\

លំហូរ​អត្ថបទ

កំណត់​ជ្រើស​លំហូរ​អត្ថបទ សម្រាប់​អត្ថបទ​នៅ​ពី​មុខ ឬ​បន្ទាប់​ពី​តារាង ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Table - Properties - Text Flow tab


លំហូរ​អត្ថបទ

បំបែក

ធីក​ប្រអប់​នេះ ហើយ​បន្ទាប់​មក​ជ្រើស​ប្រភេទ​បំបែក ដែល​អ្នក​ចង់​ភ្ជាប់​ជាមួយ​តារាង ។

ទំព័រ

បញ្ចូល​ការ​បំបែក​ទំព័រ នៅ​ពី​មុខ ឬ​បន្ទាប់​ពី​តារាង ។

ជួរ​ឈរ

បញ្ចូល​ការ​បំបែក​ទំព័រ​មួយ​ពី​មុខ ឬ​បន្ទាប់​ពី​តារាង នៅ​លើ​ទំព័រ​ដែល​មាន​ជួរ​ឈរ​ច្រើន ។

មុន

បញ្ចូល​ការ​បំបែក​ទំព័រ ឬ​ជួរ​ឈរ នៅ​ពី​មុខ​តារាង ។

បន្ទាប់ពី

បញ្ចូល​ទំព័រ ឬ​ការ​បំបែក​ជួរ​ឈរ​មួយ បន្ទាប់​ពី​តារាង ។

ជាមួយ​រចនាប័ទ្ម​ទំព័រ

អនុវត្ត​រចនាប័ទ្ម​ទំព័រ ដែល​អ្នក​បញ្ជាក់​​​ទៅ​ទំព័រ​ទីមួយ ដែល​នៅ​បន្ត​ពី​ការ​បំបែក​ទំព័រ ។

រចនាប័ទ្ម​ទំព័រ

ជ្រើស​រចនាប័ទ្ម​ទំព័រ ដែល​អ្នក​ចង់​អនុវត្ត​ទៅ​ទំព័រ​ទីមួយ ដែល​នៅ​បន្ត​ពី​ការ​បំបែក ។

លេខ​ទំព័រ

Enter the page number for the first page that follows the break. If you want to continue the current page numbering, leave the checkbox unchecked.

អនុញ្ញាត​ឲ្យ​តារាង​ពុះ​កាត់​ទំព័រ និង ជួរ​ឈរ

អនុញ្ញាត​ឲ្យ​បំបែក​ទំព័រ ឬ​បំបែក​ជួរ​ឈរ​រវាង​ជួរ​ដេក​នៃ​តារាង​មួយ ។

អនុញ្ញាត​ឲ្យ​ជួរ​ដេក បំបែក​កាត់​ទំព័រ និង ជួរ​ឈរ

អនុញ្ញាត​ឲ្យ​បំបែក​ទំព័រ ឬ​បំបែក​ជួរ​ឈរ​ក្នុង​ជួរ​ដេក​មួយ​នៃ​តារាង ។ ជម្រើស​នេះ​មិន​ត្រូវ​បាន​អនុវត្ត​ទៅ​ជួរ​ដេក​ទីមួយ​ក្នុង​តារាង ប្រសិន​បើ​ជម្រើស ធ្វើ​ក្បាល​ឡើង​វិញ ត្រូវ​បាន​ជ្រើស ។

រក្សា​ជាមួយ​កថា​ខណ្ឌ​បន្ទាប់

រក្សា​តារាង និង កថាខណ្ឌ​ដូច​ខាង​ក្រោម​នៅ​ព្រម​គ្នា នៅ​ពេល​អ្នក​បញ្ចូល​ការ​បំបែក ។

ធ្វើ​ក្បាល​ម្តង​ទៀត

ធ្វើ​ក្បាល​តារាង​ឡើង​វិញ​លើ​ទំព័រ​ថ្មី​មួយ នៅ​ពេល​តារាង​លាត​សន្ធឹង​លើ​ទំព័រ​ច្រើន​ជាង​មួយ ។

... ជួរដេក​ដំបូង

បញ្ចូល​ចំនួន​ជួរ​ដេក ដើម្បី​រួម​បញ្ចូល​ក្នុង​ក្បាល ។

ទិស​អត្ថបទ

ជ្រើស​ទិស​អត្ថបទ​ក្នុង​ក្រឡា ។ អ្នក​អាច​ប្រើ​ជម្រើស​ធ្វើទ្រង់ទ្រាយ​ដូច​ខាង​ក្រោម ដើម្បី​បញ្ជាក់​ទិស​អត្ថបទ​ក្នុង​ក្រឡា​តារាង ៖

តម្រឹម​បញ្ឈរ

បញ្ជាក់​​ការ​តម្រឹម​អត្ថបទ​បញ្ឈរ សម្រាប់​ក្រឡា​ក្នុង​តារាង ។

ការ​ធ្វើ​ក្បាល​តារាង​មួយ​ឡើង​វិញ​លើ​ទំព័រ​ថ្មី