ក្រឡា

ពាក្យ​បញ្ជា​នេះ​អាច​ប្រើ​បាន តែ​ក្នុង​ករណី​ដែល​អ្នក​បាន​ជ្រើស​តារាង​មួយ​ក្នុង​ឯកសារ​របស់​អ្នក ឬ​ក្នុង​ករណី​ទស្សន៍​ទ្រនិច​ស្ថិត​ក្នុង​ក្រឡា​តារាង​មួយ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ចុច​កណ្ដុរ​ស្ដាំ​ក្នុង​តារាង​មួយ ជ្រើស ក្រឡា


បញ្ចូល​គ្នា

ផ្សំ​មាតិកា​របស់​ក្រឡា​តារាង​ដែលបានជ្រើស​ទៅ​ជា​ក្រឡា​តែ​មួយ ។

កំពូល

តម្រឹម​មាតិកា​របស់ក្រឡា​ទៅ​គែម​កំពូល​របស់​ក្រឡា ។

កណ្ដាល (បញ្ឈរ)

កណ្ដាល​មាតិកា​ក្រឡា​ចន្លោះ​បាត និង​កំពូល​របស់​ក្រឡា ។

បាត

តម្រឹម​មាតិកា​របស់ក្រឡា​ទៅគែមបាត​របស់ក្រឡា ។

ការពារ

រារាំង​មាតិកា​នៃ​ក្រឡា​ដែល​បាន​ជ្រើស ពី​ការ​កែប្រែ ។

មិន​ការពារ

យក​កា​រការពារ​ក្រឡា​ចេញ ​សម្រាប់​ក្រឡា​​ដែល​បាន​ជ្រើស​ទាំងអស់​នៅ​ក្នុង​តារាង​បច្ចុប្បន្ន​ ។