ជួរ​ឈរ

បញ្ជាក់​​ចំនួន​ជួរ​ឈរ និង ប្លង់​ជួរ​ឈរ សម្រាប់​រចនាប័ទ្ម​ទំព័រ ស៊ុម ឬ​ភាគ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ទ្រង់ទ្រាយ - ទំព័រ - ផ្ទាំង ជួរ​ឈរ

Choose Format - Frame and Object - Properties - Columns tab

Choose View - Styles - open context menu Modify/New - Columns tab

Choose Insert - Frame - Frame - Columns tab

ជ្រើស បញ្ចូល​/​ទ្រង់ទ្រាយ - ភាគ - ផ្ទាំង ​ជួរ​ឈរ​


ការ​កំណត់​លំនាំដើម

អ្នក​អាច​ជ្រើស​ពី​ប្លង់​ជួរ​ឈរ​ដែល​បាន​កំណត់​មុន ឬ​បង្កើត​ខ្លួន​ឯង ។ នៅ​ពេល​អ្នក​អនុវត្ត​ប្លង់​មួយ​ទៅ​រចនាប័ទ្ម​ទំព័រ ទំព័រ​ទាំងអស់​ដែល​ប្រើ​រចនាប័ទ្ម​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព ។ ដូច​​គ្នានេះ​ដែរ​ នៅ​ពេល​អ្នក​អនុវត្ត​ប្លង់​ជួរ​ឈរ​មួយ​​ទៅ​រចនាប័ទ្ម​ស៊ុម ស៊ុម​ទាំងអស់​ដែល​ប្រើ​រចនាប័ទ្ម​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព ។ អ្នក​ក៏​អាច​ប្តូរ​ប្លង់​ជួរ​ឈរ​សម្រាប់​ស៊ុម​តែ​មួយ ។

ជួរ​ឈរ

បញ្ចូល​ចំនួន​ជួរ​ឈរ ដែល​អ្នក​ចង់​បាន​ក្នុង​ទំព័រ ស៊ុម ឬ​ភាគ ។

អ្នក​ក៏​អាច​ជ្រើស​ប្លង់​មួយ ក្នុង​ចំណោម​ប្លង់​ជួរ​ឈរ ដែល​បាន​កំណត់​ជា​មុន ។

វាល​ជម្រើស

មាតិកា​ចែកចាយ​ស្មើៗគ្នា​ទៅ​គ្រប់ជួរឈរ

ចែក​​អត្ថបទ​ស្មើៗគ្នា​នៅ​ក្នុង​ផ្នែក ច្រើនជួរឈរ ។

ទទឹង និង គម្លាត

ប្រសិនបើ​​មិន​បាន​ធីក​ប្រអប់​ធីក ទទឹង​ស្វ័យ​ប្រវត្តិ​ទេ បញ្ចូល​​ជម្រើស​ទទឹង និង​ចន្លោះ​សម្រាប់​ជួរ​ឈរ ។

(លេខ​ជួរ​ឈរ)

បង្ហាញ​ចំនួន​ជួរ​ឈរ ព្រម​ទាំង​​ទទឹង និង ចម្ងាយ​ទៅ​ជួរ​ឈរ​ជាប់​គ្នា​ផង​ដែរ ។

ព្រួញ​ឆ្វេង

ផ្លាស់ទី​ជួរ​ឈរ​ដែល​បាន​បង្ហាញ មួយ​ជួរ​ឈរ​ទៅ​ឆ្វេង ។

រូបតំណាង

ព្រួញ​ឆ្វេង

ព្រួញ​​ស្តាំ

ផ្លាស់ទី​ជួរ​ឈរ​ដែល​បាន​បង្ហាញ មួយ​ជួរ​ឈរ​ទៅ​ស្តាំ ។

រូបតំណាង

ព្រួញ​​ស្តាំ

ទទឹង

បញ្ចូល​ទទឹង​ជួរ​ឈរ ។

គម្លាត

បញ្ចូល​ចន្លោះ​សរុប​ ដែល​​ត្រូវ​​ទុក​នៅ​ចន្លោះ​ជួរ​ឈរ ។

ទទឹង​ស្វ័យប្រវត្តិ

បង្កើត​ជួរ​ឈរ​ដែល​មាន​ទទឹង​ស្មើ​គ្នា ។

មើលវាល​​ជា​មុន

បង្ហាញ​ការ​មើល​ជា​មុន​នៃ​ជម្រើស​បច្ចុប្បន្ន ។

ការ​មើល​ប្លង់​ជួរ​ឈរ​ជា​មុន បង្ហាញ​តែ​ជួរ​ឈរ និង មិន​បង្ហាញ​ទំព័រ​ជុំ​វិញ ។

បន្ទាត់​ខណ្ឌ​ចែក

ផ្ទៃ​នេះ​អាច​ប្រើ​បាន តែ​ក្នុង​ករណី​ប្លង់​របស់​អ្នក មាន​ជួរ​ឈរ​ច្រើន​ជាង​មួយ ។

បន្ទាត់

ជ្រើស​រចនាប័ទ្ម​ទ្រង់ទ្រាយ សម្រាប់​បន្ទាត់​ខណ្ឌចែក​ជួរ​ឈរ ។ ប្រសិន​បើ​អ្នក​មិន​ចង់​បាន​បន្ទាត់​ខណ្ឌចែក ជ្រើស "គ្មាន" ។

កម្ពស់

បញ្ចូល​ប្រវែង​នៃ​បន្ទាត់​ខណ្ឌ​ចែក ជា​ភាគរយ​នៃ​កម្ពស់​ផ្ទៃ​ជួរ​ឈរ ។

ទីតាំង

ជ្រើស​ការ​តម្រឹម​បញ្ឈរ នៃ​បន្ទាត់​ខណ្ឌ​ចែក ។ ជម្រើស​នេះ​អាច​ប្រើ​បាន ក្នុង​ករណី​តម្លៃ កម្ពស់ នៃ​បន្ទាត់​តូច​ជាង ១០០% ។

អនុវត្ត​ទៅ

ជ្រើស​ធាតុ​ដែល​អ្នក​ចង់​អនុវត្ត​ប្លង់​ជួរ​ឈរ​​ ។ ជម្រើស​នេះ​អាច​ប្រើ​បាន តែ​ក្នុង​ករណី​អ្នក​ចូល​ដំណើរការ​ប្រអប់​នេះ​ដោយ​ជ្រើស ទ្រង់ទ្រាយ - ជួរ​ឈរ ។

លក្ខណសម្បត្តិ

ទិស​អក្សរ

បញ្ជាក់​ទិស​អត្ថបទ​សម្រាប់កថាខណ្ឌ​ដែល​ប្រើ​ប្លង់​អត្ថបទ​ស្មុគស្មាញ (CTL) ។ លក្ខណៈពិសេស​នេះ​អាច​ប្រើ​បាន ប្រសិនបើ​ប្លង់​អត្ថបទ​ស្មុគស្មាញ​ត្រូវ​បានបើក ។