លេខ​យោង

បញ្ជាក់​ទ្រង់ទ្រាយ​សម្រាប់​លេខ​យោង និង​លេខ​យោង​ចុង។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ឧបករណ៍ - លេខ​យោង​ចុង - ផ្ទាំង​លេខយោង tab


រូប​តំណាង​ចំណាំ

ដើម្បី​កំណត់​ជម្រើស​បន្ថែម​ទៀត សម្រាប់​លេខ​យោង និង លេខ​យោង​ចុង ជ្រើស ទ្រង់ទ្រាយ - ទំព័រ ហើយបន្ទាប់​មក​ ចុច​ផ្ទាំង លេខ​យោង ។


លេខរៀង​​ស្វ័យ​ប្រវត្តិ

លេខ​រៀង

ជ្រើស​រចនាប័ទ្ម​លេខរៀង​ដែល​អ្នក​ចង់​ប្រើ​​សម្រាប់​លេខ​យោង និង​លេខ​យោង​ចុង។

ជម្រើស

ពិពណ៌នា

A, B, C

អក្សរធំ

a, b, c

អក្សរ​តូច

I, II, III

តួលេខ​រ៉ូម៉ាំង (អក្សរធំ)

i, ii, iii

តួលេខ​រ៉ូម៉ាំង (អក្សរតូច)

1, 2, 3

លេខ​អារ៉ាប់

A, .., AA, .., AAA, ...

លេខ​រៀង​តាម​លំដាប់​អក្សរក្រម ជា​អក្សរ​ធំ ។ បន្ទាប់​ពី​ធាតុ២៦ ទី​មួយ លេខ​រៀង​ចាប់ផ្តើម​ឡើង​វិញ​នៅ "AA" ។

a,... aa,... aaa,...

លេខ​រៀង​តាម​លំដាប់​អក្សរក្រម ជា​អក្សរ​តូច ។ បន្ទាប់​ពី​ធាតុ២៦ ទី​មួយ លេខ​រៀង​ចាប់ផ្តើម​ឡើង​វិញ​នៅ "aa" ។


​រាប់​

ជ្រើស​ជម្រើស​លេខរៀង​សម្រាប់​លេខ​យោង។

ជម្រើស

អត្ថន័យ

ក្នុង​មួយ​ទំព័រ

ចាប់ផ្តើម​លេខ​រៀង​លេខ​យោង​នៅ​ខាង​លើ​នៃ​ទំព័រ​នីមួយៗឡើង​វិញ​ ។ ជម្រើស​នេះ​អាច​ប្រើ​បាន តែ​ក្នុង​ករណី​ប្រអប់​ធីក ចុង​ទំព័រ ត្រូវ​បាន​ជ្រើស​នៅ​ត្រង់ ទីតាំង  ។

ក្នុង​មួយ​ជំពូក

ចាប់ផ្តើម​លេខរៀង​នៃ​លេខ​យោង​ឡើង​វិញ នៅ​ដើម​នៃ​ជំពូក​នីមួយៗ ។

ក្នុង​មួយ​ឯកសារ

បង់​លេខ​រៀង​លេខ​យោង​បន្ត​គ្នា ក្នុង​ឯកសារ ។


ចាប់​ផ្តើម​​​ពី

បញ្ចូល​លេខ សម្រាប់​លេខ​យោង​ទី​មួយ​ក្នុង​ឯកសារ ។ ជម្រើស​នេះ​អាច​ប្រើ​បាន តែ​ក្នុង​ករណី​អ្នក​បាន​ជ្រើស "ក្នុង​មួយ​ឯកសារ" ក្នុង​ប្រអប់ ចំនួន  ។

មុន

បញ្ចូល​អត្ថបទ​ដែល​អ្នក​ចង់​បង្ហាញ​ពី​មុខ​លេខ​លេខ​យោង ក្នុង​អត្ថបទ​ចំណាំ ។ ឧទាហរណ៍ វាយ "To " ដើម្បី​បង្ហាញ " To 1" ។

បន្ទាប់ពី

បញ្ចូល​អត្ថបទ​ដែល​អ្នក​ចង់​បង្ហាញ​បន្ទាប់​ពី​លេខ​លេខ​យោង ក្នុង​អត្ថបទ​ចំណាំ ។ ឧទាហរណ៍ វាយ ")" ដើម្បី​បង្ហាញ "1)" ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

Footnote numbers are left aligned by default in the footnote area. For right aligned footnote numbers first edit the paragraph style Footnote. Press F11 to open Styles dialog and select Footnote from the list of paragraph styles. Open the local menu with right click and choose Modify. Go to the Indents & Spacing tab page and set indent to 0 before and after the paragraph, including the first line. On Tabs tab page create a tab of right type at 12pt and a tab of left type at 14pt. Then in Footnotes/Endnotes Settings dialog enter \t into the Before and After edit boxes.


