លិបិក្រម

ជម្រើស​ដូច​ខាង​ក្រោម​អាច​ប្រើ​បាន​​តែ​នៅ​ពេល​អ្នក​ជ្រើស តារាង​វត្ថុ ជា​ប្រភេទ លិបិក្រម

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

Choose Insert - Table of Contents and Index - Table of Contents, Index or Bibliography - Type tab (when Table of Objects is the selected type)


ប្រភេទ និង ចំណងជើង

បញ្ជាក់​​ប្រភេទ និង ចំណងជើង​នៃ​លិបិក្រម ។

ប្រភេទ

ជ្រើស​ប្រភេទ​លិបិក្រម ដែល​អ្នក​ចង់​បញ្ចូល ។ ជម្រើស​មាន​លើ​ផ្ទាំង​នេះ អាស្រ័យ​លើ​ប្រភេទ​លិបិក្រម​ដែល​អ្នក​ជ្រើស ។ បើ​ទស្សន៍​ទ្រនិច​ស្ថិត​ក្នុង​លិបិក្រម​មួយ នៅ​ពេល​អ្នក​ជ្រើស បញ្ចូល - លិបិក្រម និង តារាង - លិបិក្រម និង តារាង នោះ​អ្នក​អាច​កែសម្រួល​លិបិក្រម​នោះ​បាន ។

ចំណងជើង

បញ្ចូល​ចំណងជើង​មួយ សម្រាប់​លិបិក្រម​ដែល​បាន​ជ្រើស ។

ការពារ​ពី​ការ​ផ្លាស់ប្តូរ​ដោយ​ដៃ

ការពារ​មិន​ឲ្យ​ផ្លាស់​ប្តូរ​មាតិកា​របស់​លិបិក្រម​ ។ ការ​ផ្លាស់​ប្តូរ​ដោយ​ដៃ​ដែល​អ្នក​បាន​ធ្វើ​ចំពោះ​លិបិក្រម​នឹង​ត្រូវ​បាត់បង់​​នៅ​ពេល​ដែល​លិបិក្រម​ត្រូវ​បាន​ធ្វើ​ឲ្យ​ស្រស់​ ។ បើ​សិន​អ្នក​ចង់​ឲ្យ​ទស្សន៍​ទ្រនិច​រមូរកាត់​ផ្ទៃ​ដែល​បាន​ការពារ​ ជ្រើស​ - LibreOffice Writer - ជំនួយ​ទ្រង់​ទ្រាយ​ បន្ទាប់​មក​ជ្រើស ទស្សន៍​ទ្រនិច​ក្នុង​ផ្ទៃ​ដែល​បាន​ការពារ​ - បើក

បង្កើត​លិបិក្រម សម្រាប់

ជ្រើស​ថា​តើ​បង្កើត​លិបិក្រម សម្រាប់​ឯកសារ ឬ​សម្រាប់​ជំពូក​បច្ចុប្បន្ន ។

បង្កើត​ពី​វត្ថុ​ដូច​ខាង​ក្រោម

ជ្រើស​ប្រភេទ​វត្ថុ ដែល​អ្នក​ចង់​រួម​បញ្ចូល​ក្នុង​តារាង​វត្ថុ ។