មូលដ្ឋាន​ទិន្នន័យ

​ផ្លាស់​ប្តូរ​ប្រភព​ទិន្នន័យ​សម្រាប់​ឯកសារ​បច្ចុប្បន្ន ។ ដើម្បី​បង្ហាញ​តែ​មាតិកា​នៃ​វាល​ដែល​បាន​បញ្ចូល មូលដ្ឋាន​ទិន្នន័យ​ជំនួស​ត្រូវ​តែ​មាន​ឈ្មោះ​វាល​ដូច​គ្នា ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

​ជ្រើស កែសម្រួល - ផ្លាស់ប្តូរ​មូលដ្ឋាន​ទិន្នន័យ​


ឧទាហរណ៍ ប្រសិន​បើ​អ្នក​បញ្ចូល​វាល​អាសយដ្ឋាន ក្នុង​សំបុត្រ​សំណុំ​បែបបទ​មួយ​ពី​មូលដ្ឋាន​ទិន្នន័យ បន្ទាប់​មក​អ្នក​អាច​ប្តូរ​មូលដ្ឋាន​ទិន្នន័យ ជាមួយ​មូលដ្ឋាន​ទិន្នន័យ​អាសយដ្ឋាន​ផ្សេង​ទៀត ដើម្បី​បញ្ចូល​អាសយដ្ឋាន​ផ្សេង​ទៀត ។

ផ្លាស់ប្តូរ​មូលដ្ឋាន​ទិន្នន័យ

ក្នុង​ប្រអប់​នេះ អ្នក​អាចផ្លាស់​​ប្តូរ​មូលដ្ឋាន​ទិន្នន័យ​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​ពេល​តែ​មួយ ។

មូលដ្ឋាន​ទិន្នន័យ​កំពុង​ប្រើ​

រាយ​មូលដ្ឋាន​ទិន្នន័យ ដែល​កំពុង​ប្រើ​បច្ចុប្បន្ន ។ ឯកសារ​បច្ចុប្បន្ន ​យ៉ាង​ហោច​ណាស់មាន​​វាល​ទិន្នន័យ​មួយ ពី​មូលដ្ឋាន​ទិន្នន័យ​ក្នុង​បញ្ជី ។

មូលដ្ឋាន​ទិន្នន័យ​ដែល​មាន

រាយ​មូលដ្ឋាន​ទិន្នន័យ​ដែល​អ្នក​បាន​ចុះឈ្មោះ​នៅ​ក្នុង LibreOffice

រកមើល

បើក​ប្រអប់​បើក​ឯកសារ ដើម្បី​ជ្រើស​ឯកសារ​មូលដ្ឋាន​ទិន្នន័យ (*.odb) ។ ឯកសារ​ដែល​បាន​ជ្រើស ត្រូវ​បាន​បន្ថែម​ទៅ​បញ្ជី មូលដ្ឋាន​ទិន្នន័យ​ដែល​មាន ។

កំណត់

ជំនួស​ប្រភព​ទិន្នន័យ​បច្ចុប្បន្ន​ដោយ​ប្រភព​ទិន្នន័យ​ដែល​អ្នក​បាន​ជ្រើស​នៅ​ក្នុង​បញ្ជី មូលដ្ឋាន​ទិន្នន័យ​ដែល​មាន

ដើម្បី​ផ្លាស់ប្តូរ​មូលដ្ឋាន​ទិន្នន័យ​មួយ ៖

​ប្រាកដ​ថា មូលដ្ឋាន​ទិន្នន័យ​ទាំង​ពីរ​មាន​ឈ្មោះ​វាល និង ប្រភេទ​វាល​ផ្គូផ្គង​គ្នា ។

  1. ចុច​ឯកសារ​ដែល​អ្នក​ចង់​​ផ្លាស់​ប្តូរ​ប្រភព​ទិន្នន័យ ។

  2. Choose Edit - Exchange Database.

  3. ក្នុង​បញ្ជី មូលដ្ឋាន​ទិន្នន័យ​កំពុង​ប្រើ ជ្រើស​តារាង​មូលដ្ឋាន​ទិន្នន័យ ដែល​អ្នក​ចង់​ជំនួស ។

  4. ក្នុង​បញ្ជី មូលដ្ឋាន​ទិន្នន័យ​ដែល​មាន ជ្រើស​តារាង​មូលដ្ឋាន​ទិន្នន័យ​ជំនួស ។

  5. ចុច កំណត់ ។