រចនាប័ទ្ម​លេខរៀង

Here you can create a Numbering Style. The Numbering Styles are organized in the Styles window.

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose View - Styles - open context menu Modify/New (for List Styles)


នៅ​ពេល​រចនាប័ទ្ម​លេខរៀង ត្រូវ​បាន​បង្កើត ឈ្មោះ​មួយ​ត្រូវ​បាន​ផ្តល់​ទៅ​លេខរៀង ។ ដូច្នេះ​ហើយ​ទើប​បាន​ជា​ពុម្ព​ទាំងនេះ ក៏​ត្រូវ​បាន​ហៅ​ថា លេខរៀង "ដែល​មាន​ឈ្មោះ" ផង​ដែរ ។ លេខរៀង​ដែល​គ្មាន​ឈ្មោះ ដែល​ត្រូវ​បាន​ប្រើ​សម្រាប់ ទ្រង់ទ្រាយ​ផ្ទាល់ អាច​ត្រូវ​បាន​បង្កើត​ក្នុង​ប្រអប់ ចំណុច និង លេខរៀង ឬ​ដោយ​ប្រើ​រូបតំណាង របារ​វត្ថុ ។

អ្នក​រៀប​ចំ

កំណត់​ជម្រើស​សម្រាប់​រចនាប័ទ្ម​ដែល​បាន​ជ្រើស ។

ចំណុច

បង្ហាញ​រចនាប័ទ្ម​ចំណុច​ខុសគ្នា​ដែល​អ្នក​អាច​អនុវត្ត ។

រូប​តំណាង​ចំណាំ

ចំណុច និងលេខរៀង​របស់កថាខណ្ឌ​ត្រូវ​បានគាំទ្រ​តែ​ក្នុង Writer Impress និង Draw តែ​ប៉ុណ្ណោះ ។


រចនាប័ទ្ម​លេខ​រៀង

បង្ហាញ​រចនាប័ទ្ម​លេខរៀង​ខុសគ្នា​ដែល​អ្នក​អាច​អនុវត្ត ។

គ្រោង

បង្ហាញ​រចនាប័ទ្ម​ខុសគ្នា​ដែល​អ្នក​អាច​អនុវត្ត​ទៅ​បញ្ជី​ឋានានុក្រម ។ LibreOffice គាំទ្រ​រហូត​ដល់​កម្រិត​គ្រោង ៩ ក្នុង​ឋានានុក្រម ។

ក្រាហ្វិក

បង្ហាញ​ក្រាហ្វិក​ផ្សេងៗ​ដែល​អ្នក​អាច​ប្រើ​ជា​ចំណុច​នៅ​ក្នុង​បញ្ជី​ចំណុច ។

ទីតាំង

កំណត់​​ជម្រើស​​​​ចូល​​បន្ទាត់ គម្លាត និង តម្រឹម​សម្រាប់​បញ្ជី​មាន​លេខ​រៀង​ ឬ​ចំណុច ។​

ជម្រើស

កំណត់​ជម្រើស​ការ​ធ្វើ​ទ្រង់ទ្រាយ​សម្រាប់​បញ្ជី​​លេខរៀង​ ឬ​ចំណុច​ ។ ប្រសិន​បើ​អ្នក​ចង់​ អ្នក​អាច​អនុវត្ត​ការ​ធ្វើ​ទ្រង់ទ្រាយ​​​ទៅ​កម្រិត​នីមួយៗ​ក្នុង​ថានានុក្រម​បញ្ជី ។

កំណត់ឡើងវិញ

កំណត់​ឡើង​វិញ​នូវ​ភាព​ផ្លាស់ប្តូរ​ដែល​បាន​ធ្វើ​ចំពោះ​ផ្ទាំង​បច្ចុប្បន្ន​ទៅ​កម្មវិធី​ទាំងនោះ​ ពេល​ដែល​ប្រអប់​​នេះ​ត្រូវ​បាន​បើក ។ សំណួរ​អះអាង​មិន​លេចឡើង​ទេ នៅ​ពេល​អ្នក​បិទ​ប្រអប់ ។