រចនាប័ទ្ម​ក្នុង Writer

The following information concerns Writer styles that you can apply using the Styles deck of the Sidebar.

If you want, you can edit the styles of the current document, and then save the document as a template. To save the document as template, choose File - Templates - Save as Template.

ប្រភេទ​រចនាប័ទ្ម

These are the different categories of formatting styles.

ឈ្មោះ

ពិពណ៌នា

រចនាប័ទ្ម​តួ​អក្សរ

ប្រើ​រចនាប័ទ្ម​តួអក្សរ​ ដើម្បី​ធ្វើ​ទ្រង់ទ្រាយ​តួអក្សរ​តែ​មួយ ឬ​ពាក្យ និង ឃ្លា​ទាំងមូល ។ ប្រសិន​បើ​អ្នក​ចង់ អ្នក​អាច​រៀប​រចនាប័ទ្ម​តួអក្សរ ។

រចនាប័ទ្ម​កថាខណ្ឌ

ប្រើ​រចនាប័ទ្ម​កថាខណ្ឌ​ ដើម្បី​ធ្វើ​ទ្រង់ទ្រាយ​កថាខណ្ឌ រួម​ទាំង​ប្រភេទ និង ទំហំ​ពុម្ព​អក្សរ ។ អ្នក​ក៏​អាច​ជ្រើស​រចនាប័ទ្ម​កថាខណ្ឌ ដើម្បី​អនុវត្ត​ទៅ​កថាខណ្ឌ​បន្ទាប់ ។

រចនាប័ទ្ម​ស៊ុម

ប្រើ​​រចនាប័ទ្ម​ស៊ុម​ ដើម្បី​ធ្វើ​ទ្រង់ទ្រាយ​អត្ថបទ និង ស៊ុម​ក្រាហ្វិក ។

រចនាប័ទ្ម​ទំព័រ

ប្រើ​រចនាប័ទ្ម​ទំព័រ​ ដើម្បី​រៀបចំ​រចនាប័ទ្ម​ឯកសារ និង ដើម្បី​បន្ថែម​លេខ​ទំព័រ ។ អ្នក​ក៏​អាច​បញ្ជាក់​​រចនាប័ទ្ម​ទំព័រ ដើម្បី​អនុវត្ត​ទៅ​ទំព័រ​ទីមួយ ដែល​នៅ​បន្ត​ពី​ការ​បំបែក​ទំព័រ​មួយ ។

​រចនាប័ទ្ម​បញ្ជី

ប្រើ​រចនាប័ទ្ម​លេខរៀង ដើម្បី​ធ្វើ​ទ្រង់ទ្រាយ​បញ្ជី​ដែល​មាន​ចំណុច ឬ​លេខរៀង ។


ក្រុម​រចនាប័ទ្ម

These are the style groups that you can display in the Styles window.

ឈ្មោះ

អត្ថន័យ

ស្វ័យ​​ប្រវត្តិ

បង្ហាញ​រចនាប័ទ្ម​ដែល​ត្រូវ​គ្នា​ទៅ​នឹង​បរិបទ​បច្ចុប្បន្ន ។

រចនាប័ទ្ម​ទាំងអស់

បង្ហាញ​រចនាប័ទ្ម​ទាំងអស់ នៃ​ប្រភេទ​រចនាប័ទ្ម​សកម្ម ។

រចនាប័ទ្ម​ដែល​បាន​អនុវត្ត

បង្ហាញ​រចនាប័ទ្ម (នៃ​ប្រភេទ​ដែល​បាន​ជ្រើស) ដែល​បាន​អនុវត្ត​ក្នុង​ឯកសារ​បច្ចុប្បន្ន ។

រចនាប័ទ្ម​ផ្ទាល់​ខ្លួន

បង្ហាញ​រចនាប័ទ្ម​ទាំងអស់​ដែល​កំណត់​ដោយ​អ្នក​ប្រើ ក្នុង​ប្រភេទ​រចនាប័ទ្ម​ដែល​បាន​ជ្រើស ។

រចនាប័ទ្ម​តួ​អក្សរ

បង្ហាញ​រចនាប័ទ្ម​ទ្រង់ទ្រាយ សម្រាប់​អត្ថបទ ។

រចនាប័ទ្ម​ជំពូក​

បង្ហាញ​រចនាប័ទ្ម​ទ្រង់ទ្រាយ សម្រាប់​ក្បាល ។

​រចនាប័ទ្ម​បញ្ជី

បង្ហាញ​រចនាប័ទ្ម​ទ្រង់ទ្រាយ សម្រាប់​បញ្ជី​ដែល​មាន​លេខ​រៀង ឬ​ចំណុច ។

រចនាប័ទ្ម​លិបិក្រម

បង្ហាញ​រចនាប័ទ្ម​ទ្រង់ទ្រាយ សម្រាប់​លិបិក្រម ។

រចនាប័ទ្ម​តំបន់​ពិសេស

បង្ហាញ​រចនាប័ទ្ម​ទ្រង់ទ្រាយ សម្រាប់​បឋមកថា បាតកថា លេខ​យោង លេខ​យោង​ចុង តារាង និង ចំណងជើង ។

រចនាប័ទ្ម​ ​HTML​

បង្ហាញ​បញ្ជី​រចនាប័ទ្ម សម្រាប់​ឯកសារ HTML ។

រចនាប័ទ្ម​​លក្ខខណ្ឌ

បង្ហាញ​រចនាប័ទ្ម​តាម​លក្ខខណ្ឌ​ដែល​កំណត់​ដោយ​អ្នក​ប្រើ ។

នៃ​ឋានានុក្រម

បង្ហាញ​រចនាប័ទ្ម​ក្នុង​ប្រភេទ​ដែល​បាន​ជ្រើស ក្នុង​បញ្ជី​ឋានានុក្រម​មួយ ។ ដើម្បី​មើល​រចនាប័ទ្ម​ក្នុង​កម្រិត​រង​មួយ ចុច​លើ​សញ្ញា​បូក (+) នៅ​ជាប់​ឈ្មោះ​កម្រិត​រង ។