បញ្ចូល​ធាតុ​គន្ថនិទ្ទេស

បញ្ចូល​ជា​សេចក្តី​យោង​គន្ថនិទ្ទេស ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ជ្រើស បញ្ចូល - លិបិក្រម និង តារាង - ធាតុ​គន្ថនិទ្ទេស


ធាតុ​​

ពី​មូលដ្ឋាន​ទិន្នន័យ​គន្ថនិទ្ទេស

បញ្ចូល​សេចក្ដី​យោង​ពី​មូលដ្ឋាន​ទិន្នន័យ​បញ្ជី​សៀវភៅ។

ពី​​មាតិកា​ឯកសារ

បញ្ចូល​សេចក្តី​យោង​មួយ​ពី​កំណត់​ត្រា​គន្ថ​និទ្ទេស ដែល​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ឯកសារ​បច្ចុប្បន្ន ។ ធាតុ​ដែល​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ឯកសារ មាន​អាទិភាព​ជាង​​ធាតុ​ដែល​ត្រូវ​បាន​រក្សា​ទុក ក្នុង​មូលដ្ឋាន​ទិន្នន័យ​គន្ថ​និទ្ទេស ។

រូប​តំណាង​ចំណាំ

នៅ​ពេល​អ្នក​រក្សា​ទុក​ឯកសារ​មួយ​ដែល​មាន​ធាតុ​គន្ថ​និទ្ទេស កំណត់​ត្រា​ដែល​ទាក់ទង​​ត្រូវ​បាន​រក្សា​ទុក​ដោយ​ស្វ័យ​ប្រវត្តិ ក្នុង​វាល​ដែល​លាក់​ក្នុង​ឯកសារ ។


ឈ្មោះ​​ខ្លី

ជ្រើស​ឈ្មោះ​ខ្លី​របស់​កំណត់ត្រា​បញ្ជី​សៀវភៅ​ដែល​អ្នក​ចង់​បញ្ចូល។

អ្នក​និពន្ធ ចំណងជើង

ប្រសិន​បើ​មាន អ្នក​និពន្ធ និង ចំណងជើង​ពេញ​នៃ​ឈ្មោះ​ខ្លី​ដែល​បាន​ជ្រើស ត្រូវ​បាន​បង្ហាញ​ក្នុង​កន្លែង​នេះ ។

បញ្ចូល

បញ្ចូល​សេចក្តី​យោង​គន្ថ​និទ្ទេស​ទៅ​ក្នុង​ឯកសារ ។ ប្រសិន​បើ​អ្នក​បាន​បង្កើត​កំណត់​ត្រា​ថ្មី អ្នក​ក៏​ត្រូវ​តែ​បញ្ចូល​វា​ជា​ធាតុ​មួយ បើ​ពុំ​នោះ​ទេ​កំណត់​ត្រា​នឹង​ត្រូវ​បាត់បង់​នៅ​ពេល​អ្នក​បិទ​ឯកសារ ។

បិទ

បិទ​ប្រអប់។

ថ្មី

បើក​ប្រអប់ កំណត់​ធាតុ​គន្ថ​និទ្ទេស ដែល​អ្នក​អាច​បង្កើត​កំណត់​ត្រា​គន្ថ​និទ្ទេស​ថ្មី​មួយ ។ កំណត់​ត្រា​នេះ​ត្រូវ​បាន​រក្សា​ទុក​តែ​ក្នុង​ឯកសារ ។ ដើម្បី​បន្ថែម​កំណត់​ត្រា​មួយ​ទៅ​មូលដ្ឋាន​ទិន្នន័យ​គន្ថ​និទ្ទេស ជ្រើស ឧបករណ៍ - មូលដ្ឋាន​ទិន្នន័យ​គន្ថ​និទ្ទេស ។

កែ​សម្រួល

បើក​ប្រអប់ កំណត់​ធាតុ​គន្ថ​និទ្ទេស ដែល​អ្នក​អាច​កែ​សម្រួល​កំណត់​ត្រា​គន្ថ​និទ្ទេស​ដែល​បាន​ជ្រើស ។

ព័ត៌មាន​ជំនួយ សម្រាប់​ធ្វើការ​ជាមួយ​ធាតុ​គន្ថនិទ្ទេស