ពុះ​តារាង

ពុះ​តារាង​បច្ចុប្បន្ន​ទៅ​ជា​តារាង​ពីរ​ផ្សេង​គ្នា នៅ​ទីតាំង​ទស្សន៍​ទ្រនិច ។ អ្នក​ក៏​អាច​ចូល​ដំណើរការ​ពាក្យ​បញ្ជា​នេះ ដោយ​ចុច​កណ្តុរ​ស្តាំ​ក្នុង​ក្រឡា​តារាង​មួយ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស តារាង - ពុះ​តារាង


របៀប

ចម្លង​ក្បាល

រួមបញ្ចូល​ជួរដេក​ទីមួយ​របស់​តារាង​ដើម ជា​ជួរដេក​ទីមួយ​របស់​តារាង​ទី​ពីរ។

ក្បាល​ផ្ទាល់​ខ្លួន (អនុវត្ត​រចនាប័ទ្ម)

បញ្ចូល​ក្បាល​ជួរដេក​ទទេ​នៅ​ក្នុង​តារាង​ទី​ពីរ​ដែល​បាន​ធ្វើ​ទ្រង់ទ្រាយ​ជាមួយ​រចនាប័ទ្ម​ជួរដេក​ទីមួយ​នៅ​ក្នុង​តារាង​ដើម។

ក្បាល​ផ្ទាល់​ខ្លួន

បញ្ចូល​ជួរដេក​ទទេ​បន្ថែម​ទៅ​ក្នុង​តារាង​ទី​ពីរ។

គ្មាន​ចំណងជើង

ពុះ​តារាង​ដោយ​មិន​ចម្លង​ក្បាល​ជួរដេក។

រូប​តំណាង​ព្រមាន

នៅ​ពេល​អ្នក​ពុះ​តារាង​ដែល​មាន​រូបមន្ត រូបមន្ត​អាច​នឹង​ត្រូវ​បាន​ទទួលរង​ឥទ្ធិពល ។