កែសម្រួលឯកសារមាលីសព្ទ
បង្កើត ឬកែសម្រួលបញ្ជីពាក្យដើម្បីរួមបញ្ចូលលិបិក្រមអក្ខរក្រម ។ ឯកសារស្របគ្នារាយបញ្ជីពាក្យ ដែលគួរតែជាសេចក្ដីយោងក្នុងលិបិក្រមអក្ខរក្រម រួមជាមួយលេខទំព័រ ដែលពួកវាលេចឡើងក្នុងឯកសារ ។
អ្នកអាចប្រើប៊ូតុងរកទាំងអស់ លើប្រអប់រក & ជំនួសដើម្បីបន្លេចកន្លែងទាំងអស់ដែលពាក្យលេខឡើង បន្ទាប់បើកប្រអប់បញ្ចូលធាតុលិបិក្រមដើម្បីបន្ថែមពាក្យ និងកន្លែងនោះទៅលិបិក្រមអក្ខរក្រម ។ ទោះយ៉ាងណា បើអ្នកត្រូវការសំណុំលិបិក្រមអក្ខរក្រមដូចគ្នាក្នុងឯកសារច្រើន ឯកសារដូចគ្នានឹងអនុញ្ញាតឲ្យបញ្ចូលគ្រាប់ពាក្យតែម្ដង ហើយប្រើបញ្ជីច្រើនដង ។
ដើម្បីចូលដំណើរការប្រអប់កែសម្រួល ឯកសារមាលីសព្ទ ៖
-
Choose Insert - Table of Contents and Index - Table of Contents, Index or Bibliography - Type.
-
ក្នុងប្រអប់ ប្រភេទ ជ្រើស "លិបិក្រមតាមលំដាប់អក្សរក្រម" ។
-
នៅត្រង់ ជម្រើស ជ្រើសប្រអប់ធីក ឯកសារមាលីសព្ទ ។
-
ចុចប៊ូតុង ឯកសារ និង បន្ទាប់មកជ្រើស ថ្មី ឬកែសម្រួល ។
ឯកសារមាលីសព្ទមួយ មានវាលដូចខាងក្រោម ៖
"ពាក្យស្វែងរក" សំដៅលើធាតុលិបិក្រម ដែលអ្នកចង់សម្គាល់ក្នុងឯកសារ ។
"ធាតុជំនួស" សំដៅលើធាតុលិបិក្រម ដែលអ្នកចង់បង្ហាញក្នុងលិបិក្រម ។
ពាក្យគន្លឹះទីមួយ និង ទីពីរជាធាតុលិបិក្រមមេ ។ "ពាក្យស្វែងរក" ឬ"ធាតុជំនួស" លេចឡើងជាធាតុរងក្រោមពាក្យគន្លឹះទីមួយ និង ទីពីរ ។
"ករណីដំណូច" មានន័យថាគិតអក្សរធំ និង អក្សរតូច ។
"តែពាក្យ" ស្វែងរកពាក្យជាពាក្យតែមួយ ។
ដើម្បីធ្វើឲ្យជម្រើស "ករណីដំណូច" ឬ"តែពាក្យ" ប្រើបាន ចុចក្រឡាដែលទាក់ទងគ្នា ហើយបន្ទាប់មកជ្រើសប្រអប់ធីក ។
ដើម្បីបង្កើតឯកសារមាលីសព្ទមួយ ដោយគ្មានប្រអប់កែសម្រួលឯកសារមាលីសព្ទ ៖
ប្រើគោលការណ៍ណែនាំទ្រង់ទ្រាយដូចខាងក្រោម នៅពេលអ្នកបង្កើតឯកសារមាលីសព្ទ ៖
-
ធាតុនីមួយៗក្នុងឯកសារមាលីសព្ទ គឺស្ថិតនៅលើបន្ទាត់ដាច់ពីគ្នា ។
-
ជួរដែលបានមតិយោបល់ចាប់ផ្តើមដោយ # ។
-
ប្រើទ្រង់ទ្រាយដូចខាងក្រោម សម្រាប់ធាតុ ៖
ពាក្យស្វែងរក ធាតុជំនួស ពាក្យគន្លឹះទីមួយ ពាក្យគន្លឹះទីពីរ ករណីដំណូច តែពាក្យ
ធាតុ "ករណីដំណូច" និង "តែពាក្យ" ត្រូវបានបកប្រែជា "ទេ" ឬមិនពិត ប្រសិនបើពួកវាទទេ ឬសូន្យ (0) មាតិកាផ្សេងទៀតទាំងអស់ត្រូវបានបកប្រែជា "បាទ" ឬពិត ។
ឧទាហរណ៍
ឧទាហរណ៍ ដើម្បីរួមបញ្ចូលពាក្យ "Boston" ក្នុងលិបិក្រមតាមលំដាប់អក្សរក្រមរបស់អ្នក នៅក្រោមធាតុ "Cities" បញ្ចូលបន្ទាត់ដូចខាងក្រោម ក្នុងឯកសារមាលីសព្ទ ៖
Boston;Boston;Cities;;0;0
នេះក៏រក "Boston" ផងដែរ ប្រសិនបើវាត្រូវបានសរសេរជាអក្សរតូច ។
ដើម្បីរួមបញ្ចូលស្រុក "Beacon Hill" ក្នុង Boston នៅក្រោមធាតុ "Cities" ប្រើបន្ទាត់ដូចខាងក្រោម ៖
Beacon Hill;Boston;Cities;