លំហូរ​អត្ថបទ

បញ្ជាក់​ជម្រើស​ការ​ដាក់​សហ​សញ្ញា និង​ការ​ដាក់​លេខ​ទំព័រ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស ​ទ្រង់ទ្រាយ - កថាខណ្ឌ - ផ្ទាំង លំហូរ​អត្ថបទ

Choose View - Styles - open context menu Modify/New - Text Flow tab

ជ្រើស កែសម្រួល - រក និង ជំនួស - ទ្រង់ទ្រាយ - ផ្ទាំង លំហូរ​អត្ថបទ


ការ​ដាក់​​សហ​សញ្ញា

បញ្ជាក់​​ជម្រើស ការ​ដាក់​សហ​សញ្ញា សម្រាប់​ឯកសារ​អត្ថបទ ។

ដោយ​ស្វ័យ​ប្រវត្តិ

បញ្ចូល​សហ​សញ្ញា​ដោយ​ស្វ័យ​ប្រវត្តិ ត្រង់​កន្លែង​ដែល​​ត្រូវការ​​​ក្នុង​កថាខណ្ឌ​មួយ ។

តួ​អក្សរ​នៅ​ចុង​បន្ទាត់

បញ្ចូល​ចំនួន​អប្ប​បរមា​នៃ​តួ​អក្សរ ដើម្បី​ទុក​នៅ​ចុង​នៃ​បន្ទាត់​មុន​ពេល​បញ្ចូល​សហ​សញ្ញា ។

តួ​អក្សរ​នៅ​ដើម​បន្ទាត់

បញ្ចូល​ចំនួន​អប្ប​បរមា​នៃ​តួ​អក្សរ ដែល​ត្រូវ​បង្ហាញ​នៅ​ដើម​នៃ​បន្ទាត់​ បន្ទាប់​ពី​សហ​សញ្ញា ។

ចំនួន​អតិ​បរមា​នៃ​សហ​សញ្ញា​ត​គ្នា

បញ្ចូល​ចំនួន​អតិ​បរមា​នៃ​បន្ទាត់​ត​គ្នា ដែល​អាច​ត្រូវ​បាន​ភ្ជាប់​ដោយ​សហ​សញ្ញា ។

បំបែក

បញ្ជាក់​​ជម្រើស បំបែក ជួរ​ឈរ ឬ​ទំព័រ ។

បញ្ចូល

ជ្រើស​ប្រអប់​ធីក​នេះ និង បន្ទាប់មក​ជ្រើស​ប្រភេទ​បំបែក​ដែល​អ្នក​ចង់​ប្រើ ។

ប្រភេទ

ជ្រើស​ប្រភេទ​បំបែក ដែល​អ្នក​ចង់​បញ្ចូល ។

ទីតាំង

ជ្រើស​កន្លែង​ដែល​អ្នក​ចង់​បញ្ចូល​ការ​បំបែក ។

ជាមួយ​រចនាប័ទ្ម​ទំព័រ

ជ្រើស​ប្រអប់​ធីក​នេះ ហើយ​បន្ទាប់​មក​ជ្រើស​រចនាប័ទ្ម​ទំព័រ ដែល​អ្នក​ចង់​ប្រើ​សម្រាប់​ទំព័រ​ទី​មួយ​បន្ទាប់​ពី​ការ​​បំបែក ។

រចនាប័ទ្ម​ទំព័រ

ជ្រើស​រចនាប័ទ្ម​ទ្រង់ទ្រាយ​ដើម្បី​ប្រើ សម្រាប់​ទំព័រ​ទី​មួយ​បន្ទាប់​ពី​ការ​បំបែក ។

លេខ​ទំព័រ

Enter the page number for the first page that follows the break. If you want to continue the current page numbering, leave the checkbox unchecked.

ជម្រើស

បញ្ជាក់​​ជម្រើស​លំហូរ​អត្ថបទ សម្រាប់​កថា​ខណ្ឌ​ដែល​លេច​ឡើង​ពី​មុខ និង បន្ទាប់​ពី​បំបែក​ទំព័រ ។

កុំ​ពុះ​កថាខណ្ឌ

រំកិល​​កថា​ខណ្ឌ​ទាំងមូល​ទៅ​ទំព័រ ឬ​ជួរ​ឈរ​បន្ទាប់ បន្ទាប់​ពី​បញ្ចូល​ការ​បំបែក​មួយ ។

រក្សា​ជាមួយ​កថា​ខណ្ឌ​បន្ទាប់

រក្សា​កថា​ខណ្ឌ​បច្ចុប្បន្ន និង កថា​ខណ្ឌ​បន្ទាប់​ឲ្យ​នៅ​ជាមួយ​គ្នា នៅ​ពេល​បញ្ចូល​ការ​បំបែក ឬ​ការ​បំបែក​ជួរ​ឈរ ។

វត្ថុ​បញ្ជា​កំព្រា

បញ្ជាក់​​ចំនួន​អប្ប​បរមា នៃ​បន្ទាត់​ក្នុង​កថា​ខណ្ឌ​មួយ​មុន​បំបែក​ទំព័រ ។ ជ្រើស​ប្រអប់​ធីក​នេះ ហើយ​បន្ទាប់​មក​បញ្ចូល​លេខ​ក្នុង​ប្រអប់ បន្ទាត់  ។ ប្រសិន​បើ​ចំនួន​បន្ទាត់​នៅ​ចុង​ទំព័រ​តិច​ជាង​ចំនួន​ដែល​បាន​បញ្ជាក់​​ក្នុង​ប្រអប់ បន្ទាត់ កថា​ខណ្ឌ​ត្រូវ​បាន​រំកិល​​ទៅ​ទំព័រ​បន្ទាប់ ។

វត្ថុ​បញ្ជា​​មេម៉ាយ

បញ្ជាក់​​ចំនួន​អប្ប​បរមា នៃ​បន្ទាត់​ក្នុង​កថា​ខណ្ឌ​មួយ​ក្នុង​ទំព័រ​ទី​មួយ​បន្ទាប់​ពី​បំបែក ។ ជ្រើស​ប្រអប់​ធីក​នេះ ហើយ​បន្ទាប់​មក​បញ្ចូល​លេខ​ក្នុង​ប្រអប់ បន្ទាត់  ។ ប្រសិន​បើ​ចំនួន​បន្ទាត់​នៅ​កំពូល​ទំព័រ​តិច​ជាង​ចំនួន​ដែល​បាន​បញ្ជាក់​​ក្នុង​ប្រអប់ បន្ទាត់ ទីតាំង​បំបែក​ត្រូវ​បាន​លៃ​តម្រូវ ។

កំព្រា ។