុង។

ជម្រើស

ពិពណ៌នា

A, B, C

អក្សរធំ

a, b, c

អក្សរ​តូច

I, II, III

តួលេខ​រ៉ូម៉ាំង (អក្សរធំ)

i, ii, iii

តួលេខ​រ៉ូម៉ាំង (អក្សរតូច)

1, 2, 3

លេខ​អារ៉ាប់

A, .., AA, .., AAA, ...

លេខ​រៀង​តាម​លំដាប់​អក្សរក្រម ជា​អក្សរ​ធំ ។ បន្ទាប់​ពី​ធាតុ២៦ ទី​មួយ លេខ​រៀង​ចាប់ផ្តើម​ឡើង​វិញ​នៅ "AA" ។

a,... aa,... aaa,...

លេខ​រៀង​តាម​លំដាប់​អក្សរក្រម ជា​អក្សរ​តូច ។ បន្ទាប់​ពី​ធាតុ២៦ ទី​មួយ លេខ​រៀង​ចាប់ផ្តើម​ឡើង​វិញ​នៅ "aa" ។


ចាប់​ផ្តើម​​​ពី

បញ្ចូល​លេខ សម្រាប់​លេខ​យោង​ចុង​ទីមួយ​ក្នុង​ឯកសារ ។ នេះ​មាន​សារៈ​សំខាន់ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​លេខ​រៀង​លេខ​យោង​ចុង ធ្វើ​វិសាល​ភាព​ក្នុង​ឯកសារ​ច្រើន​ជាង​មួយ ។

មុន

បញ្ចូល​អត្ថបទ​ដែល​អ្នក​ចង់​បង្ហាញ​នៅ​មុខ​លេខរៀង​លេខ​យោង​ចុង ក្នុង​អត្ថបទ​ចំណាំ ។ ឧទាហរណ៍ វាយ "re: " ដើម្បី​បង្ហាញ "re: 1" ។

បន្ទាប់ពី

បញ្ចូល​អត្ថបទ​ដែល​អ្នក​ចង់​បង្ហាញ​បន្ទាប់​ពី​លេខរៀង​លេខ​យោង​ចុង ក្នុង​អត្ថបទ​ចំណាំ ។ ឧទាហរណ៍ វាយ ")" ដើម្បី​បង្ហាញ "1)" ។

របនាប័ទ្ម

ដើម្បី​ធានា​រូបរាង​សណ្ឋាន សម្រាប់​លេខ​យោង​ចុង​ក្នុង​ឯកសារ​របស់​អ្នក ផ្តល់​តម្លៃ​រចនាប័ទ្ម​កថាខណ្ឌ​ទៅ​លេខ​យោង ។

កថាខណ្ឌ

ជ្រើស​រចនាប័ទ្ម​កថាខណ្ឌ​សម្រាប់​អត្ថបទ​លេខយោង​ចុង។

ទំព័រ

ជ្រើស​រចនាប័ទ្ម​ទំព័រ​ដែល​អ្នក​ចង់​ប្រើ​សម្រាប់​លេខ​យោង​ចុង។

រចនាប័ទ្ម​តួ​អក្សរ

អ្នក​អាច​ផ្តល់​តម្លៃ​រចនាប័ទ្ម​ទៅ​យុថ្កា​លេខ​យោង​ចុង និង អត្ថបទ ។ អ្នក​អាច​ប្រើ​រចនាប័ទ្ម​លេខ​យោង​ចុង​ដែល​បាន​កំណត់​ជា​មុន ឬ​ប្រើ​រចនាប័ទ្ម​ផ្សេង​ទៀត ។

ផ្ទៃ​អត្ថបទ

ជ្រើស​រចនាប័ទ្ម​តួអក្សរ​ដែល​អ្នក​ចង់​ប្រើ​សម្រាប់​យុថ្កា​លេខ​យោង​ចុង​នៅ​ក្នុង​ផ្ទៃ​អត្ថបទ​ឯកសារ​របស់​អ្នក។

ផ្ទៃ​លេខ​យោង​ចុង

ជ្រើស​រចនាប័ទ្ម​តួអក្សរ​ដែល​អ្នក​ចង់​ប្រើ​សម្រាប់​លេខ​របស់​លេខយោង​ចុង​នៅ​ក្នុង​តំបន់​លេខយោង​ចុង។