ទីតាំង

ចុង​ទំព័រ

បង្ហាញ​លេខ​យោង​នៅ​បាត​ទំព័រ។

ចុង​ឯកសារ

បង្ហាញ​លេខយោង​នៅ​ចុង​ឯកសារ​ជា​លេខយោង​ចុង។

របនាប័ទ្ម

ដើម្បី​ធានា​រូបរាង​សណ្ឋាន សម្រាប់​លេខ​យោង​ក្នុង​ឯកសារ​របស់​អ្នក ផ្តល់​តម្លៃ​រចនាប័ទ្ម​កថាខណ្ឌ​ទៅ​លេខ​យោង ។

កថាខណ្ឌ

ជ្រើស​រចនាប័ទ្ម​កថាខណ្ឌ​សម្រាប់​លេខយោង។

ទំព័រ

ជ្រើស​រចនាប័ទ្ម​ទំព័រ​ដែល​អ្នក​ចង់​ប្រើ​សម្រាប់​លេខ​យោង។

រូប​តំណាង​ចំណាំ

ជម្រើស​នេះ​អាច​ប្រើ​បាន តែ​ក្នុង​ករណី​ប្រអប់​ធីក ចុង​បញ្ចប់​ឯកសារ ត្រូវ​បាន​ជ្រើស នៅ​ត្រង់​ ទីតាំង ។


រចនាប័ទ្ម​តួ​អក្សរ

អ្នក​អាច​ផ្តល់​តម្លៃ​រចនាប័ទ្ម​ទៅ​យុថ្កា​លេខ​យោង និង អត្ថបទ ។ អ្នក​អាច​ប្រើ​រចនាប័ទ្ម​លេខ​យោង​ដែល​បាន​កំណត់​ជា​មុន ឬ​ប្រើ​រចនាប័ទ្ម​ផ្សេង​ទៀត ។

ផ្ទៃ​អត្ថបទ

ជ្រើស​រចនាប័ទ្ម​តួអក្សរ​ដែល​អ្នក​ចង់​ប្រើ​សម្រាប់​យុថ្កា​លេខ​យោង​នៅ​ក្នុង​ផ្ទៃ​អត្ថបទ​ឯកសារ​របស់​អ្នក។

ផ្ទៃ​លេខ​យោង

ជ្រើស​រចនាប័ទ្ម​តួអក្សរ​ដែល​អ្នក​ចង់​ប្រើ​សម្រាប់​លេខ​របស់​លេខ​យោង​នៅ​ក្នុង​ផ្ទៃ​លេខ​យោង។

កំណត់​សម្គាល់​បន្ត​គ្នា

ចុង​លេខ​យោង

បញ្ចូល​អត្ថបទ​ដែល​អ្នក​ចង់​បង្ហាញ នៅ​ពេល​លេខ​យោង​ត្រូវ​បាន​បន្ត​នៅ​ទំព័រ​បន្ទាប់ ឧទាហរណ៍ "ត​ទៅ​ទំព័រ " ។ LibreOffice Writer បញ្ចូល​លេខ​នៃ​ទំព័រ​បន្ត​ដោយ​ស្វ័យ​ប្រវត្តិ ។

ដើម​នៃ​ទំព័រ​បន្ទាប់

បញ្ចូល​អត្ថបទ​ដែល​អ្នក​ចង់​បង្ហាញ​លើ​ទំព័រ ដែល​លេខ​យោង​ត្រូវ​បាន​បន្ត ឧទាហរណ៍ "ត​ពី​ទំព័រ " ។ LibreOffice Writer បញ្ចូល​ស្វ័យ​ប្រវត្តិ​នូវ​លេខ​នៃ​ទំព័រ​មុន ។