តារាង
បញ្ជាក់ទំហំ ទីតាំង គម្លាត និង ជម្រើសការតម្រឹម សម្រាប់តារាងដែលបានជ្រើស ។
លក្ខណសម្បត្តិ
ឈ្មោះ
បញ្ចូលឈ្មោះខាងក្នុង សម្រាប់តារាង ។ អ្នកអាចប្រើឈ្មោះនេះ ដើម្បីរកទីតាំងរហ័សនូវតារាងក្នុងកម្មវិធីរុករក ។
ទទឹង
បញ្ចូលទទឹងតារាង ។ ប្រអប់ធីកនេះអាចប្រើបាន តែក្នុងករណីជម្រើស ស្វ័យប្រវត្តិ នៅត្រង់ តម្រឹម មិនត្រូវបានជ្រើស ។
ទំនាក់ទំនង
បង្ហាញទទឹងតារាង ជាភាគរយនៃទទឹងទំព័រ ។
តម្រឹម
កំណត់ជម្រើសការតម្រឹម សម្រាប់តារាងដែលបានជ្រើស ។
ស្វ័យប្រវត្តិ
ពង្រីកតារាងផ្ដេកទៅរឹមទំព័រឆ្វេង និង ស្តាំ ។ នេះជាការកំណត់ដែលបានផ្តល់អនុសាសន៍ សម្រាប់តារាងក្នុងឯកសារ HTML ។
ឆ្វេង
តម្រឹមគែមខាងឆ្វេងនៃតារាង ទៅរឹមទំព័រខាងឆ្វេង ។
រឹមទំព័រឆ្វេង
តម្រឹមគែមខាងឆ្វេងនៃតារាងទៅចំណុចចូលបន្ទាត់ ដែលអ្នកបញ្ចូលក្នុងប្រអប់ ឆ្វេង នៅត្រង់ គម្លាត ។
ស្តាំ
តម្រឹមគែមខាងស្តាំនៃតារាង ទៅរឹមទំព័រខាងស្តាំ ។
តម្រឹមកណ្តាល
ដាក់តារាងផ្ដេកនៅចំកណ្តាលនៅលើទំព័រ ។
ដោយដៃ
តម្រឹមតារាងផ្ដេកដោយផ្អែកលើតម្លៃដែលអ្នកបញ្ចូលក្នុងប្រអប់ ឆ្វេង និង ស្តាំ នៅត្រង់ គម្លាត ។ LibreOffice គណនាទទឹងតារាងដោយស្វ័យប្រវត្តិ ។ ជ្រើសជម្រើសនេះប្រសិនបើអ្នកចង់បញ្ជាក់ទទឹងជួរឈរ ដាច់ដោយឡែកពីគ្នា ។
គម្លាត
ឆ្វេង
បញ្ចូលទំហំគម្លាត ដែលអ្នកចង់ទុកចន្លោះរឹមទំព័រឆ្វេង និង គែមតារាង ។ ជម្រើសនេះនឹងមិនអាចប្រើបាន ប្រសិនបើជម្រើស ស្វ័យប្រវត្តិ ឬឆ្វេង ត្រូវបានជ្រើសនៅត្រង់ តម្រឹម ។
ស្តាំ
បញ្ចូលចន្លោះសរុប ដែលត្រូវទុករវាងរឹមទំព័រស្តាំ និង គែមតារាង ។ ជម្រើសនេះនឹងមិនអាចប្រើបាន ប្រសិនបើជម្រើស ស្វ័យប្រវត្តិ ឬស្តាំ ត្រូវបានជ្រើសនៅត្រង់ តម្រឹម ។
លើ
បញ្ចូលចន្លោះសរុប ដែលត្រូវទុករវាងគែមខាងលើនៃតារាង និង អត្ថបទនៅលើតារាង ។
ក្រោម
បញ្ចូលចន្លោះសរុប ដែលត្រូវទុកទុកចន្លោះគែមខាងក្រោមនៃតារាង និង អត្ថបទនៅក្រោមតារាង ។
To insert a paragraph before a table at the beginning of a document, header or footer, place the cursor before any content in the first cell, and then press OptionAlt+Enter.