បាតកថា

បន្ថែម ឬ​យក​បាត​កថា​ចេញ​ពី​រចនាប័ទ្ម​ទំព័រ ដែល​អ្នក​ជ្រើស​ក្នុង​ម៉ឺនុយ​រង ។ បាត​កថា​ត្រូវ​បាន​បន្ថែម​ទៅ​ទំព័រ​ទាំងអស់ ដែល​ប្រើ​រចនាប័ទ្ម​ទំព័រ​ដូច​គ្នា ។ ក្នុង​ឯកសារ​ថ្មី មាន​តែ​រចនាប័ទ្ម​ទំព័រ "លំនាំ​ដើម" ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​រាយ ។ រចនាប័ទ្ម​ទំព័រ​ផ្សេង​ទៀត​ត្រូវ​បាន​បន្ថែម​ទៅ​បញ្ជី បន្ទាប់​ពី​អ្នក​អនុវត្ត​ពួក​វា​ក្នុង​ឯកសារ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Insert - Header and Footer - Footer


រូប​តំណាង​ចំណាំ

អ្នក​អាច​មើលឃើញ​បាតកថា តែ​នៅ​ពេល​ដែល​អ្នក​មើល​ឯកសារ​នៅ​ក្នុង​ប្លង់បោះពុម្ព (មើល - ប្លង់បោះពុម្ព) ប៉ុណ្ណោះ ។


សញ្ញា​ធីក​ត្រូវ​បាន​បង្ហាញ​ពី​មុខ​រចនាប័ទ្ម​ទំព័រ ដែល​មាន​បាត​កថា ។

ដើម្បី​យក​បាតកថា​ចេញ សូម​ជ្រើស បញ្ចូល - បាតកថា ហើយ​បន្ទាប់​មក​ជ្រើស​រចនាប័ទ្ម​ទំព័រ ដែល​មាន​បាតកថា ។ បាតកថា​នឹង​ត្រូវ​បាន​យកចេញ​ពី​ទំព័រ​ទាំងអស់ ដែល​ប្រើ​រចនាប័ទ្ម​ទំព័រ​នេះ ។

ដើម្បី​បន្ថែម ឬ​យក​បាតកថា​ចេញ​ពី​រចនាប័ទ្ម​ទំព័រ​ទាំងអស់ ដែល​កំពុង​ប្រើ​ក្នុង​ឯកសារ ជ្រើស បញ្ចូល - បាតកថា - ទាំងអស់

ដើម្បី​ធ្វើ​ទ្រង់ទ្រាយ​បាតកថា​មួយ ជ្រើស ទ្រង់ទ្រាយ - ទំព័រ - បាតកថា ។